ជំងឺឆ្កែឆ្កួត(RABIES) នៅកម្ពុជា

Read this article in English.

តើជំងឺឆ្កែឆ្កួតគឺជាអ្វី?

យោងទៅតាមអង្គការសុខភាពពិភពលោកWorld Health Organization ជំងឺឆ្កែឆ្កួតគឺជាជំងឺដែលបណ្តាល មកពីវីរុសដែលចម្លងពីសត្វទៅមនុស្ស។ ជំងឺនេះចម្លងដោយសត្វឆ្កែដែលមានវីរុសឆ្កែឆ្កួត ត្រូវបានបញ្ជូនចូលតាមទឹកមាត់ទៅក្នុងរាងកាយមនុស្សដែលមានមុខរបួស(នៅពេលត្រូវបានខាំដោយសត្វ) ។

ការបង្ហាញមុខសញ្ញា២ដ៏សំខាន់នៃជំងឺឆ្កែឆ្កួត:

  • ការខឹងសម្បាររបស់ឆ្កែ, មានប្រតិកម្មលឿន ហើយកាចខ្លាំង។
  • មិនអាចធ្វើអ្វីបាន, ធ្វើឱ្យងងុយគេង។

តើប្រភេទនៃការប៉ះពាល់ដូចម្តេចខ្លះដែលអាចធ្វើឲ្យមានការឆ្លងកើតឡើង?

ប្រភេទនៃការចម្លងដោយការប៉ះពាល់មាន​ ៤​ លក្ខណៈផ្សេងៗគ្នា :

  1. ការប៉ះពាល់សត្វនិងការលិតដោយសត្វលើស្បែកធម្មតា (ដែលមិនមានរបួស)
  2. ការពិតជិត/ ការកោស, ការលិតលើស្បែកដែល ដាច់រឺ រយះ
  3. ការឆ្លងដោយខាំ/កោសដែលនាំទឹកមាត់ដែលមានវីរុសចូលទៅប៉ះនឹងមុខរបួស ក្រោយពីការដាច់រលាត់ ឬខាំពីសត្វប្រជៀវ។
  4. ការបរិភោគសាច់ឆ្កែ

មេរោគទាំងនេះគឺត្រូវការការព្យាបាលផ្សេងៗគ្នា។

តើគួរព្យាបាលដោយវិធីណា?

បើមានករណីណាមួយដូចខាងលើ ត្រូវប្រញ៉ាប់លាងសម្អាតស្បែកដែលត្រូវបានឆ្កែខាំ។ ប៉ុន្តែ បើគ្រាន់តែមានការប៉ះ/លិតមិនត្រូវការការព្យាបាលបន្ថែមទៀតទេ។

ករណីទី ១ : ការប៉ះពាល់សត្វ/ការលិតដោយសត្វលើស្បែកធម្មតាគឺមិនចាំបាច់ត្រូវការព្យាបាលនោះទេ។ ប៉ុន្តែបើសិនជាអ្នកសង្ស័យថាសត្វដែលបានលិតឬប៉ះពាល់លើអ្នកនោះមានផ្ទុកជំងឺឆ្កែឆ្កួតនោះអ្នកគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ។

សូមទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់:​​​ បើសិនជាជួបករណីដូចទី ២,៣​ និងទី៤ខាងលើត្រូវទាមទារឲ្យពង្រឹងប្រព័ន្ធការពារយើងផងដែរ ដោយមេរោគនឹងជ្រាបចូលតាមរយះការខាំ​ ឬតាមទឹកមាត់ប៉ះទៅផ្ទៃដែលមានរបួស។ ការព្យាបាលដំបូងនៃករណីនេះជាទូទៅគឺត្រូវចាក់ ៤ ទៅ​ ៥ ដងលើសពី៤ សប្តាហ៍។

ប៉ុន្តែបើសិនជាអ្នកធ្លាប់ចាក់វ៉ាក់សាំងនេះពីមុនមកដំបូងបំផុតដើម្បីការពារទុកជាមុនឬ ធ្លាប់ព្យាបាលរួចហើយនោះ,​ គឺកំរិតនៃថ្នាំដែលចាក់មានតែ២​ នោះទេដែលត្រូវបែកចែកឲ្យមកចាក់៣ ថ្ងៃគឺមានប្រសិទ្ធភាពហើយ មិនចាំបាច់ការព្យាបាល/បំប៉នប្រព័ន្ធការពារសិននោះទេ។

សូមចងចាំថាយើងមានវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។ អង្គការសុខភាពពិភពលោកណែនាំឱ្យប្រើវ៉ាក់សាំងសំរាប់ការពារពេទ្យសត្វ, អ្នកដោះស្រាយបញ្ហាសត្វ និងមនុស្សដែលរស់នៅក្នុងតំបន់ដែលមានសត្វតាមចិញ្ចើមផ្លូវច្រើន។

តើអ្នកគិតថាសត្វសុនខដែលអ្នកឃើញមួយនេះ អាចកើតជំងឺឆ្កែឆ្កួតដែរឬទេ? បើអ្នកសង្ស័យថាសត្វសុនខនោះមានជំងឺឆ្កែឆ្កួត អ្នកគួរធ្វើបែបនេះ៖

រសិនបើអ្នក​គិត​ថា​សត្វសុនខមួយអាច​មាន​ជំងឺ​ឆ្កែឆ្កួត សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​សុនខនោះ ហើយ​កុំ​ទៅ​ជិតវាឱ្យសោះ! សូមទូរស័ព្ទទៅកាន់ភ្នាក់ងារបន្ទាន់របស់ IBCM ហើយបុគ្គលិកដែលមានចំណេះដឹងនៅទីនោះ នឹងណែនាំដល់អ្នកពីសកម្មភាព ដែលអ្នកគួរធ្វើបន្ត។

+855 (0)81 80 41 76 (ភាសាអង់គ្លេស និង ខ្មែរ)

សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​រួមមាន​៖ ហៀរ​ទឹកមាត់​ខ្លាំង សត្វតែងខាំ​អ្វីៗ​គ្រប់យ៉ាង និង​បញ្ចេញអាកប្បកិរិយា​ចម្លែក​។

តើនៅប្រទេសកម្ពុជាមានស្ថានភាពយ៉ាងដូចម្តេចដែរ?

យើងមានសំណាងណាស់ដែលបានធ្វើបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត លី សូវ៉ាត និងសហការីរបស់គាត់ ដួង វាសនា មកពីវិទ្យាស្ថានប៉ាស្ទ័រ ដែលបានពន្យល់មកយើងអំពីអ្វីដែលជាបញ្ហាប្រឈមចម្បង ៗ អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា។

ជំងឺឆ្កែឆ្កួតគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ 800 នាក់ក្នុងមួយឆ្នាំ។ យោងតាមការសិក្សាពីវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បានឱ្យដឹងថាសត្វឆ្កែដែលខាំចំនួន 50% បានឆ្លងវីរុសនេះ។ ម្យ៉ាងវិញទៀតសត្វឆ្កែគឺជាសត្វដែលផ្ទុកមេរោគនេះច្រើនជាងគេប៉ុន្តែករណីខ្លះ ក៏មានកើតលើសត្វឆ្មា និងសត្វប្រជៀវផងដែរ។

ហេតុដូច្នេះ,បញ្ហាចម្បងសំខាន់នោះគឺ ត្រូវរក្សាអតិបរមានៃការចាក់វ៉ាក់សាំងឲ្យសត្វឆ្កែស្ថិតក្នុងការគ្រប់គ្រងដែលវាជាអ្វីដែលពិបាកបំផុតព្រោះវាមិនមានជារឿងធម្មតានោះទេក្នុងការគ្រៀវសត្វឆ្កែអនាថាឬធានាពីសុខុមាលភាពនៃពួកគេ។ Read up on all the benefits of spaying and neutering here.

មានតែភាគរយតិចតួចប៉ុណ្ណោះដែលសត្វឆ្កែត្រូវបានទទួលការចាក់ថ្នាំបង្ការ: នោះមានម្ចាស់ឆ្កែជាជនជាតិខ្មែរដែលបានដឹងអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងនិងជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា។

ការចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតមានតម្លៃប្រហែល 10-15 ដុល្លារក្នុងមួយក្បាលដែលជាតម្លៃដែលថ្លៃ សម្រាប់គ្រួសារកម្ពុជាសាមញ្ញមួយ។ ភាគច្រើនម្ចាស់សត្វគឺមិនយល់ដឹងអំពីគ្រោះថ្នាក់និងបញ្ហាផ្សេងទៅលើសត្វចិញ្ចឹមនិងគ្រួសាររបស់គេឡើយ។ ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំម្ចាស់សត្វឆ្កែអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងជំងឺឆ្កែឆ្កួតនិងបង្ហាញឱ្យពួកគេនូវការចាក់វ៉ាក់សាំង ដែលមានដំណើរការងាយនិងចាំបាច់។

