ការចិញ្ចឹមសត្វគឺជាការជួយសង្រ្គោះ ជីវិត និងបន្ថែមនូវភាពរីករាយដល់អ្នក

Click here to read the article in English.

តើ​អ្នក​គិត​ចង់​បន្ថែម​សត្វចិញ្ចឹម​ទៅ​ក្នុង​សមាជិកគ្រួសារ​របស់​អ្នកមែន​ទេ? ប៉ុន្តែអ្នកប្រហែលជាមិនទាន់ច្បាស់ថាតើវានឹងជះឥទ្ធិពលដល់ ជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងដូចម្តេច ឬអ្នកត្រូវការបញ្ចុះបញ្ចូលសមាជិកគ្រួសារ/ដៃគូរបស់អ្នកមែនទេ? មិនថាហេតុផលអ្វីដែលអាច ធ្វើអោយអ្នកស្ទាក់ស្ទើរនោះទេ ប៉ុន្តែកាទទួលរចិញ្ចឹមសត្វដែលបានជួយសង្គ្រោះប្រកបដោយទំនួលខុសត្រូវ គឺជាវិធីដ៏ល្អមួយដើម្បី ចាប់ផ្តើម។ ធ្វើអំពើល្អ និងបន្ថែមភាពរីករាយដល់ជីវិតរបស់អ្នកក្នុងពេលតែមួយ។ ស្តាប់ទៅពិតជាល្អណាស់មែនទេ?

នៅក្នុងអត្ថបទនេះ អង្គការសង្គ្រោះសត្វកម្ពុជា (ARC) បានពន្យល់អំពីការចិញ្ចឹមសត្វ អត្ថប្រយោជន៍សម្រាប់បុគ្កល គូស្វាមីភរិយា និងក្រុមគ្រួសារ ព្រមទាំងរឿងជោគជ័យបីយ៉ាងក្នុងការទទួលយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្នដើម្បីលើកទឹកចិត្តរបស់អ្នក។

តើ​អ្នក​បានត្រៀមខ្កួនរួចរាល់ហើយ​ឬ​នៅ? យើងប្រាកដណាស់ថានៅចុងបញ្ចប់នៃអត្ថបទនេះ អ្នកនឹងមិនគិតច្រើនអំពីការចូលរួមក្នុង សមាជិករបស់ ARC នៃគ្រួសារអ្នកចិញ្ចឹមសត្វដ៏អស្ចារ្យរបស់យើងទេ! ;-)

​​តើការចិញ្ចឹមសត្វគឺជាអ្វី?

ជាដំបូង ការចិញ្ចឹមសត្វមានន័យថា ការផ្តល់ការថែទាំជាបណ្ដោះអាសន្នដើម្បីជួយសង្គ្រោះជីវិតសត្វ រហូតដល់ពួកវាត្រូវបានគេ ទទួលយកទៅចិញ្ចឹមនិងផ្តល់ជម្រកជារៀងរហូតដល់ពួកវា។

នៅពេលដែលសត្វអនាថាមានសុខភាពល្អ ឬសត្វអនាថាដែលមានជំងឺ ត្រូវបានជួយសង្គ្រោះ ដោយបុគ្គលណាម្នាក់ហើយនាំយក ពួកវាទៅកាន់អង្គការសង្គ្រោះសត្វដូចជា ARC សត្វឆ្មានិងសត្វឆ្កែតូចធំទាំងនេះនិងទទួលបានការព្យាបាលថែទាំសុខភាពនៅក្នុង មជ្ឈមណ្ឌលនិងស្តារនីតិសម្បទារហូតដល់ពួកវាមានសុខភាពល្អគ្រប់គ្រាន់ ដើម្បីទៅរស់នៅក្នុងផ្ទះចិញ្ចឹមជាអចិន្ត្រៃយ៍របស់ពួកវា។

