រៀបចំការបរិច្ចាកតាមរយះ បណ្តាំវិភាគទាន(បណ្តាំមរតក)

Click here to read this article in English.

រួមបញ្ចូលវិភាគទាន/អំណោយសប្បុរសធម៌ទៅក្នុងបណ្តាំមរតករបស់អ្នក គឺជាមធ្យោបាយដ៏មានឥទ្ធិពលនិងគ្មានទី បញ្ចប់មួយដើម្បីជួយទៅ កាន់សត្វឆ្មា និងសត្វឆ្កែអនាថា ដែលកំពុងតែត្រូវការជំនួយ ការព្យាបាល និងជម្រក​។​

ការបរិច្ចាកដោយសប្បុរសធមគឺមានភាពងាយស្រួលក្នុងការចាត់ចែង និង​ បានរួមចំណែកក្នុងការកាត់បន្ថយ កំណើនសត្វអនាថាដែលរស់នៅរងទុក្ខវេទ នាតាមដងផ្លូវនៅកម្ពុជាជាច្រើនក្បាល ដោយអ្នកអាចចាប់ផ្តើម ជួយដល់សត្វឆ្មានិងឆ្កែម្តងមួយៗ។

“ខ្ញុំធ្លាប់បាននិយាយថា៖ គួរតែមាននរណាម្នាក់ ធ្វើនៅរឿងទាំងនោះ។ បន្ទាប់មកទើប​ខ្ញុំបាន​ដឹង​ថា ​ខ្ញុំ​ជា​ម្នាក់នោះដែលគួរតែធ្វើនូវរឿងទាំងនោះ​​”។

 Martina Mayr ជាស្ថាបនិកនិងជានាយកគ្រប់គ្រងនៃអង្គការសង្គ្រោះសត្វ  បានបំផុសអោយមានគំនិតនេះ ឡើងតាមរយះសត្វឆ្កែមួយក្បាលដែលមានឈ្មោះថា Henry

តាមរយះការជួយបរិច្ចាករបស់អ្នកទៅកាន់អង្កការង្គ្រោះសត្វន Animal Rescue e.V. នៅប្រទេសអាឡឺម៉ង់ ឬ Animal Rescue Cambodia នៅអាស៊ីអាគ្នេយ៍ វាជាផ្នែកមួយដែលអ្នកបានផ្តល់ឱ្យសត្វឆ្មា និងសត្វឆ្កែ នូវឱកាសទីពីរក្នុងការរស់ នៅប្រកបដោយសុភមង្គល និងសុខភាពល្អដែលពួកវាសមនឹងទទួលបាន!

តំណាងអោយសត្វដែលយើងបានជួយសង្គ្រោះទាំងអស់ សូមថ្លែងអណអរគុណដល់អ្នកទាំងអស់គ្នា!

ហេតុផល 7 យ៉ាងដែលយើងគួរធ្វើការបរិច្ចាកតាមឆន្ទះ(បណ្តាំវិភាគទាន)

សត្វចិញ្ចឹមផ្តល់ឱ្យយើងនូវក្តីស្រឡាញ់ សំណើច ស្នាមញញឹម និងការលួងលោមចិត្តជាច្រើន។ ពួកវាតែងតែ នៅទីនេះជាមួយយើង។ ដូច្នេះយើង​រួម​គ្នា​នៅ​ទីនោះ​សម្រាប់​សត្វ​ដែល​គ្មានម្ចាស់មើលថែរក្សាទាំងនោះ !

1. ការបរិច្ចាកតាមឆន្ទៈ ឬសប្បុរសធម៌ ឬអំពើសប្បុរសធម៌ផ្សេងៗទៀត​ បង្កើតអោយមានការចងចាំដ៏ល្អមួយ។ អ្នកថែមទាំងអាចបង្ហាញទឹកចិត្តដ៏ល្អទៅកាន់ មនុស្សជាទីស្រលាញ់ឬក៏សត្វចិញ្ចឹមតាមរយះការបរិច្ចាក ដោយ ទឹកចិត្តសប្បុរសធម៌របស់អ្នក។