នៅរាជធានីភ្នំពេញមានតែកន្លែងមួយចំនួនប៉ុណ្ណោះដែលផ្តល់ការចាក់វ៉ាក់សាំងសំរាប់មនុស្សគឺ: វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយក៏ដូចជាគ្លីនិកឯកជនមួយចំនួន។  The Pasteur Institute in Phnom Penh & the National Institute for Public Health

ជំងឺឆ្កែឆ្កួតនិង​​ ការធ្វើអាជីវកម្មលក់សាច់សត្វឆ្មានិងឆ្កែដ៏ឃោរឃៅ

ការរៀបចំនិងបរិភោគសាច់ឆ្មានិងសាច់ឆ្កែបង្កហានិភ័យក្នុងការកើតជំងឺឆ្កែឆ្កួត!

យោងតាមការសិក្សាមួយនៅក្រុងបាត់ដំបងបានអនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងភ្នំពេញសត្វឆ្កែតាមចិញ្ចើមផ្លូវជាមធ្យមមានអាយុត្រឹមតែ ១៨ ខែប៉ុណ្ណោះ។ ពេលខ្លះពួកគេឈឺឬត្រូវឡានបុកប៉ុន្តែភាគច្រើមពួកគេត្រូវបានគេចាប់យកទៅលក់ឱ្យអ្នកធ្វើជំនួញសាច់សត្វឆ្កែដ៏សាហាវ។

នេះជាអំពើដ៏អាក្រក់សម្រាប់សត្វឆ្កែហើយក៏មានគ្រោះថ្នាក់ដល់មនុស្សដែលចាប់និងរៀបចំសាច់និងបរិភោគវាព្រោះថាជំងឺឆ្កែឆ្កួតអាចចម្លងបានក្នុងដំណាក់កាលណាមួយ។ ដូច្នេះរាល់ការខិតខំចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្កែនៅតាមដងផ្លូវត្រូវទទួលបានយ៉ាងហោចណាស់ ៧០ ភាគរយនៃសត្វចិញ្ចឹមតាមចិញ្ចើមផ្លូវទាំងនេះដើម្បីទទួលបាននូវអ្វីដែលគេហៅថា“ អភ័យឯកសិទ្ធិរបស់ហ្វូង” ។ ជាលទ្ធផលពាណិជ្ជកម្មសាច់សាច់ឆ្កែព្រៃផ្សៃគឺជាបញ្ហាដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាដែលបង្កឲ្យមានជំងឺឆ្កែឆ្កួតកើតឡើងឥតឈប់ឈរ។​

ពួកយើងកំពុងចូលរួមជួយផ្នែករបស់យើងផងដែរ! នៅឆ្នាំ ២០១៩ អង្គការសង្គ្រោះសត្វកម្ពុជាជាមួយដៃគូររបស់យើងឈ្មោះ  Mission Rabies​ (បេសកកម្មជំងឺឆ្កែឆ្កួត) បានចាក់វ៉ាក់សាំងសត្វចំនួន ៦៤០០ ក្បាលនៅរាជធានីភ្នំពេញប្រឆាំងនឹងជំងឺឆ្កែឆ្កួតនិងជំងឺដទៃទៀត។

ព័ត៌មានបន្ថែមនៅទីនេះ detail in our blog post on ending the dog meat trade. ការពិតនៃ, global animal charities say that ending the brutal dog and cat meat trade is crucial to ending rabies around the world by 2030.

មាគា៌ឆ្ពោះទៅរកភាពគ្មានជំងឺឆ្កែឆ្កួតតទៅមុនទៀតនៅប្រទេសកម្ពុជា

ផែនការមួយរបស់អាស៊ាន ASEAN ដែលមានគោលបំណងលុបបំបាត់ជំងឺឆ្កែឆ្កួតមុនឆ្នាំ ២០២៥ ក៏ត្រូវបានអនុវត្តដែរ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រនៅប៉ារីស  Research is conducted at the Pasteur Institute in Paris ដើម្បីកាត់បន្ថយចំនួនចាក់វ៉ាក់សាំង។ ការចាក់ចំនួនបួនដងក្នុងរយៈពេលមួយខែគឺត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ននេះប៉ុន្តែគោលដៅគឺដើម្បីកាត់បន្ថយការចាក់នេះអោយបានបីដងក្នុងមួយសប្តាហ៍។ វាមានសារៈសំខាន់ណាស់សម្រាប់គ្លីនិកពេទ្យសត្វអង្គការសុខុមាលភាពសត្វនិងរដ្ឋាភិបាលដើម្បីធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួត។