អ្នកចិញ្ចឹមសត្វឆ្កែជាបណ្តោះអាសន្ន – ជីវប្រវត្តិរបស់ Helen និងគ្រួសាររបស់នាង

Click here to read the article in English.

ហេលេន (Helen) ដែលជាម្ចាស់ជំនួយរយះពេលវែងរបស់ ARC និងគ្រួសារដ៏គួរឱ្យស្រឡាញ់របស់នាងបានចិញ្ចឹមសត្វឆ្កែឈ្មោះ ឡាក់គី (Lucky) និង​ឆ័រី (Cherry) ។ សេចក្តីស្រឡាញ់ និងការអត់ធ្មត់របស់គ្រួសារមួយនេះ បានជួយអោយសត្វឆ្កែមានភាពជឿ ជាក់លើមនុស្សកាន់តែច្រើនឡើង និងបានធ្វើអោយសត្វមាន ភាពរួសរាយរាក់ទាក់ កាត់បន្ថយអារម្មណ៍តានតឹងនៅពេលដែលមានមនុស្សនៅក្បែរ។

អំពីគ្រួសារ

ហេលេន (Helen) គឺជាគ្រូបង្រៀនកំរិតបឋមសិក្សាក្នុងសាលាអន្តរជាតិមួយនៅរាជធានីភ្នំពេញចន្លោះឆ្នាំ 2019-2021។ នាង​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជាមួយ​ស្វាមី និង​កូន​ស្រី​វ័យ​ក្មេងម្នាក់ ក្នុងគោលបំណងចាកចេញ​ពី​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី   ​ជា​បណ្ដោះ​អាសន្នដើម្បី​ដំណើរ​ផ្សង​ព្រេង​ដ៏​រីករាយនៅ​ក្នុង​ប្រទេស​ថ្មី​ដ៏​អស្ចារ្យ។ ។

ឥឡូវនេះ មកស្តាប់ពីហេលេន (Helen)​ ដោយផ្ទាល់ម្តង :-)

​​តើអ្វីទៅដែលបំផុសគំនិតអ្នកឱ្យចិញ្ចឹមសត្វពីមជ្ឈមណ្ឌល់សង្គ្រោះសត្វ?

កាលរស់នៅទីក្រុងមែលប៊ន (Melbourne) គ្រួសាររបស់ខ្ញុំតែងតែទទួលយកសត្វឆ្កែនៅមជ្ឈមណ្ឌល់សសង្គ្រោះសត្វមកចិញ្ចឹម ។ តាមពិតទៅ នៅអំឡុងពេលដែលយើងរស់នៅក្នុងប្រទេសអូស្ត្រាលី យើងមានសត្វឆ្កែចិញ្ចឹមចំនួន 3 ក្បាល។ វាពិតជាសមហេតុផល ណាស់ក្នុងការចិញ្ចឹមឆ្កែញីដ៏ស្រស់ស្អាត និងគួរអោយស្រឡាញ់ទាំងពីរនេះ គឺ Cherry (អាយុ 2 ឆ្នាំ) និង Lucky (អាយុ 5 ឆ្នាំ) ពី ARC នៅក្នុងខែមករា ឆ្នាំ 2020។

ការរក្សាពួកវាឱ្យនៅជាមួយគ្នាពិតជាមានសារៈសំខាន់ ព្រោះវាហាក់ដូចជាមិនអាចបំបែកពីគ្នាបាន។ ពួកវាមានទំនាក់ទំនងល្អជាមួយគ្នា ខ្លាំងណាស់ ។ ខ្ញុំនិងក្រុមគ្រួសារបានលង់ស្រឡាញ់ពួកវាតាំងពីជួបដំបូង ប្រៀបដូចជាក្តីស្នេហ៏ដែលឃើញភ្លាមស្រឡាញ់ភ្លេត ។ យើងត្រូវតែទទួលយកពួកវាទាំងពីរមករស់នៅជាមួយ។ ឆ័រី ( Cherry) គួរអោយស្រលាញ់ខ្លាំងណាស់ និងចូលចិត្តអោយយើងស្និទ្ឋស្នាលជាមួយភ្លាមៗ។ ឡាក់គី (Lucky) ពិតជាមានអារម្មណ៏ធុញថប់ និងហត់នឿយខ្លាំងណាស់។ យើងបានចំណាយពេលទៅសួរសុខទុក្ខឡាក់គី (Lucky) ជាច្រើនដង និងព្យាយាមបង្ហាញអោយវាបាន ឃើញពីក្តីស្រឡាញ់ ចិត្តសណ្តោះប្រណី ហើយធ្វើអោយឡាគីជឿជាក់ថាវានឹងទទួលបាននូវក្តីស្រឡាញ់និងចិត្តមេត្តាពីពួកយើង។