2. វាជាឱកាសដ៏ល្អតែមួយគត់ដើម្បីធ្វើឲ្យពិភពលោកនេះក្លាយជាទៅជាកន្លែងកាន់តែប្រសើរ។

3.ការបរិច្ចាករបស់អ្នកអាចជួយជំរុញទឹកចិត្តអ្នកដ៏ទៃឱ្យធ្វើដូចគ្នាវាប្រៀបប្រដូចទៅនឹង បើអ្នកបង្ហាញក្ដី ស្រលាញ់ទៅកាន់នរណាម្នាក់ហើយអ្នកដែលនៅជុំវិញអ្នកនឹងយល់អំពីសារៈសំខាន់នៃការផ្តល់អោយ។

4.ការជួយអ្នកដទៃបានធ្វើឱ្យមានអារម្មណ៍ល្អមែនទេ? មិនមែនត្រឹមតែការជួយ ដោយការបរិច្ចាគប៉ុណ្ណោះទេ ប៉ុន្តែវាជាការជួយដែលប្រកបដោយទឹកចិត្តដ៏ល្អ ក្នុងការជួយទៅដល់អ្នកដែលខ្វះខាតផ្សែងៗទៀត។

5.ការផ្តល់ឲ្យក៏ជាវិធីមួយដើម្បីបង្ហាញពីការដឹងគុណនិងការចងចាំនូវអ្វីដែលសំខាន់ក្នុងជីវិត។ ភាពមមាញឹកខ្លាំង ក្នុងការរស់នៅរបស់យើងអាចធ្វើឱ្យយើងបំភ្លេចបាន យ៉ាងងាយនូវអ្វីដែលស្រស់ស្អាតនិងល្អនៅក្នុងជីវិត។ ការ​បរិច្ចាដោយឆន្ទះ​ជា​វិធី​មួយ​ដែលចំណាយពេលតិច តែបង្កើតនូវភាពរីករាយ និង​បានបង្ហាញ​ពី​អារម្មណ៍ ​នៃការដឹង​គុណរបស់អ្នក។

6.ជាចុងក្រោយវាអាចមានអត្ថប្រយោជន៍ដល់ផ្នែកហិរញ្ញវត្ថុផងដែល ដូចជាកាកាត់បន្ថយចំណាយទៅលើពន្ឋ ទៅលើអចលនទ្រព្យនៅពេលអ្នកបរិច្ចាគទៅអង្គការសប្បុរសធម៌ ។ អ្នកប្រឹក្សាផ្នែកអចលនទ្រព្យរបស់អ្នកអាច ស្វែងយល់ពីអ្នកបានកាន់តែច្បាស់បន្ថែមទៀត។

7.ការរៀបចំទ្រព្យសម្បត្តិរបស់អ្នកផ្តល់ឱ្យអ្នកនូវភាពសុខសាន្តផ្លូវចិត្ត និងយកបន្ទុកចេញពីស្មារបស់មនុស្ស ជាទីស្រលាញ់របស់អ្នកដើម្បីអោយដឹងមុនអំពីវិធីដ៏ល្អបំផុតក្នុងការបំពេញបំណងប្រាថ្នាចុងក្រោយរបស់អ្នកក្នុងអំឡុងពេលមានទុក្ខសោក។

រួមបញ្ចូលអំណោយសប្បុរសធម៌ជាមួយនឹងគម្រោងអចលនទ្រព្យរបស់អ្នក ដើម្បីបង្កើតភាពខុសប្លែកគ្នាដ៏មាន ឥទ្ធិពលនៅក្នុងពិភពលោក និងបង្កើតកេរ្តិ៍ដំណែលយូរអង្វែងផ្ទាល់ខ្លួន

អ្នកបានផ្តល់ការគាំទ្រដ៏កក់ក្ដៅ

តើអ្នកដឹងទេថាវាមិនមែនជាមូលនិធិឬក្រុមហ៊ុនធំៗដែលរួមចំណែកច្រើនបំផុតដល់អង្គការសប្បុរសធម៌នោះទេ ប៉ុន្តែអ្នកគ្រប់គ្នាគឺជាម្ចាស់ជំនួយដ៏ធំជាងគេក្នុងការបរិច្ចាគប្រាក់សម្រាប់កិច្ចការល្អៗទាំងនេះ?