គ្រប់មជ្ឈមណ្គល់ដែលទទួលយកសត្វមកចិញ្ចឹមទាំងអស់ សុទ្ឋតែមានកំណត់ចំនួនសត្វដែលពួកគេអាចមើលថែទាំបានទៅតាមធន ធានដែលពួកគេមានដូចជា ទីកន្លែងសម្រាប់សត្វស្នាក់នៅ បុគ្គលិក មូលនិធិ និងបុគ្គលិកជំនាញជាដើម។ ដើម្បីរក្សាកន្លែងទំនេរ និងធនធានដែលចាំបាច់ជាច្រើនសម្រាប់មើលថែទាំសត្វដែលត្រូវបានគេនាំមក មជ្ឃមណ្ឌល់ក៏ត្រូវការជំនួយពីអ្នកស្ម័គ្រចិត្តផ្តល់នូវ ជម្រកជាបណ្តោះអាសន្នដល់ពួកវា។ ការជួយចិញ្ចឹមសត្វជាបណ្តោះអាសន្នគឺជាវិធីដ៏ល្អមួយក្នុងការជួយមជ្ឈមណ្ឌល់(កន្លែងចិញ្ចឹមសត្វ) ក៏ដូចជាបានផ្តល់ជម្រកដ៏កក់ក្តៅសម្រាប់សត្វឆ្មានិងសត្វឆ្កែអនាថាទាំងនេះ រហូតដល់ពួកវាមានអ្នកទទួលទៅរស់នៅក្នុងផ្ទះអចិន្ត្រៃយ៏។

​​ជាទូទៅ យើងអាចបែងចែករវាងការចិញ្ចឹមជាបណ្តោះអាសន្នរយៈពេលខ្លី និងរយៈពេលវែង៖

ការចិញ្ចឹមសត្វជាបណ្តោះអាសន្នរយៈពេលខ្លី (ចន្លោះពី២-៣សប្តាហ៍ទៅ២-៣ខែ)

  • កូនឆ្មា/កូនឆ្កែដែលនៅក្មេងពេកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការទៅរស់នៅក្នុងផ្ទះចិញ្ចឹមអចិន្រ្តៃយ៏
  • សត្វឆ្មា / សត្វឆ្កែដែលមានអារម្មណ៏តានតឹងខ្លាំងនៅអំឡុងពេលដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល / ឬមិនចូលចិត្តអោយមានវត្តមានរបស់សត្វដទៃទេ
  • សត្វដែលតម្រូវអោយមានការបង្ហាត់បង្រៀនអោយមានទំនាក់ទំនងក្នុងសង្គម/អាកប្បកិរិយាពិសេសពីអ្នកចិញ្ចឹមសត្វដែលធ្លាប់មានបទពិសោធន៍ក្នុងការទទួលយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្ន
  • សត្វដែលត្រូវការការព្យាបាលរយៈពេលខ្លី ប៉ុន្តែមិនតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

ការចិញ្ចឹមសត្វរយៈពេលវែង (ចាប់ពី១ឆ្នាំឡើងទៅ)

  • សម្រាប់សត្វឆ្មា/សត្វឆ្កែដែលពេញវ័យ មានសុខភាពល្អ និងមានសត្វខ្លះតត្រូវអោយមានការមើលថែទាំជាពិសេស
  • ផ្ទះសម្រាប់ចូលនិវត្តន៍ (សម្រាប់សត្វដែលត្រូវការកន្លែងដែលមានសភាពស្ងប់ស្តាត់)

ដូច្នេះ តើ​អ្នកមានគិតថាការ​ចិញ្ចឹម​សត្វជាបណ្តោះអាសន្នមានលក្ខណះ​ដូចគ្នានឹង​ការ​ចិញ្ចឹម​សត្វរយះពេលវែង​​ឬទេ?

ភាពខុសគ្នារវាងការចិញ្ចឹមសត្វរយះពេលវែង និងចិញ្ចឹមសត្វជាបណ្តោះអាសន្ន

ការចិញ្ចឹមសត្វបណ្តោះអាសន្ន​ (Fostering) គឺជាការជួយសង្គ្រោះសត្វក្នុងរយះពេលដែលបានកំណត់មួយ (រយៈពេលខ្លី ឬរយៈពេលវែង)។​​ ដោយឡែកការចិញ្ចឹមសត្វជាអចិន្រ្តៃយ៏ (Adopting) គឺជាការប្តេជ្ញាចិត្តក្នុងការថែរក្សាជីវិត​និងសុខភាពរបស់សត្វ ប្រកបដោយទំនួលខុសត្រូវពេញមួយជីវិតរបស់ពួកវា។

តើនេះមានន័យថាក្រោយពេលផុតកំណត់នៃកិច្ចសន្យាចិញ្ចឹមជាបណ្តោះអាសន្ន ខ្ញុំត្រូវតែផ្តល់ជម្រកអចិន្រ្តៃយ៏ដល់ កូនឆ្មា/ឆ្មាពេញវ័យ/សត្វឆ្កែដែលបានចិញ្ចឹមជាបណ្តោះអាសន្ននោះមែនទេ? ជាការពិតណាស់ អ្នកមិនចាំបាច់បន្តចិញ្ចឹមពួកវាជារៀង រហូតទេ​  ប៉ុន្តែវាពិតជាល្អប្រសើខ្លាំងណាស់ប្រសិនបើអ្នកចូលចិត្តហើយអាចផ្តល់ជម្រកអចិន្រ្តៃយ៏ ប្រកបដោយទំនួលខុសត្រូវដល់ ពួកវាបាន។