ជាមួយនឹងស្ថានភាពសត្វជាច្រើនក្បាលដែលយើងបានជួបប្រទះនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ បានធ្វើអោយយើងចង់ជួយពួកវា ដោយមិនមានស្ទាក់ស្ទើបន្ទិចឡើយ ។ ហើយការចងចាំរបស់ខ្ញុំអំពីប្រទេសកម្ពុជា គឺជាក្តីមេត្តាសណ្តោះប្រណីពីមនុស្សជាច្រើននាក់។ ជា​ពិសេសគឺ​ប្រជាជន​កម្ពុជាដែល​ខ្ញុំ​បាន​ជួប​កាល​ពី​ពេលដែល​ខ្ញុំរស់​នៅ​ទីនោះ។

ការចាកចេញពីប្រទេសកម្ពុជា និងពាក្យថាលាគ្នាពី Cherry ព្រមទាំង Lucky ជាទីស្រឡាញ់របស់យើងគឺពិតជាពិបាកខ្លាំងណាស់។ អស់រយះពេលជាង 18 ខែ ដែលយើងបានបង្កើតចំណងមិត្តភាព និងទំនាក់ទំនងដ៏អស្ចារ្យ។មួយនេះ។​ ប៉ុន្តែជាអកុសល យើងមិនអាច នាំពួកវាទៅកាន់គោលដៅបន្ទាប់របស់យើងបានទេ។ ប៉ុន្តែវាមានការបញ្ចប់ដ៏រីករាយមួយ៖ ឡាក់គី និង ឆឺរី ទទួលបានភាពស្និទ្ឋិស្នាល នៅជុំវិញមនុស្ស ហើយទីបំផុតពួកវាបានរកឃើញជម្រកថ្មីដ៏កកក្តៅរបស់ពួកវាជារៀងរហូត ជាមួយម្ចាស់ថ្មីដែលប្រជាប្រជនកម្ពុជា តែម្តង។

តើអ្វីទៅជាការចងចាំដ៏ល្អបំផុតរបស់អ្នកអំពីការចិញ្ចឹមសត្វជាបណ្តោះអាសន្ន?

ការជួយចិញ្ចឹមសត្វពីមជ្ឈមណ្ឌលថែទាំសត្វ មានអត្ថប្រយោជន៍ដ៏អស្ចារ្យ និងការលើកទឹកចិត្តជាច្រើនយ៉ាង ។ ហើយអ្វី​ដែល​ល្អបំផុត​ នោះគឺ​សេចក្ដី​ស្រឡាញ់​ដែល​វាផ្តល់​ត្រឡប់​មក​អោយអ្នក​វិញ។ ជាសត្វអនាថាដែលរស់នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ សត្វទាំងនេះ បានស៊ូទ្រាំនឹងការឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ។

ការជួយចិញ្ចឹមសត្វពីមជ្ឈមណ្ឌលសង្គ្រោះសត្វ សូម្បីតែរយៈពេលខ្លីក៏ដោយបានធ្វើអោយពួកវាមានអារម្មណ៏ស្ងប់ស្ងាត់នៅក្នុងជីវិត​ ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះគឺក្តីសង្ឃឹម។ ការចិញ្ចឹម Cherry និង Lucky សម្រាប់ពេលវេលាដែលយើងរស់នៅក្នុងប្រទេស កម្ពុជាបាននាំមកនូវសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា។

តើនៅពេលដែលអ្នកធ្វើជាម្ចាស់សត្វចិញ្ចឹមជាបណ្តោះអាសន្នយ៉ាងដូម្តេចដែរ?

ជាធម្មតាក្នុងនាមជាអ្នកថែទាំសត្វម្នាក់ គ្មានអ្វីដែលសំខាន់ជាងក្តីអាណិត​មេត្តានិងក្តីស្រឡាញ់ដែលយើងមានចំពោះសត្វនោះទេ! ប្រសិនបើអ្នកមានចំណុចទាំងអស់នេះហើយ នោះអ្នកនឹងអាចក្លាយជាម្ចាស់សត្វចិញ្ចឹមដ៏ល្អម្នាក់បាន។ បន្ថែម គ្រែឆ្កែដ៏កក់ក្តៅជាមួយនឹងទឹកសាប និងអាហារពីរពេលក្នុងមួយថ្ងៃ។ Cherry និង Lucky បានដេកក្នុងផ្ទះជាមួយពួកយើងនៅលើគ្រែឆ្កែដ៏កក់ក្តៅរបស់ពួកគេ។ ពួកគេជាផ្នែកមួយនៃគ្រួសាររបស់យើង។