បើគិតទៅតាម ប្រទេសនីមួយៗមានប្រជាជនរហូតដល់50% នៃប្រជាជនសរុបបានផ្តល់ជំនួយមិនថាតិច​ឬច្រើនទៅដល់អង្គការ សប្បុរសធម៌នានា។ តើនេះពិតជាអស្ចារ្យណាស់មែនទេ? រាល់បណ្តាប្រទេសដែលមានចំនួនប្រជាជនច្រើន ដូចជាសហរដ្ឋអាមេរិក កាណាដា ឬ អូស្ត្រាលី ជាទូទៅមានសមត្ថភាពកាន់តែច្រើនក្នុងការផ្តល់ជំនួយហើយ ធ្វើដោយឡើងដោយការពេញចិត្ត ។

ជាងនេះទៅទៀត ការរៀបចំបណ្តាំកេរ្តិមរតក ឬបណ្តាំវិភាគទាន​កាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាសិសេសចំពោះមនុស្សជំនាន់ក្រោយ។ ឧទាហរណ៍: នៅសហរដ្ឋអាមេរិកស្ទើរតែ 50% នៃប្រជាជនបានធ្វើ ការបរិច្ចាកក្នុងឆ្នាំ 2021 – ជាមួយនឹងនិន្នាការកើនឡើង។

ទីបំផុត ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថាប្រជាជនប្រមាណ40%នៃប្រជាជនសរុប មានការពេញចិត្តក្នុងការ ដកយកចំណែកខ្លះនៃបំណ្តាំមរតក​ ឬខ្លះទៀតដកយកមកបំណ្តាំមរតកទាំងអស់របស់ពួកគេទៅបរិច្ចាកអោយ អង្គការសប្បុរសធម៌។

ដូច្នេះ ប្រសិនបើអ្នកស្រលាញ់សត្វឆ្មា និងសត្វឆ្កែ សូមពិចារណាក្នុងការផ្ដល់ជំនួយដល់អង្គការសុខុមាលភាព សត្វតាមរយះបណ្តាំវិភាគទានរបស់អ្នក! មនុស្សគ្រប់រូបអាចធ្វើបាន ហើយគ្រប់ចំនួននៃការបរិច្ចាកបានផ្លាស់ប្តូរ ជីវិតដ៏មានតម្លៃអោយបានប្រសើរឡើង និងជួយបញ្ចប់ទុក្ខវេទនារបស់សត្វ។

ខាងក្រោមនេះជាប្រតិបត្តិការនៃបណ្តាំវិភាគទាន

ការធ្វើបណ្តាំវិភាគទានគឺមានភាពងាយស្រួលខ្លាំងណាស់ និងបានផ្តល់ឪកាសឱ្យអង្គការសប្បុរសធម៌ជួយ ដល់ជីវិតសត្វ/មនុស្សជាច្រើន។ ខាងក្រោមនេះជាជំហានបួនដែលអ្នកអាចចាប់ផ្តើមអនុវត្តន៏៖

1. ធ្វើការពិចារណាលើចំនួនទ្រព្យសម្បត្តិរបស់អ្នកដែលអ្នកចង់ផ្តល់ទៅឱ្យអង្គការសប្បុរសធម៌។

2. ធ្វើការពិគ្រោះជាមួយទីប្រឹក្សាផ្នែកអចលនទ្រព្យរបស់អ្នក (មេធាវី អ្នកកត់ត្រាបណ្ដាំមរតក និងសារការី)។

3.ធ្វើការសង្ខេបការប្រឹក្សាអចលនៈទ្រព្យរបស់អ្នក ដើម្បីព្រៀងក្នុងការផ្ដល់អំណោយសប្បុរសធម៌។
ដូចគ្នានេះដែរ អ្នកអាចសរសេរអំពីបណ្តាំវិភាគទានដោយខ្លួនរបស់អ្នក ដោយគ្រាន់តែធ្វើឱ្យប្រាកដថា វាត្រឹមត្រូវ នឹងស្របតាមច្បាប់។

4.អាស្រ័យលើទីកន្លែងដែលអ្នកកំពុងរស់នៅ បណ្តាប្រទេសមួយចំនួនបណ្តាំមរតក/បណ្តាំបរិច្ចាកមិនមានគិត សេវាទេ នឹងមានផ្តល់ប្រឹក្សាក្នុងការសរសេរលិខិតបណ្តាំមរតក/បណ្តាំបរិច្ចាករបស់អ្នកដោយមិនគិតថ្លៃ និង ត្រឹមត្រូវតាមផ្លូវច្បាប់។ ឧទាហរណ៍ Free Wills UK និង Free Wills USA

ចូលរួ​មប្រឆាំងជួយសម្រាប់សត្វឆ្មា និងសត្វឆ្កែដែលងាយរងគ្រោះ!

