សំនួរទូទៅ
អរគុណសម្រាប់ការស្វែងរកជំនួយ និងចំណាយពេលវេលាដើម្បីជួយសត្វនោះ!
ពួកយើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជួយអ្នក និងសត្វនោះ ប៉ុន្តែសូមយល់ថា ផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្សរបស់យើងខ្ញុំនៅមានកម្រិតនៅឡើយ ហើយនៅក្នុងករណីដែលផ្នែកយកសត្វទៅចិញ្ចឹមរបស់យើងពេញ យើងខ្ញុំនឹងមិនអាចទទួលយកសត្វនោះបានទេ។ យើងខ្ញុំពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្តល់ប្រាក់ឩបត្ថម្ភពីបុគ្គលនីមួយៗ ហើយយើងខ្ញុំមិនមានធនធានដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងក្នុងការសង្គ្រោះបន្ទាន់បាននោះទេ។ ជឿយើងខ្ញុំចុះ វាពិតជាធ្វើឳ្យយើងខ្ញុំមានអារម្មណ៍ឈឺចាប់និងសោកស្តាយខ្លាំង ដែលជាមូលហេតុថា អ្នកក៏ដើរតួរយ៉ាងសំខាន់ផងដែរ!
ចំណាំ៖ ទីស្នាក់ការរបស់យើងខ្ញុំ មានតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
តើអ្វីខ្លះជាជំហានបន្ទាប់?
១. សូមទំនាកទំនងមកកាន់កន្លែងធ្វើការរបស់យើងខ្ញុំតាមរយៈលេខ 012 340 114 (ជាភាសាខ្មែរ និងអង់គ្លេស) ឬផ្ញើរសារជាអ៊ីម៉ែលតាមរយៈ info@ar-cambodia.com ។ យើងខ្ញុំនឹងអាចប្រាប់លោកអ្នកថា តើយើងនៅសល់កន្លែងទំនេរឬក៏អត់។ ប្រសិនបើវាជាភាពអាសន្ន សូមកុំផ្ញើរសារជាអ៊ីម៉េល ដោយហេតុថាសត្វចាំបាច់ត្រូវការការជួយសង្គ្រោះភ្លាមៗ! យើងខ្ញុំអាចនឹងត្រូវចំណាយពេល ១-២ថ្ងៃដើម្បីឆ្លើយតបសារអ៊ីម៉ែលរបស់អ្នក ដូចច្នេះការទំនាក់ទំនងតាមទូរស័ព្ទគឺជាជម្រើសដ៏ប្រសើរជាង។
ចំណាំ៖ កូនសត្វដែលគ្មានម្តាយគឺជាការសង្គ្រោះបន្ទាន់! ពួកគេត្រូវការស៊ីចំណីរាល់រយៈពេលពីរម៉ោងម្តង។ ក៏ប៉ុន្តែសូមប្រុងប្រយ័ត្ន៖ ផ្តល់ទឹកដោះពិសេសសម្រាប់កូនឆ្មា/ឆ្កែតែប៉ុណ្ណោះ។ មិនត្រូវផ្តល់នូវទឺកដោះគោធម្មតា។ វាមិនមានសារជាតិចិញ្ចឹម ហើយកូនឆ្មា/ឆ្កែនឹងឈានទៅដល់ភាពអត់អាហារ និងស្លាប់ដោយការកង្វះសារជាតិចិញ្ចឹម។ រក្សាសត្វអោយមានភាពកក់ក្តៅជាមួយនឹងបន្ទះកំដៅ ឬដបទឺកក្តៅ មូលហេតុបើមិនដូចច្នោះ វាអាចនឹងបាត់បង់ជីវិត្តដោយសារតែជំងឺខ្វះកំដៅ។ ពួកគេក៏មិនអាចបត់ជើងតូច និងបន្ទោរបង់ដោយខ្លួនឯងបានទេ។ សូមម៉ាស្សាថ្នមៗត្រង់ផ្នែកប្រដាប់ភេទដោយប្រើកន្សែង ដើម្បីជួយកូនសត្វឆ្មា/ឆ្កែធ្វើការបញ្ចេញចោលដោយខ្លួនឯង។
២. ប្រសិនបើយើងមានកន្លែងទំនេរ សូមនាំយលសត្វមកកាន់យើងខ្ញុំ! យើងខ្ញុំគឹជាក្រុមដ៏តូចមួយ ហើយមិនអាចទៅទទួលយកសត្វទាំងអស់ដែលបានប្រទះឃើញដោយងាយស្រួលនោះទេ។ សូមរកមធ្យោបាយណាតាមដែលអាចធ្វើទៅបានដើម្បីនាំយកសត្វមកកាន់យើងខ្ញុំ។
៣. ពិចារណាអំពីការចិញ្ចឹមមើលថែសត្វជាបណ្តោះអាសន្ន រហូតដល់ពេលការព្យាបាលត្រូវបានរួចរាល់។ តាមមធ្យោបាយនេះ យើងខ្ញុំមានកន្លែងទំនេរសម្រាប់សត្វដែលត្រូវការ។ សូមពិភាក្សាអំពីកម្មវិធីការយកសត្វទៅចិញ្ចឹមបណ្តោះអាសន្នជាមួយនឹងអ្នកសម្របសម្រួលក្នុងការសុំសត្វយកទៅចិញ្ចឹមរបស់យើងខ្ញុំតាម រយៈ adopt@ar-cambodia.com ។
៤. សូមឧបត្ថម្ភប្រាក់! ១ដុល្លារ, ៥ដុល្លារ ឬ ១០០ដុល្លារ ។ រាល់ចំនួនប្រាក់ គឺមានអត្ថប្រយោជន៍ និងជួយយើងខ្ញុំដើម្បីបន្តធ្វើតទៅទៀត!
