WVS Cambodia / Animal Rescue Cambodia WVS Cambodia / Animal Rescue Cambodia
  • Home
  • About Us
  • Adopt
    • យកសត្វទៅចិញ្ចឹម
    • Foster + Saves Lives
    • Ministry of Cat
  • Get Involved
    • Fundraise
    • Vet Internship
    • Jobs
  • Contact
  • Donate

យកសត្វទៅចិញ្ចឹម

Click here for English

ទទួលចិញ្ចឹមសត្វដែលត្រូវបានជួយសង្រ្គោះ

ទទួលចិញ្ចឹមសត្វឆ្មា/ឆ្កែដែលត្រូវបានជួយសង្រ្គោះ

ការទទួលចិញ្ចឹមគឺជាវិធីដ៏ល្អមួយដើម្បីផ្តល់ឱកាសជាលើកទីពីរដល់ឆ្កែ ឬឆ្មាតាមរយៈការផ្តល់នូវផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ដល់ពួកគេ។ សត្វទាំងអស់នៅក្នុងមជ្ឈមណ្ឌលរបស់យើងមានប្រវត្តិវេជ្ជសាស្រ្តដែលបានបង្ហាញយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នក។ ពួកគេត្រូវបានចាក់ថ្នាំបង្ការ ដាក់មីក្រូឈីប ទទួលការគ្រាវ និងបានទទួលការព្យាបាលប៉ារ៉ាស៊ីតការពារផងដែរ។

ស្រឡាញ់​សត្វ​ចិញ្ចឹម​ប៉ុន្តែ​មិន​អាចទទួលចិញ្ចឹម​ជា​រៀង​រហូត​?

បើ​អ្នក​ចង់​ចិញ្ចឹម​សត្វ ប៉ុន្តែ​អ្នក​មិន​មាន​លទ្ធភាព​ចិញ្ចឹម​វា​ទេ នោះ​ការ​ចិញ្ចឹម​ជាបណ្តោះអាសន្នគឺ​ល្អបំផុត​សម្រាប់​អ្នក! តាមរយៈការបើកទ្វារផ្ទះរបស់អ្នកដើម្បីទទួលចិញ្ចឹមសត្វ អ្នកនឹងធ្វើឲ្យមជ្ឈមណ្ឌលរបស់យើងមានកន្លែងសម្រាប់សត្វផ្សេងទៀតដែល ត្រូវការយើង។ សត្វខ្លះត្រូវការផ្ទះចិញ្ចឹតែពីរបីសប្តាហ៍ប៉ុណ្ណោះ ឯខ្លះទៀតកំពុងស្វែងរកដំណោះស្រាយដែលអចិន្ត្រៃយ៍ជាងនេះ (រហូតដល់មួយឆ្នាំ)។ សូមចុចទីនេះដើម្បីចូលទៅកាន់ទំព័រទទួលចិញ្ចឹមសត្វបណ្តោះអាសន្ន របស់យើង។


ដើម្បីស្វែងរកសត្វដែលអ្នកពេញចិត្ត សូមបំពេញកម្រងសំណួរនេះ ហើយអ្នកសម្របសម្រួលរបស់យើងនឹងឆ្លើយតបទៅអ្នកវិញក្នុងពេលឆាប់ៗនេះ!

កម្រងសំណួរទទួលយកសត្វទៅចិញ្ចឹមជាអចិន្រ្តៃយ៍ ​|  កម្រងសំណួរទទួលយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្ន


តើ​អ្នក​មិន​ប្រាកដ​ថា​អ្នកចង់ទទួលចិញ្ចឹមសត្វ​មួយ​ណា​?