ខាងក្រោមនេះជាសំណួរ​ដែលត្រូវបាន​សួរជាញឹកញាប់

នេះគឺជាចម្លើយនៃសំណួរ ឬចម្ងល់មួយចំនួនដែលអ្នកអាចជួបប្រទះ​៖

1. តើជំនួយប្រភេទណាដែលខ្ញុំអាចទុកជូន អង្គការសង្គ្រោះសត្វ?

អ្នក​អាចធ្វើការបរិច្ចាក​ឱ្យ​នូវ​ចំនួន​ណា​មួយ​ដែល​ជាការពេញចិត្តរបស់អ្នក​។ វាអាចជាទ្រព្យសម្បត្តិ ទាំងមូលរបស់អ្នក ភាគហ៊ុននៃអចលនទ្រព្យរបស់អ្នក សំណើរសុំចំណែកដែលសល់ ឬចំនួនជាក់លាក់។

2. ញុំបានបរិច្ចាករួចហើយ។ តើខ្ញុំអាចផ្លាស់ប្តូរ និងបន្ថែមជាសប្បុរសធម៌ផ្សែងទៀតបានទេ?

បាទ​/ចា​ស៎​​ពិត​ជាបាន។ ការកែប្រែនេះត្រូវបានគេស្គាល់ផងដែរថាជាការកែប្រែបណ្តាំមរតក (codicil) ។ សូមធ្វើការពិភាក្សាជាមួយទីប្រឹក្សាបណ្តាំមរតក អ្នកកត់ត្រាបណ្ដាំមរតក ឬសារការីអំពីរឿងនេះ។

3.តើមានអ្វីកើតឡើងប្រសិនបើខ្ញុំត្រូវការប្រាក់ ឧទាហរណ៍សម្រាប់ការថែទាំពេលចូលនិវត្តន៍របស់ខ្ញុំបន្ទាប់ពី ខ្ញុំបានធ្វើការបរិច្ចាក?

កុំបារម្ភ! អ្នកតែងតែអាចកែសម្រួលការបរិច្ចាករបស់អ្នកឱ្យសមនឹងស្ថានភាព និងតម្រូវការបច្ចុប្បន្នរបស់អ្នក។

4. តើការផ្ដល់ជំនួយរបស់ខ្ញុំនឹងធ្វើឱ្យមានការផ្លាស់ប្តូរអ្វីទាំងអស់នោះទេ?

គ្រប់ចំនួនទឹកប្រាក់ធ្វើបានឱ្យមានការប្រែប្រួល និងរួមចំណែកក្នុងការបញ្ចប់ទុក្ខលំបាករបស់សត្វឆ្មា និងសត្វឆ្កែ អនាថាក្នុងប្រទេសកម្ពុជា។

5. តើជំនួយរបស់ខ្ញុំនឹងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចខ្លះ?

សម្រាប់ជំនួយរបស់អ្នកនឹងរួមចំណែកដល់តម្រូវការសំខាន់ៗ និងប្រើសម្រាប់កម្មវិធីដែលចាំបាច់នៅក្នុងអង្គការ សង្គ្រោះសត្វ ដែលផ្តោតសំខាន់ទៅលើការវះកាត់ក្រៀវ ការចាក់វ៉ាក់សាំងបង្ការជម្ងឺផ្សែងៗ ការអប់រំ និងការផ្លាស់ប្តូរអាកប្បកិរិយាបំផុសគំនិត ការបណ្តុះបណ្តាលពេទ្យសត្វ និងការតស៊ូមតិជាដើម។

6. តើអ្វីជាវិធីងាយស្រួលបំផុតក្នុងការចួលរួមការបរិច្ចាកសប្បុរសធម៌តាមឆន្ទៈរបស់ខ្ញុំ?