៥. ប្រសិនបើចំណុះនៃមណ្ឌលរបស់យើងខ្ញុំពេញ ឬប្រសិនបើលោកអ្នកទូរស័ព្ទមកយើងខ្ញុំក្រៅម៉ោងធ្វើការ (យើងខ្ញុំនឹងមិនអាចទទួលទូរស័ព្ទបាននោះទេ)។ សូមធ្វើការទំនាក់ទំនងដូចខាងក្រោម៖
ទីក្រុងភ្នំពេញ៖
Phnom Penh Animal Welfare Society (មានកន្លែងទំនេរ)
Animal Mama (មានកន្លែងទំនេរ) ។
សៀបរាប៖
កំពត និងក្រុងព្រះសីហនុ ៖
PPAWS – Phnom Penh Animal Welfare Society
គំនិតយោបល់៖ សូមជួយសង្រ្គោះសត្វនោះទោះបីជាអ្នកមិនអាចទុកវាបាន! ចិញ្ចឹមជាបណ្តោះអាសន្នរហូតដល់ពេលដែលវាមានសុខភាពល្អ រួចហើយប្រលែង ឬស្វែងរកទីលំនៅថ្មីសម្រាប់វា។
ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចទទួលយកសត្វនោះបានទេ ដោយសាតែយើងខ្ញុំត្រៀមទុកកន្លែងដែលមានកំណត់របស់យើងសម្រាប់សត្វដែលត្រូវការចាំបាច់បំផុត។
អ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ Phnom penh Animal Welfare Society ឬ Animal Mama ដើម្បីដឹងថាមានកន្លែងដែលទំនេរឬក៏អត់។
តាមមធ្យោបាយម្យ៉ាងទៀត ប្រសិនបើចាកចេញពីប្រទេសកម្ពុជា គួរពិចារណាដើម្បីយកសត្វនោះទៅជាមួយអ្នក! ប្រទេសភាគច្រើនមានតម្រូវការដែលងាយស្រួលដើម្បីបំពេញ ហើយការចំណាយអាចនឹងមិនច្រើនដូចដែលអ្នកបានគិតនោះទេ។ មិនចាំបាច់ស្វែងរកព័ត៌មាននៅលើ Google នោះ ទេ។
វាអាចនឹងធ្វើឳ្យអ្នកមានអារម្មណ៍ថាតានតឹង។ សូមទំនាក់ទំនងទៅកាន់គ្លីនិកដែលធ្លាប់ស្គាល់អំពីការផ្លាស់ប្តូរទីលំនៅ ដូចជា គ្លីនិកពេទ្យសត្វ VSL, Agrovet ឬ Pet Services Camodia ។ អ្នកក៏អាចស្វែងរកពត៌មាននៅលើបណ្តាញសង្គម Facebook group “Import/Export Pets Cambodia“. ផងដែរ។
មធ្យោបាយគឺតែងតែមាន សូមចងចាំថា ‘’ចំពោះអ្នក ពួកគេអាចនឹងគ្រាន់តែជាចំណែកមួយនៃជីវីតតរបស់អ្នក ក៏ប៉ុន្តែចំពោះពួកគេ អ្នកគឺជាម្ចាស់ជីវិតរបស់ពួកគេ។
ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចទទួលសំណើរដើម្បីផ្សព្វផ្សាយសត្វរបស់ភាគីទីបីបានទេ ពីព្រោះយើងខ្ញុំមិនធ្លាប់ស្គាល់សត្វទាំងនោះទេ។ យើងមានគោលការណ៍ក្នុងការយកសត្វទៅចិញ្ចឹមយ៉ាងតឹងរឹងទាក់ទងទៅនឹងការជួយសង្គ្រោះរបស់ពួកយើង ហើយយើងខ្ញុំមិនអាចធានាថា សត្វរបស់អ្នកត្រូវបានទទួលការពិនិត្យសុខភាព ការព្យាបាលដែលចាំបាច់-ល-។