សូមអាននៅទីនេះអំពីជម្រើស “ការចិញ្ចឹមបណ្តោះអាសន្នរហូតដល់ការចិញ្ចឹមជា អចិន្រ្តៃយ៍” របស់យើង។ ជាញឹកញយ យើង​មាន​សត្វ​ច្រើន​ជាង​សត្វដែលមាននៅ ក្នុង​បញ្ជី​នៅ​លើ​គេហទំព័រ​របស់​យើង ដូច្នេះ​កុំ​បារម្ភ​ប្រសិន​បើ​អ្នរកមិនឃើញសត្វ ដែលអ្នកពេញចិត្ត​ភ្លាមៗនៅ​ទីនេះ។ នៅពេលអ្នកមកកាន់ទីតាំងរបស់យើង បុគ្គលិករបស់យើងនឹងណែនាំអ្នកឱ្យស្គាល់សត្វ ហើយអ្នកនឹងមានពេលដើម្បីស្គាល់ ពួកវា។ យើងក៏នឹងស្នើឱ្យអ្នកចូលរួមក្នុងការសម្ភាសទទួលចិញ្ចឹមដែរ ហើយក្នុងអំឡុងពេលនោះ អ្នកក៏អាចសួរសំណួរផ្សេងៗដែលអ្នកនឹងមានផងដែរ។

អ្នកក៏អាចមកលេងឆ្មាដែលត្រូវបានជួយសង្គ្រោះមួយចំនួនរបស់យើងនៅឯទីតាំងមួយ ឈ្មោះថា Ministry of Cat ដែលជាដៃគូរសហការរបស់យើងផងដែរ។ អ្នកអាចអង្គុយលេងញ៉ាំកាហ្វេ និងជួបជាមួយឆ្មារបស់យើងនៅទីនោះតែម្តង!

Take a look at this video by our Shelter Director about adopting a pet

ដើម្បីចាប់ផ្តើម អ្នកអាចមើលការបង្ហោះប្លុករបស់យើងអំពីម្ចាស់សត្វចិញ្ចឹមដែលមាន ការទទួលខុសត្រូវខ្ពស់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថន័យនៃការស្វាគមន៍សត្វចិញ្ចឹម ចូលក្នុងគ្រួសាររបស់អ្នក :)

សំនួរទូទៅអំពីការសុំសត្វយកទៅចិញ្ចឹម/យកសត្វទៅចិញ្ចឹមបណ្តោះអាសន្ន

តើខ្ញុំអាចទៅការិយាល័យ ARC នៅពេលណា? ហើយធ្វើការណាត់ជួប ដោយវិធីណា?

អ្នកអាចមកលេងសត្វបានគ្រប់ពេលក្នុងអំឡុងពេលម៉ោងធ្វើការរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ យើងសូមណែនាំឱ្យកំណត់ពេលណាត់ជួបជាមុន ដើម្បីធានាថា អ្នកសម្របសម្រួលមានពេលវេលាដើម្បីជួបជាមួយអ្នក ការធ្វើបែបនេះក៏ដើម្បីបង្កើនល្បឿនដំណើរការសម្រាប់អ្នកផងដែរ។ នៅពេលអ្នកមកលេងជាលក្ខណៈ “ដើរចូល” (ដោយគ្មានការណាត់ជួប) យើងក៏រីករាយស្វាគមន៍អ្នកដូចគ្នា ហើយអ្នកនឹងអាចទៅលេងកន្លែងសត្វចិញ្ចឹម របស់យើងបាន ប៉ុន្តែអ្នកសម្របសម្រួលប្រហែលជាមិនមានពេលដើម្បីជួបអ្នកទេ។

យើងនឹងស្នើឱ្យអ្នកបំពេញកម្រងសំណួរសុំចិញ្ចឹមសត្វជាអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន មុនពេលការសំភាសន៍ទទួលយកសត្វទៅចិញ្ចឹម។ ដើម្បីបង្កើនល្បឿនក្នុង ដំណើរការនេះ  អ្នកអាចផ្ញើកម្រងសំណួរមកយើងជាមុនបាន ដោយធ្វើការបំពេញទម្រង់បែបបទតាមអនឡាញ។

នៅឯ Ministry of Cat អ្នកត្រូវបានស្វាគមន៍ឱ្យទៅលេងឆ្មាជាមុនដោយមិនចាំបាច់មានការណាត់ជួបជាមុនឡើយ។ ប្រសិនបើអ្នករកឃើញសត្វដែលអ្នកពេញចិត្ត  អ្នកអាចបំពេញពាក្យស្នើសុំ ហើយអ្នកសម្របសម្រួលនឹងទាក់ទងទៅអ្នក។

តើមានតម្រូវការអ្វីដែរទេសម្រាប់ការយកសត្វទៅចិញ្ចឹម?

