ការបន្សល់ទុកអំណោយក្នុងបណ្តាំកេរមរតក របស់លោកស្រី Lisa ដែលជាអ្នកប រិច្ចាគដ៏យូរអង្វែងរបស់ ARC

Click here to read this article in English.

ការបន្សល់ទុកអំណោយក្នុងបណ្តាំដោយការជួយទៅលើអំពើសប្បុរសធម៌ គឺជាមធ្យោបាយមួយដែលមានឥទ្ធិពល និងមាននិរន្តរភាពក្នុងការជួយបុគ្គលផ្សេងៗ ដែលខ្សត់ខ្សោយ និងត្រូវការជំនួយ។

ដោយឡែកនៅអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ពួកយើងពិតជាមានសំណាងណាស់ដែលមាន

អ្នកបរិច្ចាគ ឬម្ចាស់ជំនួយប្រកបទៅដោយភាពស្មោះស្មគ្រ័ជាមួយពួកយើងរហូតដល់ជាង 1200 នាក់នៅជុំវិញពិភព

លោក ដែលបានធ្វើការបរិច្ចាគជាប្រចាំដើម្បីជួយដល់សត្វឆ្មា និងសុនខដែលកំពុងរស់នៅក្រោមភាពលំបាកនៅក្នុង

ប្រទេសកម្ពុជាយើងនេះ។

ក្នុងចំណោមពួកគាត់ ដែលជាអ្នកបរិច្ចាគ ក្នុងនោះដែរមានលោកស្រី Lisa ដែលមកពីប្រទេសអាល្លឺម៉ង់។ នាពេលថ្មីៗនេះ លោកស្រី Lisa ទើបតែបានចូលនិវត្តន៍ពីការងារ ហើយជំងឺរាតត្បាត Covid-19 បានផ្តល់ឱ្យលោកស្រីនូវពេលទំនេរ

គ្រប់គ្រាន់ ដើម្បីរៀបចំ និងដោះស្រាយកិច្ចការងារផ្សេងៗរបស់លោកស្រី។ ដែលកិច្ចការមួយក្នុងនោះ  គឺការកែតម្រូវនូវ

ឯកសារបណ្តាំមរតករបស់លោកស្រី ដែលលោកស្រី Lisa បានសម្រេចចិត្តបន្ថែមនូវការបរិច្ចាគទៅដល់អង្គការសង្គ្រោះ

សត្វមួយកន្លែង ទៅក្នុងបណ្តាំមរតករបស់លោកស្រី។

នៅពេលដែលគាត់បានផ្ញើរសារទាក់ទងមកកាន់ក្រុមការងាររបស់ពួកយើង ពួកយើងពិតជារំភើបណាស់ នៅពេលដែល

បានទទួលដំណឹងថាលោកស្រីបានជ្រើសរើសអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) របស់ពួកយើង

ជាកន្លែងដែលលោកស្រីបានបន្ថែមទៅក្នុងបណ្តាំមរតករបស់លោកស្រី ហើយក្រោយមកពួកយើងបានចង់ដឹងបន្ថែម

អំពីការសម្រេបចិត្តមួយនេះរបស់គាត់។ លោកស្រី Lisa ក៏បានយល់ព្រមចែករំលែកបទពិសោធន៍របស់លោកស្រីនៅក្នុង

គេហទំព័រ ARC របស់ពួកយើងផងដែរ ដើម្បីចាប់ផ្តើមការជជែកគ្នាអំពីការបរិច្ចាគដ៏ធំធេង និងមានន័យបែបនេះ។

សូមឱ្យលោកស្រីធ្វើណែនាំខ្លួនបន្តិច មកកាន់ពួកយើង។

នាងខ្ញុំមានឈ្មោះ Lisa មានអាយុ 65 ឆ្នាំ មកពីប្រទេសអាល្លឺម៉ង់ ហើយថ្មីៗនេះខ្ញុំបានចូលនិវត្តន៍ពីការងារការិយាល័យ

