Animal Rescue Cambodia Animal Rescue Cambodia
  • Home
  • About Us
  • Adopt
    • យកសត្វទៅចិញ្ចឹម
    • Ministry of Cat
  • Get Involved
    • Fundraise
    • Volunteer
    • Partners
    • Paw-goda Tours
    • Jobs
  • Contact
    • Frequently Asked Questions
    • សំនួរទូទៅ
  • Shop
  • Donate
    • Sponsor

យកសត្វទៅចិញ្ចឹម

Click here for English

សុំ ឬ យកសត្វដែលត្រូវបានជួយសង្គ្រោះទៅចិញ្ចឹម

ការស្នើ់សុំសត្វចិញ្ចឹមគឺជាវិធីដ៏ល្អមួយដើម្បីផ្តល់ឱ្យឆ្កែឬឆ្មានូវឱកាសទីពីរដោយផ្តល់អោយពួកគេនូវផ្ទះដែល គួរឱ្យស្រឡាញ់។ សត្វទាំងអស់នៅក្នុងមជ្ឈមណ្ឌលរបស់យើងមានសុខភាពល្អរីករាយនិងត្រៀមខ្លួនចូលរួមជាមួយក្រុមគ្រួសាររបស់អ្នក។ ពួកគេត្រូវបានចាក់វ៉ាក់សាំង មានមីក្រូឆីប ហើយបើមានអាយុគ្រប់គ្រាន់នោះត្រូវបានវះកាត់គ្រៀវរួចជាស្រេច។

ប្រសិនបើអ្នកចង់ថែទាំសត្វប៉ុន្តែអ្នកមិនមានលទ្ធភាពចិញ្ចឹមរយៈពេលវែង ទេដូច្នេះអ្នកអាចចិញ្ចឹមរយៈពេលខ្លីគឺល្អសម្រាប់អ្នក! តាមរយៈការបើកគេហដ្ឋានរបស់អ្នកដើម្បីចិញ្ចឹមសត្វ អ្នកនឹងជួយអោយមជ្ឈមណ្ឌលរបស់យើងមានកន្លែង សម្រាប់សត្វដទៃទៀតដែលត្រូវការការថែទាំចាំបាច់។ សត្វខ្លះត្រូវការផ្ទះចិញ្ចឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។ សត្វខ្លះកំពុងស្វែងរកដំណោះស្រាយអចិន្រ្តៃយ៍។

ដើម្បីឱ្យយើងអាចរកឃើញសត្វល្អឥតខ្ចោះសម្រាប់អ្នកសូមបំពេញកម្រងសំណួរនេះហើយប្រធានផ្នែកកម្មវិធីស្នើរសុំសត្វទៅចិញ្ចឹម នឹងរៀបចំការណាត់ជួបជាមួយអ្នក។ សូមអានអត្តបទផ្សព្វផ្សាយ របស់យើងស្តីពីភាពជាម្ចាស់សត្វចិញ្ចឹមដែលមានទំនួលខុសត្រូវដើម្បីស្វែងយល់បន្ថែមអំពីអត្ថន័យនៃការស្វា គមន៍សត្វចិញ្ចឹមចូលក្នុងគ្រួសាររបស់អ្នក។

ជាញឹកញាប់យើងមានសត្វច្រើនជាងអ្វីដែលបានបង្ហាញនៅលើគេហទំព័ររបស់យើង ដូច្នេះកុំបារម្ភប្រសិនបើអ្នករកមិនឃើញសត្វដែលខ្លួនពេញចិត្ត ។

ពេលអ្នកទៅមជ្ឈមណ្ឌលដើម្បីស្នើសុំសត្វទៅចិញ្ចឹមបុគ្គលិករបស់យើងនឹ ងណែនាំអ្នកពីសត្វទាំងនោះហើយអ្នកនឹងមានពេលវេលាដើម្បីស្គាល់ពួកគេ។ យើងក៏នឹងពិភាក្សាអំពីតម្រូវការនានាស្តីអំពីការសុំសត្វទៅចិញ្ចឹមនិងយើងនឹងឆ្លើយសំណួរប្រសិនជាអ្នកអាចមាន។

អ្នកក៏អាចទស្សនាសត្វឆ្មាដែរជួយសង្គ្រោះហើយមួយចំនួននៅហាងការហ្វេឆ្មារដែរជាដៃគូរ មានតម្លៃរបស់យើងមានទីតាំងនៅផ្សាររុស្ស៊ី។ អ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយកូនសត្វតូនៅ MoC ខណៈពេលដែលកំពុងហូប កាហ្វេឬញ៉ាំអាហារសម្រន់ហើយ សូមជ្រើសរើសយកមិត្តល្អថ្មីរបស់អ្នក!