យើងកំពុងស្វែងរកផ្ទះដែលពោរពេញក្តីស្រឡាញ់ ដែលផ្តល់ក្តីស្រឡាញ់ដល់សត្វ ភាពសំបូរបែប កន្លែងរស់នៅប្រកបដោយផាសុកភាព និងអនាម័យ ព្រមទាំងអាហារដែលសមស្របតាមប្រភេទសត្វ។ សត្វអាចឈឺ ហើយត្រូវការពេលវេលា និងមធ្យោបាយហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់កាមើលថែទាំ និងទៅជួបពេទ្យសត្វ។ គ្រួសារម្ចាស់សត្វគួរតែអាចផ្តល់ទាំងពេលវេលា និងធនធាន ហិរញ្ញវត្ថុសម្រាប់តម្រូវការរបស់សត្វ។

លើសពីនេះទៅទៀត ទាក់ទងនឹងឆ្មា យើងមិនគាំទ្រជម្រើសរស់់នៅខាងក្រៅទេ ដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា ហានិភ័យការបរិភោគសាច់ឆ្មា គ្រោះថ្នាក់ចរាចរណ៍ និងការវាយប្រហារពីសត្វឆ្កែ។ សត្វឆ្កែ និងមនុស្សជាច្រើន បានសម្លាប់ឆ្មានៅក្នុង ប្រទេសកម្ពុជា ហើយយើងមិនចង់ឱ្យគ្រួសាររបស់អ្នកឆ្លងកាត់បទពិសោធន៍ បែបនេះទេ។ តើអ្នកដឹងទេ? ឆ្មាដែលរស់នៅក្នុងផ្ទះមានអាយុកាលជាមធ្យម 15 ឆ្នាំ ខណៈពេលដែលឆ្មានៅខាងក្រៅរស់នៅបានត្រឹមតែ 2-5 ឆ្នាំប៉ុណ្ណោះ។ ឆ្មាដែលបានសង្គ្រោះមកខាងយើងភាគច្រើនគឺជាឆ្មាវ័យជំទង់ដែលមានអាយុក្រោម 3 ឆ្នាំ។ នេះគឺដោយសារតែឆ្មាជាធម្មតាមិនអាចរស់នៅខាងក្រៅបានយូរទេ។ ដូចគ្នានេះដែរ ការធ្លាក់តាមយ៉រគឺជារឿងទូទៅណាស់សម្រាប់ពួកគេ ដូច្នេះហើយយ៉រដែលមិនអាចធានាសុវត្ថិភាពពីកំពូលទៅដល់បាតទេនោះ គឺមិនគួរឲ្យសត្វឆ្មាចូលលេងនោះទេ។

ជាចុងក្រោយ អ្នកនឹងត្រូវបានស្នើសុំឱ្យបំពេញកម្រងសំណួរ ក៏ដូចជាកិច្ចព្រមព្រៀង។ យើងក៏នឹងស្នើសុំច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកផងដែរ។

តើមានថ្លៃប៉ុន្មានដែរ?