របស់ខ្ញុំ។ តាំងពីនៅជាក្មេងស្រី ខ្ញុំតែងតែស្រលាញ់ធម្មជាតិ រុក្ខជាតិ និងសត្វទាំងអស់។ តាមពិតទៅខ្ញុំ​ធ្លាប់ចង់​ក្លាយជា

​បសុពេទ្យម្នាក់ដែរ ប៉ុន្តែនៅគ្រានោះ ​ខ្ញុំពុំមាន​លទ្ធភាពផ្នែក​ហរិញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីសិក្សាជំនាញនោះឡើយ​។ ខ្ញុំរៀបការយូរហើយ ប៉ុន្តែខ្ញុំ និងស្វាមីខ្ញុំពុំអាចមានកូនបាន។ ហើយជំនួសមកវិញ ពួកយើងបានយកសត្វសុនខ និងឆ្មា

អនាថាជាច្រើនក្បាលមកចិញ្ចឹមក្នុងរយៈពេលជាច្រើនឆ្នាំ។ ពួកគេបានក្លាយជាអ្នកជំនួយដល់ផ្លូវចិត្តរបស់ខ្ញុំ ចាប់តាំងពី

ពេលដែលស្វាមីរបស់ខ្ញុំបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន។

តើលោកស្រីបានដឹងពីអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ដោយរបៀបណា?

នៅពេលដែលស្វាមីរបស់ខ្ញុំនៅមានជីវិត ពួកយើងបានធ្វើដំណើរកំសាន្តជុំវិញពិភពលោកដោយផ្តោត​ពិសេស​ទៅលើ​

តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ហើយ​​ក្នុង​ចំណោមតំបន់ទាំងនោះដែរ​ពួកយើង​ពេញ

ចិត្ត​ប្រាសាទ​អង្គរវត្ត​ នៅក្នុង​ខេត្ត​សៀមរាប។ ហើយនោះផងដែរ គឺជារបៀបដែលពួកយើងបានស្គាល់ប្រទេសកម្ពុជា។ នៅក្នុងដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា ពួកយើងពិតជាក្រៀមក្រំជាខ្លាំង នៅពេលដែលបានឃើញសត្វឆ្មា និងសុនខ

អនាថាជាច្រើន ដែលកំពុងរងទុក្ខដោយគ្មាននរណាម្នាក់មើលថែទាំពួកគេឱ្យបានត្រឹមត្រូវ។

នៅក្នុងទីក្រុងភ្នំពេញ ពួកយើងបានរកឃើញអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ដែលជាអង្គការ

មួយក្នុងចំណោមអង្គការដែលមានតិចតួចបំផុតនៅក្នុងប្រទេស ដែលចូលរួមក្នុងការដោះស្រាយបញ្ហាមួយនេះ ជាមួយនឹង

វិធីសាស្រ្ត និងចក្ខុវិស័យក្នុងការជួយសង្គ្រោះសត្វអនាថាប្រកបដោយនិរន្តរភាព។ ក្រោយការដឹងភ្លាម ពួកយើងបាន

បង្កើតនូវកញ្ចប់បរិច្ចាគប្រចាំខែភ្លាមៗ ហើយមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងជាមួយនឹងពត៌មានប្រចាំខែអំពីឥទ្ធិពល

នៃអំណោយរបស់ពួកយើងក្នុងការជួយដល់សត្វដែលរងទុក្ខដោយផ្ទាល់។

តើហេតុអ្វីបានជាលោកស្រីសម្រេចចិត្តបន្ថែមនូវអង្គការសប្បុរសដែលជួយដល់សត្វ ទៅក្នុងបណ្តាំកេរមរតករបស់ លោកស្រី?