ស្នើរសុំយកទៅចិញ្ចឹម

សំនួរទូទៅអំពីការសុំសត្វយកទៅចិញ្ចឹម/យកសត្វទៅចិញ្ចឹមបណ្តោះអាសន្ន

តើនៅពេលណាដែលខ្ញុំអាចទៅកាន់អង្គការសង្គ្រោះសត្វកម្ពុជា ហើយខ្ញុំត្រូវធ្វើការណាត់ជួបយ៉ាងដូចម្តេច?

អ្នកអាចចូលមកទស្សនានៅមជ្ឈមណ្ឌល់A.R.C របស់យើង នៅរៀងរាល់ម៉ោងធ្វើការ ប្រសិនបើអ្នកមានសំណួរជាមុនសូមកុំស្ទាក់ស្ទើរក្នុងការទូរស័ព្ទមកយើងឬផ្ញើសារមកយើងតាមហ្វេសប៊ុក។

តើមានតម្រូវការនៃការសុំសត្វយកទៅចិញ្ចឹម/យកសត្វទៅចិញ្ចឹមដែររឺទេ?

ការសុំសត្វយកទៅចិញ្ចឹម(អចិន្រ្តៃយ៍)៖ យើងខ្ញុំកំពុងតែស្វែងរកទីលំនៅអចិន្ត្រៃយ៍សម្រាប់គ្រប់សត្វដែលត្រូវបានជួយសង្គ្រោះ។ យើងខ្ញុំយល់ថាលោកអ្នកខ្លះអាចនឹងរស់នៅប្រទេសកម្ពុជាក្នុងរយៈពេលខ្លី ហើយក្នុងករណីណាដែលលោកអ្នកត្រូវតែមានទំនុកចិត្តថា អ្នកអាចយកសត្វទៅជាមួយបាននៅពេលដែលអ្នកចាកចេញ។ សូមធ្វើការស្រាវជ្រាវរកអំពីដំណើរការនៃការប្តូរទីតាំង និងការចំណាយមុនពេលសុំសត្វយកទៅចិញ្ចឺម។

ការយកសត្វទៅចិញ្ចឹម(បណ្តោះអាសន្ន)៖ សម្រាប់លោកអ្នកដែលមិនអាចផ្តល់ទីលំនៅជាអចិន្ត្រៃយ៍បាន យើងខ្ញុំមានផ្តល់នូវកម្មវិធីយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្ន។ នៅទីនេះ យើងខ្ញុំកំពុងតែស្វែងរកអ្នកដែលចិញ្ចឹមថែរក្សា ក្នុងរយៈពេលខ្លី និងយូរអង្វែង អ្នកដែលអាចផ្តល់ទីលំនៅជាបណ្តោះអាសន្នបាន។ វាអាស្រ័យទៅលើសត្វ វាអាចនឹងមានរយៈពេលចាប់ពី ២­-៣ខែ រហូតដល់ទៅ ២-៣ឆ្នាំ។

សត្វរបស់យើងភាគច្រើនធ្លាប់ទទួលបទពីសោធន៍ដ៏អាក្រក់ដែលដិតជាប់ខ្លួន ហើយបានចាប់ផ្តើមរៀនទុកចិត្តមនុស្សសារជាថ្មីបន្តិចម្តងៗ។ សូមកុំធ្វើឳ្យភាពទុកចិត្តនេះបាត់បង់ដោយសារការបោះបង់ចោលពួកគេ! សត្វខ្លះមានទំនេរសម្រាប់តែការសុំយកទៅចិញ្ចឹមជាអចិន្ត្រៃយ៍តែប៉ុណ្ណោះ ហើយមិនបានបញ្ចូលទៅក្នុងកម្មវិធីយកសត្វទៅចិញ្ចឹមបណ្តោះអាសន្ននោះទេ។ យើងខ្ញុំជំរុញឳ្យលោកអ្នកជ្រើសរើសសត្វដោយផ្អែកទៅលើចរិកលក្ខណៈរបស់ពួកគេ ជាជាងពណ៌សំបុរ អាយុ ពូជជាដើម។ អ្នកកំពុងតែជ្រើសរើសសត្វនៅជាមួយឳ្យបានជាគ្នា​ មិនមែនរបស់របរលំអនោះទេ។ យើងខ្ញុំចង់បានអ្វីដែលប្រសើរបំផុតសម្រាប់សត្វ ហើយយើងខ្ញុំអាចនឹងបដិសេធពាក្យសុំសត្វយកទៅចិញ្ចឹមជាអចិន្ត្រៃយ៍ ឬ បណ្តោះអាសន្ន ប្រសិនបើយល់ថាចាំបាច់។

តើសត្វសម្រាប់សុំយកទៅចិញ្ចឹម/យកទៅចិញ្ចិមមានសុខភាពល្អដែររឺទេ?

ពិតជាមានសុខភាពល្អ! ជាទូទៅ សត្វទាំងអស់ដែលទំនេរសម្រាប់ការសុំយកទៅចិញ្ចឹមគឺមានសុខភាពល្អ ព្រមទាំងបានទទួលការចាកវាក់សាំង ដាក់មីក្រឈីប(microchipped) និងក្រៀវផងដែរ។ សត្វដែលមិនទាន់គ្រប់អាយុដើម្បីទទួលការក្រៀវ នឹងទទួលបានការក្រៀវដោយឥតគិតថ្លៃនៅពេលដែលគ្រប់អាយុ។

យើងខ្ញុំនឹងបញ្ជូនរាល់ពត៌មានដែលមានអំពីការសង្គ្រោះរបស់ពួកយើង រួមបញ្ចូលទាំងការវាយតម្លៃអំពីអាកប្បកិរិយាសត្វ។ ប្រសិនបើមានបញ្ហាសុខភាពជាអចិន្រ្តៃយ៍ណាមួយ យើងខ្ញុំនឹងផ្តល់ដំណឹងដល់អ្នកមុនពេលយកសត្វទៅចិញ្ចឹម។ ប្រសិនបើលោកអ្នកលង់ស្រឡាញ់សត្វដែលកំពុងតែទទួលការព្យាបាល យើងខ្ញុំអាចផ្តល់ដំណឺងដល់អ្នកនៅពេលដែលសត្វនោះបានទទួលការព្យាបាលចប់សព្វគ្រប់​ ហើយរួចរាល់ក្នុងការទៅរស់នៅជាមួយអ្នក។

សត្វដែលមានចំណែកក្នុងកម្មវិធីយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្ន អាចនឹងមិនទាន់ ទទួលបានការព្យាបាលចប់សព្វគ្រប់នៅឡើយ។ ពេទ្យសត្វដ៏មានបទពិសោធន៍របស់យើងខ្ញុំនឹងសម្រេចចិត្តថា តើសត្វមានសុខភាពល្អគ្រប់គ្រាន់ឬនៅ ដើម្បីទទួលបានការចិញ្ចឹមរថែរក្សាជាបណ្តោះអាសន្ន ក្នុងកំឡុងពេលដែលកំពុងបន្តការព្យាបាលនោះ។ នៅក្នុងករណីបែបនេះ អ្នកយកសត្វទៅចិញ្ចឹម គឺតម្រូវឳ្យបន្តការព្យាបាល ព្រមទាំងអញ្ជើញមកកាន៉អង្គការសង្គ្រោះសត្វកម្ពុជា សម្រាប់ការពិនិត្យសុខភាពសត្វជាប្រចាំ​។

សូមចំណាំ៖ ដើម្បីធានាថាកូនសត្វឆ្មា និងកូនសត្វឆ្កែទទួលបានការថែរក្សាដែលល្អបំផុត ក្រោយពេលដែលពួកគេចាប់កំណើត​ យើងខ្ញុំអនុញ្ញាតក្នុងការយកសត្វទៅចិញ្ចឹមនៅពេលដែលពួកគេមានអាយុ ៣ខែ ឬចាស់ជាងនេះតែប៉ុណ្ណោះ។ សត្វដែលមានអាយុតិចរហូតដល់ អាយុ ១ឆ្នាំ គឺទំនេរសម្រាប់ការយកទៅចិញ្ចឹមជាអចិន្រ្តៃយ៍ ក៏ប៉ុន្តែមិនមានចំណែកនៅក្នុងកម្មវិធីយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្ននោះទេ។

តើអស់តម្លៃប៉ុន្មាន?

មិនមានអស់ថ្លៃនោះទេ! សេវាសុំសត្វយកទៅចិញ្ចឹមគឺមិនមានគិតថ្លៃអ្វីនោះទេ។

ប៉ុន្តែសូមចងចាំថា យើងខ្ញុំចំណាយចាប់ពី ១០០-២០០ ដូល្លា ទៅលើសត្វនីមួយៗ​ដើម្បីជួយ និងព្យាបាលឳ្យជាសះស្បើយឡើងវិញ​ រួមបញ្ចូលទាំងការថែទាំបែបវេជ្ជសាស្ត្រ ចំណីអាហារ​ ការចាក់វាក់សាំង ក្រៀវ-ល-។

ដើម្បីផ្តល់ជាទស្សនៈ នៅពេលដែលទិញសត្វចិញ្ចឹមនៅកន្លែងលក់សត្វចិញ្ចឹម អ្នកនឹងចំណាយពី $300 – $1000 សម្រាប់សត្វនោះ។ បន្ថែមពីនេះទៅទៀត អ្នកនឹងធ្វើការចំណាយដូចខាងក្រោម៖

ក្រៀវ៖ $80 – $250

ចាក់វាក់សាំង៖ $50 – $60

ដាក់មីក្រូឈីប (Microchip)៖ $40

ការពិនិត្យសុខភាពដំបូង៖​ $15 – $25

ទម្លក់សត្វល្អិត៖ $10 – $20

ការចំណាយសរុបនៃការទិញសត្វចិញ្ចឹមមួយ៖ $495 – $1395 ។

ដូច្នេះ យើងខ្ញុំជំរុញលើកទឹកចិត្ត ហើយមានសេចក្តីអំណរគុណយ៉ាងខ្លាំងក្នុងការទទួលយកប្រាក់ឩបត្ថម្ភរបស់លោកអ្នកដែលបានយកសត្វទៅចិញ្ចឹម។ លោកអ្នកអាច ‘’បង់ប្រាក់ដើម្បីបន្តទៅមុខ” ដើម្បីផ្តល់ឳកាសឳ្យសត្វមួយទៀតទទួលបានការព្យាបាល ព្រមទាំងស្វែងរកបាននូវទីលំនៅថ្មីផងដែរ។ ចុចនៅលើនេះដើម្បីធ្វើការឩបត្ថម្ភប្រាក់​

Rocket + Marmalade
Rocket + Marmalade
20210210180951
Hamster
Hamster
20210714024756
Cinnamon
Cinnamon
20220617213125
Simbary
Simbary
20220617213330
Phi Phi
Phi Phi
20220617213744
Rocky
Rocky
20220617214221
Orusey
Orusey
20220617214350
Chip
Chip
20220617214539
Bianca
Bianca
20220617215036
MORE ABOUT US
  • Our Partners
  • Frequently Asked Questions
  • Strategy & Annual Reports
  • Animal Rescue in Germany
ANIMAL WELFARE
  • Read our Blog
  • Resources
  • ARC in the Media
  • Sign up to our Newsletter
HOW TO HELP
  • Donate
  • Leave a Gift in Will
  • Foster/Adoption
  • Donor Login
Animal Rescue Cambodia © 2022 | All Rights Reserved | Privacy Policy