ហេតុផលដ៏ល្អ៩យ៉ាងក្នុងការចិញ្ចឹមសត្វដែលបានជួយសង្គ្រោះជាបណ្តោះអាសន្ម

ក្នុងករណីដែលអ្នកនៅតែមានអារម្មណ៏ស្ទាក់ស្ទើ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការបន្ថែមសត្វចិញ្ចឹមទៅក្នុង គ្រួសាររបស់អ្នក៖

  1. អ្នកកំពុងតែជួយសង្គ្រោះជីវិតដ៏មានតម្លៃពីការរស់នៅរងទុក្ខនៅតាមដងផ្លូវ និងគ្មានអ្នកមើលថែយកចិត្តទុកដាក់
  2. ការចិញ្ចឹមសត្វជាបណ្តោះអាសន្នមានតម្លៃថោកជាងការទិញពីអ្នកបង្កាត់ពូជសត្វ
  3. ការ​ធ្វើ​អំពើ​ល្អ​នេះ​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ផល​ល្អ​ជា​ច្រើន​ពី​ការ​ជួយសង្គ្រោះជីវិត​សត្វ
  4. រួមចំណែកកាត់បន្ថយចំនួនសត្វអនាថា
  5. ធ្វើអោយមជ្ឈមណ្ឌល់ចិញ្ចឹមសត្វដូច្នេះជាអង្គការសង្គ្រោះសត្វកម្ពុជា​(ARC)​ មានកន្លែងទំនេរដើម្បីជួយសង្គ្រោះសត្វអនាថា ជាច្រើនផ្សេងទៀតដែលកំពុងតែត្រូវការជំនួយ
  6. ប្រសិនបើអ្នកមានបញ្ហារណាមួយដែលមិនអាចទទួលយកសត្វចិញ្ចឹមជាអចិន្រ្តៃយ៏បានទេ  អ្នកក៏មានឪកាសបង្កើនភាពរីករាយ ក្នុងអំឡុងពេលដែលមានសត្វចិញ្ចឹមក្នុងគ្រួសាររបស់អ្នកជាបណ្តោះអាសន្នបានដែរ ។
  7. អ្នកអាចជួយបង្ហាត់បង្រៀន និងបន្សាំពួកវាជាមួយនិងមនុស្ស ដើម្បីបង្កើនសក្តានុពលនៃការស្វែងរកជម្រកជាអចិន្រ្តៃយ៏របស់ពួកវា។
  8. ផ្តល់ឪកាសអោយសត្វឆ្កែបានជួបមនុស្សថ្មីនៅខណះពេលដែលអ្នកដើរបណ្តើរពួកវានៅទីសាធារណះ ឬចូលរួមចែករំលែក រឿងរ៉ាវរបស់សត្វឆ្មាចិញ្ចឹមរបស់អ្នកទៅកាន់មិត្តភក្តិជាដើម ។
  9. ការទទួលចិញ្ចឹមសត្វជាបណ្តោះអាសន្នគឺជាវិធីដ៏ល្អមួយដើម្បី “សាកល្បង” ថាតើអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បី   ទទួលយកសត្វចិញ្ចឹមហើយឬនៅ

ស្ដាប់​មើល​ទៅ​ល្អ​ណាស់! ដូច្នេះ​បើ​ខ្ញុំ​សម្រេច​ចិញ្ចឹម​សត្វ​ជាបណ្តោះអាសន្ន តើ​ខ្ញុំ​ត្រូវមាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ?

ទំនួលខុសត្រូវរបស់អ្នកចិញ្ចឹមសត្វជាបណ្តោះអាសន្ន និងមជ្ឈមណ្ឌលសង្គ្រោះសត្វ

ម្វាស់សត្វ​ចិញ្ចឹម​ត្រូវធ្វើ​ការ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សង្គ្រោះសត្វយ៉ាងជិតស្និទ្ឋ។ ខណៈពេលដែលមជ្ឈមណ្ឌលសង្គ្រោះសត្វ នីមួយៗមានភារកិច្ច និងសេវាកម្មខុសប្លែកគ្នាបន្តិចបន្តួច ។ ដូច្នេះហើយនៅអង្គការសង្គ្រោះសត្វកម្ពុជា (ARC)​ របស់យើងបាន បែងចែកការទទួលខុសត្រូវសម្រាប់ម្ចាស់សត្វចិញ្ចឹមដូចខាងក្រោម៖

ម្ចាស់សត្វចិញ្ចឹម​

  • ជម្រកដែលមានទីធ្លាសមរម្យនិងផាសុខភាព
  • ផ្តល់ទឹកស្អាត និងអាហារដែលល្អសម្រាប់សុខភាព។
  • ផ្តល់ក្តីស្រឡាញ់និងការយកចិត្តទុកដាក់
  • នាំពួកវាលេង, ដើរកំសាន្ត និងធ្វើលំហាត់ប្រាណ
  • បង្ហាត់បង្រៀនពួកវា​ដោយប្រើ potty ឬ clicker ជាដើម។
  • នាំយកសត្វទៅកាន់ ARC ដើម្បីពិនិត្យ និងព្យាបាលសុខភាព

អង្គការសង្គ្រោះសត្វកម្ពុជា

  • ការព្យាបាលជាមូលដ្ឋានដោយឥតគិតថ្លៃ (វះកាត់គ្រៀវ ចាក់វ៉ាក់សាំងបង្ការជំងឺ​ និងចាក់ មីក្រូឈីប)
  • ការព្យាបាលវេជ្ជសាស្រ្តដែលចាំបាច់ដោយឥតគិតថ្លៃ (ប្រសិនបើចាំបាច់)
  • ពិនិត្យសុខភាពដោយឥតគិតថ្លៃ រួមទាំងការថែទាំសុខភាពមាត់ធ្មេញ
  • ការណែនាំអំពីសុខភាព និងអាកប្បកិរិយាសត្វដោយឥតគិតថ្លៃ
  • ផ្តល់កន្លែងស្នាក់នៅដល់សត្វដោយឥតគិតថ្លៃនៅពេលអ្នកកំពុងធ្វើដំណើរ (រហូតដល់ 3 សប្តាហ៍)

ដូច្នេះហើយតើត្រូវធ្វើអ្វីបន្ទាប់ទៀត?

របៀបដែលអាចក្លាយជាម្វាស់សត្វចិញ្ចឹមជាបណ្តោះអាសន្ន

ខណៈពេលដែលអង្គការសង្គ្រោះសត្វនីមួយៗមានគោលនយោបាយផ្ទាល់ខ្លួន ។​ សម្រាប់អ្នកដែលចង់បានសត្វចិញ្ចឹមពីមជ្ឈមណ្ឌល ARC ចាំបាច់ត្រូវបំពេញតាមបែបបទដូចមានចែងនៅខាងក្រោមនេះ

  • យ៉ាងហោចណាស់មានអាយុ ២១ ឆ្នាំ។
  • មានពេលវេលា និងកន្លែងសមរម្យ
  • មានចំណេះដឹងជាមូលដ្ឋានអំពីតម្រូវការរបស់សត្វទៅតាមពូជសត្វនីមួយៗ
  • មានកិច្ចព្រមព្រៀងនិងមានសហប្រតិបត្តិការល្អជាមួយសមាជិកដទៃទៀតដែលរស់នៅក្រោមដំបូលផ្ទះតែមួយ

ការចិញ្ចឹមសត្វដែលបានជួយសង្គ្រោះ – រឿងជោគជ័យផ្ទាល់ខ្លួន

ឥឡូវនេះអ្នកបានយល់ដឹងថាអ្វីទៅជាការចិញ្ចឹមសត្វជាបណ្តោះអាសន្នរួចមកហើយ  សូមស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីម្ចាស់សត្វចិញ្ចឹមមួយចំនួន។ តោះចូលរួមស្តាប់បទពិសោធន៏នៃការចិញ្ចឹមសត្វរបស់ ពួកគេដោយផ្ទាល់! ;-)

  • ការចិញ្ចឹមសត្វឆ្កែ- ប្រវត្តិរបស់ ហេលេន និងគ្រុមគ្រួសារបស់នាង

មានអ្វីបន្ទាប់?

សូមចូលរួមជាមួយសមាជិកនៃម្ចាស់សត្វចិញ្ចឹមដ៏ឆ្នើមរបស់យើងក្នុងថ្ងៃនេះ (ARC)!

ឬទៅកាន់ដៃគូសហការរបស់យើងនៅក្រសួងឆ្មា(ការហ្វេឆ្មា)៖ Rescue Cat Cafe & Adoption Center ដើម្បីទទួលបានកាហ្វេ និងអាហារសម្រន់ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ខណៈពេលដែល “ប្រឡែងលេង” ជាមួយឆ្មាសម្រាប់ការចិញ្ចឹមជាអចិន្រ្តៃយ៏របស់ យើង។