បន្ទាប់ពីបានសម្រាកពីការងារដ៏មមាញឹករបស់ខ្ញុំ ខ្ញុំក៏បានចូលនិវត្តន៍។ ដំបូង​ឡើយក្រោយការចូលនិវត្តន៍ភ្លាមៗ ខ្ញុំបាននៅ

តែធ្វើខ្លួនឯងឱ្យនៅ​រវល់​ ប៉ុន្តែ​ក្នុងអំឡុង​ពេលជំងឺ Covid-19 ​បាន​រាតត្បាត ខ្ញុំបាន​មាន​ពេលវេលាទំនេរ​បន្ថែម​ខ្លះ។ ខ្ញុំនៅតែមានសុខភាពល្អ និងមានអារម្មណ៍ល្អ។

នៅពេលដំបូង ការបន្សល់ទុកបណ្តាំកេរមរតកបែបនេះ បានធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​បន្តិចដែរ។ ប៉ុន្តែ​ខ្ញុំ​បាន​គិត

​ពិចារណាពី​វា ហើយ​ខ្ញុំបាន​ចងចាំ​ពី​ឧបសគ្គ​ផ្សេងៗ​ដែលមាន នៅ​ពេលដែលស្វាមីរបស់​ខ្ញុំបាន​ទទួល​មរណភាព។ នៅ

ពេលនោះខ្ញុំពិតជាពិបាកចិត្ត និងសោកស្ដាយណាស់ ហើយស្វាមីរបស់ខ្ញុំពុំបានបន្សល់ទុកនូវបណ្តាំអ្វីឡើយ ដូច្នេះនៅ

ពេលនោះខ្ញុំមិនច្បាស់ថាគាត់ចង់បានអ្វីនោះទេ ព្រោះគាត់មិនចូលចិត្តនិយាយអំពីរឿងដែលគួរកើតឡើង នៅពេលដែលគាត់មិននៅក្បែរខ្ញុំទៀតនោះឡើយ។

ដោយហេតុនោះហើយ ខ្ញុំ​ចាប់​ផ្ដើមធ្វើការ​អប់រំ​ខ្លួន​ឯង។ខ្ញុំបានស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេតហើយ បានរកឃើញ

ព័ត៌មានល្អៗមួយចំនួនអំពីរឿងច្បាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយខ្ញុំក៏បានអានអំពីការបន្សល់ទុកអំណោ យក្នុងបណ្តាំ

កេរមរតកនៅលើគេហទំព័ររបស់ ARC ផងដែរ។ ខ្ញុំបានពិភាក្សាជាមួយមិត្តជិតស្និទ្ធមួ យចំនួនរបស់ខ្ញុំអំពីការបន្សំទុក កេរមរតក ហើយក៏សម្រេចចិត្តដោយខ្លួនឯងថាតើខ្ញុំគួរតែ ចែកទ្រព្យសម្បត្តិរបស់ខ្ញុំយ៉ាងដូចម្តេច នៅពេលដែលខ្ញុំចាក

ចេញពីពិភពលោកនេះទៅ។ ដើម្បីឱ្យប្រាកដ ខ្ញុំក៏បានពិគ្រោះជាមួយទីប្រឹក្សាអចលនវត្ថុម្នាក់ក្នុងស្រុកផងដែរ ដែលបាន ជួយខ្ញុំក្នុងការសរសេរអ្វីៗគ្រប់យ៉ាង និងស្របទៅតាមច្បាប់។ តាមពិតទៅ ការធ្វើបែបនេះមានលក្ខណៈងាយស្រួលជាង

នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តបន្សល់ទុកផ្នែកមួយនៃទ្រព្យរបស់ខ្ញុំទៅឱ្យមិត្តភក្តិជិតស្និទ្ធ  និងក្រុមគ្រួសារដែលតែងតែនៅក្បែរខ្ញុំរៀងរាល់គ្រាទាំងអស់មិន ថាគ្រានោះសប្បាយ ឬលំបាកក្តី ហើយមួយផ្នែកទៀតនៃទ្រព្យរបស់ខ្ញុំគឺ

បន្សល់ទុកឱ្យអង្គការសង្រ្គោះសត្វ (Animal Rescue Cambodia)។ នៅពេលខ្ញុំបានទាក់ទង និងប្រាប់ក្រុមការងារ ARC អំពីរឿងមួយនេះ ខ្ញុំពិតជារំជួលចិត្តនៅពេលដែលឃើញប្រតិកម្ មរបស់ពួកគេនៅពេលដែលពួកគេតបមកខ្ញុំវិញ ហើយខ្ញុំបានដឹងថានេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។