មិនគិតថ្លៃនោះទេ! សេវាកម្មសុំសត្វចិញ្ចឹមរបស់យើងគឺមិនគិតថ្លៃទេ។ យ៉ាងណាក៏ដោយ សូមចងចាំថា យើងចំណាយចន្លោះពី 100 ទៅ 220 ដុល្លារ ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវសត្វនីមួយៗ រួមទាំងការថែទាំសុខភាព អាហារ ការចាក់ថ្នាំបង្ការ ការគ្រាវ និងផ្សេងៗជាច្រើនទៀត។

ប្រសិនបើអ្នកចូលចិត្តអ្វីដែល យើងកំពុងអនុវត្ត ហើយចង់ជួយយើងក្នុងការជួយសត្វដែលត្រូវការសង្គ្រោះបន្ទាប់ ទៀត សូមពិចារណាបរិច្ចាគតាមលទ្ធភាពរបស់អ្នក។ សូមចុចទីនេះដើម្បីចូលរួមបរិច្ចាគ។

តើខ្ញុំទទួលបានសត្វចិញ្ចឹមក្នុងពេលនោះតែម្តងទេ?

ការយកសត្វទៅចិញ្ចឹមជាបណ្តោះអាសន្នរហូតដល់អចិន្រ្តៃយ៍៖ មនុស្ស​ជា​ច្រើន​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​សត្វ​មួយ​ណា​ដែលគេពេញចិត្ត។ អ្នក​មិន​ចាំ​បាច់​សម្រេច​ចិត្ត​ភ្លាមៗ​ថា​សត្វ​មួយ​ណា​ជា​ក្តី​ស្រឡាញ់​របស់​អ្នក​ជា​រៀង​រហូតនោះទេ។ តាមពិត សត្វភាគច្រើនមិនបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់ពួកគេនៅ ក្នុងកន្លែងផ្តល់ទីជំរកដូចកន្លែងយើងទេ។

ជ្រើសរើសសត្វមួយ ឬអាចជ្រើសរើសសត្វ ដែលមិន “បង្ហាញភាពល្អ” នៅក្នុងទីកន្លែងយើង ហើយចិញ្ចឹមវារយៈពេល 2 សប្តាហ៍ សាកមើល។ អ្នកនឹងស្គាល់ពីបុគ្គលិកលក្ខណៈពិតរបស់គេ ហើយអ្នកនឹងកាន់តែ លង់ស្រឡាញ់សត្វនោះ។ បន្ទាប់ពី 2 សប្តាហ៍ អ្នកអាចសម្រេចចិត្តថាតើអ្នកបាន ជ្រើសរើសសត្វចិញ្ចឹមបានត្រឹមត្រូវ ឬយ៉ាងណា។

បើអ្នកសម្រេចចិត្តថាចិញ្ចឹមសត្វនោះ យើងនឹងរៀបចំឯកសារស្នើសុំទទួលចិញ្ចឹមសត្វជាអចិន្រ្តៃយ៍ជាមួយអ្នក។ ប្រសិនបើ​អ្នកមិនចង់បានទេ នោះក៏មិន​មែន​ជា​បញ្ហាដែរ! ការព្យាយាមដំបូងមិនតែង តែទទួលបានជោគជ័យនោះទេ។ អ្នកអាចប្រគល់សត្វមកយើងវិញ ហើយអាចមើលថាសត្វផ្សេងទៀតដែលអ្នកពេញចិត្តផងដែរ។​

Vincent
Vincent
20221024170840
Ivy
Ivy
20240802221538
Guava
Guava
20240830162918
Felix
Felix
20240902192648
Lilo & Stitch
Lilo & Stitch
20241016200929
Hermine
Hermine
20241120014758
Wolfie
Wolfie
20241204174538
Iduna
Iduna
20241223183601
Morticia & Gomez
Morticia & Gomez
20250204193537

MORE ABOUT US
  • Our Partners
  • Strategy & Annual Reports
  • Animal Rescue in Germany
ANIMAL WELFARE
  • Read our Blog
  • Resources
  • Disaster Preparedness & Pets
MORE WAYS TO HELP
  • Corporate Giving
  • Leave a Gift in Will
  • Sign up to our Newsletter
Animal Rescue Cambodia © 2024 | All Rights Reserved | Privacy Policy