យើង​រស់​នៅ​ក្នុង​បុរី​មួយ ដូច្នេះ​យើង​បាន​ដើរ​តាម​គេ​រាល់​ថ្ងៃ។ ដំបូង​មិន​ប្រាកដ​ពី​ការ​ដើរ​លេង​របស់​ឆ្កែ​ទេ ប៉ុន្តែ​ក្រោយ​ពី​ដឹង​ថា​ការ​ដើរ​លេង​របស់​ឆ្កែ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ទើប​ពួក​គេ​ចូល​ចិត្ត​ដើរ​លេង​ជុំវិញ​បុរី! ពួកគេមិនអាចរង់ចាំដើម្បីដើរលេងបានទេ។ ការបណ្តុះបណ្តាលបង្គន់គឺជាបញ្ហាប្រឈមដំបូង ប៉ុន្តែយើងបានទៅដល់ទីនោះ។ យើងធានាថានៅពេលថ្ងៃ ប្រសិនបើយើងទាំងអស់គ្នាត្រូវចេញទៅក្រៅ ពួកគេមានសុវត្ថិភាពនៅក្នុងទីធ្លាដោយមានទ្វារសុវត្ថិភាពដើម្បីរក្សាសុវត្ថិភាពពួកគេ។ ទីជម្រកនៅខាងក្រៅនឹងមានប្រយោជន៍ប្រសិនបើអាចធ្វើទៅបាន។

ខ្ញុំ​សូម​ណែនាំ​ពួកគេ​ឱ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​អត់ធ្មត់​ជា​ខ្លាំង​ជាមួយ​សត្វ​សង្គ្រោះ។ ​ជីវិតរស់នៅតាមដងផ្លូវរបស់សត្វទាំងនេះបានជួបនូវផលវិបាកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេជាច្រើន។ ដូច្នេះ​ហើយ​ត្រូវមាន​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​អោយបានច្រើនសម្រាប់ពួកវា។ ខ្ញុំ​ក៏​សូម​ណែនាំ​ឱ្យ​ម្ចាស់សត្វចិញ្ចឹមអនុញ្ញាត​ឱ្យ​សត្វ​ទាំងនោះបានដេក​ក្នុងផ្ទះ​ជាមួយ​គ្នា ។ សត្វទាំងនេះគ្រាន់តែចង់នៅជិតម្ចាស់ឬអ្នកថែទាំរបស់វា​  ដូចគ្នាទៅនឹងមនុស្សដែរ ។ ធ្វើបែបនេះអាចបង្កើននូវទំនាក់ទំនង ជិតស្និទ្ធរវាងម្ចាស់សត្វនិងសត្វចិញ្ចឹមរបស់ពួកគេបានយ៉ាងល្អប្រសើរ ។

បញ្ជាក់ម្តងទៀត, សូមរក្សារការអត់ធ្មត់អោយបានច្រើន ។ ជាឧទាហរណ៍ កាលពីដើមដំបូងឡាក់គីជាសត្វដែលមានវ័យក្មេង មានការភ័យខ្លាចច្រើន​​ និងឆាប់មានអារម្មណ៏ធុញថប់យ៉ាងខ្លាំង។ ដូច្នេះហើយ នាងត្រូវការពេលវេលាដើម្បីសម្របខ្លួន និងធ្វើចិត្តឱ្យស្រួលជាមួយយើង។ ទីបំផុតនាងអាចធ្វើបានយ៉ាងល្អ​ ហើយវាពិតជាល្អខ្លាំងណាស់ដែលបានឃើញការផ្លាស់ប្តូរ ដ៏ល្អរបស់នាង។

មនុស្ស​យើងប្រាថ្នា​ចង់​បាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស និង​ក្ដី​មេត្តា។ យើង​ប្រាថ្នា​ចង់​នៅ​ជាមួយ​មនុស្ស​ដទៃ​ដើម្បី​ប្រាស្រ័យ ​ទាក់ទង​គ្នា​ល្អ​ ។ ក៏ដូចគ្នាដែរ​ ការចិញ្ចឹមសត្វសង្គ្រោះគឺជាអំណោយដ៏ពិតប្រាកដមួយដែលអ្នកអាចផ្តល់ឱ្យ ដូច្នេះពួកគេក៏បានរស់នៅ ជាមួយនរណាម្នាក់ដែលអាចផ្ដល់ក្ដីស្រឡាញ់ដល់ពួកគេដោយស្មោះត្រង់។

មាន​អ្វី​បន្ទាប់?

សូមចូលរួមជាមួយគ្រួសារ ARC នៃ FANTASTIC FOSTERS របស់យើងថ្ងៃនេះ!

ផ្ញើសារមកកាន់យើងខ្ញុំតាមរយៈ www.facebook.com/animalrescuecambodia

  • ទូរស័ព្ទ/WhatsApp/Telegram យើងខ្ញុំ៖ ០១២ ៣៤០ ១១៤ (អង់គ្លេស ខ្មែរ)
  • អ៊ីមែលមកយើងខ្ញុំ៖ [email protected]
  • ស្វែងយល់បន្ថែម៖ https://ar-cambodia.com/adoption-khmer

សូមអរគុណ ។