ខ្ញុំពិតជាសប្បាយចិត្តណាស់ និងអរគុណដែលខ្ញុំបានមានជីវិតរស់នៅមួយដ៏ល្អ និងឱកាសក្នុងជីវិតជាច្រើន។ ទោះបីជាជួប

ឧបសគ្គដែលយើងគ្រប់គ្នាជៀសមិនរួចក៏ដោយ ក៏ខ្ញុំនៅតែគិតថាខ្ញុំមានសំណាងណាស់នៅក្នុងជីវិតនេះ។ ខ្ញុំរីករាយ

ណាស់ដែលបានដឹងថា ARC នឹងប្រើប្រាស់អំណោយក្នុងបណ្តាំកេរមរតករបស់ខ្ញុំ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។

ជំហាន​បន្ទាប់

តាមរយៈការជួយពីសត្វឆ្មា និងសុនខពីមួយក្បាលទៅមួយក្បាល ពួកយើងមិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់សត្វមួយ

ក្បាលនោះតែប៉ុណ្ណោះទេ ប៉ុន្តែពួកយើងក៏អាចទប់ស្កាត់ការឈឺចាប់ និងការរងទុក្ខវេទនារបស់កូនឆ្មា និងកូនសុនខរាប់

ពាន់រាប់ម៊ឺនក្បាលជាច្រើនជំនាន់ទៀតផងដែរ។

អំណោយក្នុងបណ្តាំកេរមរតកបែបនេះ អាចធ្វើឱ្យវត្តមាននៃសត្វអនាថា នៅក្នុងប្រទេសកម្ពុជាគ្រាន់តែការចងចាំពី

អតីតកាលមួយតែប៉ុណ្ណោះនាពេលអនាគត ហើយថាសត្វឆ្មា និងសុនខទាំងអស់ក្នុងព្រះ រាជាណាចក្រអាចរស់នៅក្នុង ជីវិតមួយដែលមានសុខភាព សុវត្ថិភាព និងភាពរីករាយ។

ក្រុម​ការងាររបស់​យើង​យល់ច្បាស់ណាស់​ថា ការ​គិតជាមុន​អំពី​ពេល​វេលា​មួយ ​ដែល​យើង​មិន​នៅលើពិភពលោក

នេះទៀតទេ​ ​អាច​នឹង​ធ្វើឱ្យពួកយើងទាំងអស់គ្នាមាន​អារម្មណ៍​មិន​ស្រួល ឬ​ភ័យខ្លាច។ ប៉ុន្តែជាជំហានដំបូង អ្នកអាចធ្វើ

ការពិភាក្សា និងនិយាយជាមួយ Andrea ដើម្បីស្វែងយល់បន្ថែម៖ [email protected]

ជាមួយនឹងអំណោយដែលបន្សល់ទុកក្នុងបណ្តាំរបស់លោកអ្នកបែបនេះ អ្នកកំពុងតែជួយរួមចំណែកក្នុងការលុបបំបាត់នូវ

វដ្តនៃការងទុក្ខវេទនារបស់សត្វអនាថានៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ ពួកយើងសូមអរគុណដល់អ្នកទាំងអស់គ្នា ជំនួសឱ្យសត្វឆ្មា និងសុនខទាំងអស់! អំណោយនីមួយៗរបស់អ្នកទាំងអស់គ្នា អាចផ្លាស់ប្តូរជីវិតដ៏មានតម្លៃរបស់សត្វបាន។

 

ការបដិសេធផ្សេងៗ៖ អង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) មិនអាចផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុ ឬផ្នែកច្បាប់ដល់លោកអ្នកបានទេ។ សូមពិគ្រោះជាមួយទីប្រឹក្សាអចលនវត្ថុរបស់អ្នក មុននឹងធ្វើការសម្រេចចិត្តណាមួយ។