បន្ទាប់ពីធ្វើការពិគ្រោះជាមួយទីប្រឹក្សាផ្នែកបណ្តាំមរតករបស់អ្នករួចរាល់ហើយ អ្នកអាចបន្ថែមនូវបណ្តាំ វិភាគទានរបស់អ្នក រួមបញ្ចូលនូវឈ្មោះ អាស័យដ្ឋាន និងលេខចុះឈ្មោះសប្បុរសធម៌។

  • Animal Rescue e.V., Seebergerstraße 4, 81477 München, ប្រទេសអាឡឺម៉ង់, លេខចុះឈ្មោះ 1378/2017

  • អង្គការសង្រ្គោះសត្វ, ផ្លូវលេខ41BT, ផ្ទះលេខ#269, សង្កាត់បឹងទំពុន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា, លេខចុះបញ្ជី 2598/BRK

ជំនួយរបស់អ្នកនឹងជួយយើងក្នុងការផ្លាស់ប្តូរជីវិតជាច្រើននៅឆ្នាំខាងមុខ។ ការបរិច្ចាកទៅកាន់ Animal Rescue e.V.អង្គការសង្គ្រោះសត្វ ។ សត្វអនាថាជាច្រើននៅក្នុងប្រទេសកម្ពុជា ពឹងផ្អែកលើទឹកចិត្ត ស្រលាញ់និងក្តីមេត្តារបស់អ្នកទាំងអស់ ។

កាសន្យារបស់យើងចំពោះអ្នក

អ្នកអាចជឿជាក់លើពួកយើង។យើងសន្យាថានឹងប្រើប្រាស់អំណោយរបស់អ្នកដោយការគោរព និងសេចក្តី ថ្លៃថ្នូរ ឱ្យតម្លៃចំពោះបំណងប្រាថ្នារបស់អ្នក និងប្រើប្រាស់ជំនួយរបស់អ្នកអោយបានត្រឹមត្រូវនិងល្អិតល្អន់ ដើម្បីបង្កើតអត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់សត្វដែលងាយរងគ្រោះ។

ជំនួយរបស់អ្នកពិតជាសំខាន់ណាស់!

ដើម្បីអោយប្រាកដថាអំណោយរបស់អ្នកនិងត្រូវបានបន្តប្រើប្រាស់

សូមចងចាំថា Animal Rescue e.V.អង្គការសង្រ្គោះសត្វ តាមរយះការបរិច្ចាករបស់អ្ នកបានរួមចំណែកក្នុងការ ផ្តល់ឱកា សទីពីរដល់សត្វឆ្មា និងសត្វឆ្កែដែលងាយរងគ្រោះ។

បញ្ចប់ទុក្ខវេទនារបស់សត្វជាច្រើនក្នុងប្រទេសកម្ពុជា ។ គ្រប់ជំនួយដែលបានផ្ដល់​មកកាន់យើងបានចូលរួម បញ្ឈប់ការរងទុក្ខវរទនារបស់សត្វ។

មនុស្សសាមញ្ញទូទៅអាចធ្វើរឿងដ៏អស្ចារ្យតាមរយះការផ្ដល់ជាជំនួយតាមរយះបណ្តាំវិភាគទានរបស់ពួកវា។ នៅពេលដែលអ្នកមើលថែគ្រួសារ និងមិត្តភក្តិរបស់អ្នកសូមពិចារណាក្នុងការផ្ដល់ជាជំនួយតាមរយះបណ្តាំ បរិច្ចាករបស់អ្នកទៅកាន់ Animal Rescue e.V. ឬ អង្គការសង្គ្រោះសត្វ ។

ចូលរួមបង្កើនសុខុមាលភាពសត្វប្រកបដោយនិរន្តរភាពយូរអង្វែង រួមគ្នាជាមួយយើង!

តើនឹងមានអ្វី​កើតឡើងបន្ទាប់?

យើងបានដឹងថាការរៀបចំផែនការទុកជាមុនសម្រាប់ពេលដែលយើងមិនអាចនៅក្បែរ  នោះប្រហែលជាអ្វី ដែលគួរឱ្យខ្លាចនិងមានអារម្មណ៍ប្លែកៗ។ សូមពិភាក្សាជាមួយ Andrea ដើម្បីស្វែងយល់បន្ថែម៖ [email protected]

សូមចូលរួមដោយសេចក្តីស្រឡាញ់ចំពោះសត្វទាំងអស់គ្នា! សូមអរគុណជំនួសអោយសត្វទាំងអស់​ដែលយើង អាចជួយសង្គ្រោះតាមរយះការជួយគាំទ្ររបស់អ្នក ។

បញ្ចាក់៖ អង្គការសង្គ្រោះសត្វយើងមិនអាចផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុ ឬផ្នែកច្បាប់ជូនអ្នកបានទេ។ សូមធ្វើការ ពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកព្រឹក្សាយោប ល់របស់លោកអ្នកជានិច្ចមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ​​ ។​