យើងខ្ញុំសន្យាចំពោះអ្នកដែលបានសុំសត្វយកទៅចិញ្ចឹមពីយើងខ្ញុំថា សត្វរបស់យើងខ្ញុំត្រូវបានទទួលការក្រៀវ ចាក់វាក់សាំង និងព្យាបាលរួចជាស្រេច។ យើងក៏បានសន្យាអំពីភាពស្មោះត្រង់ទាក់ទងទៅនឹងសុខភាពជាអចិន្រ្តៃយ៍ ឬបញ្ហាអាកប្បកិរិយាផងដែរ។ ដោយគួរឳ្យសោកស្តាយ យើងខ្ញុំមិនអាចធានាអំពីតម្រូវការទាំងនេះពីភាគីទីបីបានទេ។
ម្យ៉ាងវិញទៀត យើងខ្ងុំទទួលបានការស្នើសុំផ្សព្វផ្សាយទាក់ទងនិងសត្វស្ទើតែរៀងរាល់ថ្ងៃ។ ប្រសិនបើយើងព្រមទទួលយកម្នាក់ក្នុងចំណោមនោះ មានន័យថាយើងត្រូវតែទទួលយកសម្រាប់អ្នករាល់គ្នាដែរ ។ ហើយយើងក៏សង្ឍឹមថាអ្នកទាំងអស់គ្នានិងយល់ ថាវាមិនមែនជាគោលដៅក្នុងការបង្កើតគេហទំព័ររបសយើងឡើយ ។
ដើម្បីស្វែងរកទីលំនៅដែលសមស្រប យើងខ្ញុំសូមណែនាំនូវ facebook group ទាំងនេះ៖ វាមានវិធីជាច្រើនទៀត មិនថាជាភាសាខ្មែរឬអង់គ្លេសនោះទេ។
សូមចងចាំថា បើទោះ ម្បីជាយើងមិនអាចអនុញ្ ញាតអោយធ្វើការផ្សព្វផ្សាយតាមរយះ គេហទំព័ររបស់យើងបានពិតមែន តែយើងសូមធ្វើការណែនាំទៅកាន់ក្រុុម
សូមផ្តល់នូវរូបភាពច្បាស់ៗ និងសេចក្តីលម្អិតអំពីសត្វរបស់អ្នកមកយើងខ្ញុំ ។ ប្រសិនបើយើងខ្ញុំបានរកឃើញ យើងនឹងទាក់ទងទៅអ្នកភ្លាមៗ។
សូមចំណាំ យើងខ្ញុំមិនអាចបង្ហោះរូបភាពឳ្យអ្នកនៅលើគេហទំព័រ facebook របស់យើងបានទេ ក៏ប៉ុន្តែយើងសូមណែនាំគេហទំព័រ facebook ទាំងនេះ៖
- Dogs and Cats Cambodia
- Cambodia Pets Network Lost & Found Pet Registry
- Cambodia Pet Adoption & Rescue
- Phnom Penh Expats & Locals
- Kampot Noticeboard
- Locals and Expats living in Siem Reap, Cambodia
- etc.
របៀបនៃការស្វែងរកសត្វឆ្មា ដែលបានបាត់៖ រយៈពេលប៉ុន្មានម៉ោងដំបូងក្រោយការបាត់ គឺសំខាន់ណាស់!
តើត្រូវចាត់វិធានការភ្លាមៗយ៉ាងដូចម្តេច?
និយាយជាមួយអ្នករត់តុកៗ និងអ្នកលក់នៅតាមផ្លូវនៅក្នុងទីតាំងរបស់អ្នក។ បង្ហាញពួកគាត់នូវរូបភាព និងផ្តល់ជាប្រាក់រង្វាន់។ តាមវិធីនេះ អ្នកនឹងមានមនុស្សកាន់តែច្រើនជួយស្វែងរកសត្វចិញ្ចឹមរបស់អ្នក។ រំលឹកពួកគាត់រៀងរាល់ថ្ងៃ។ ការផ្តល់ប្រាក់រង្វាន់គឹត្រូវបានណែនាំយ៉ាងសំខាន់បំផុត ដោយសារតែប្រជាជននឹងមានកម្លាំងទឹកចិត្តជួយស្វែងរកសត្វរបស់អ្នក។ សូមចំណាយពេលវេលាទំនេរពីការងារ ហើយស្វែងរកសត្វរបស់អ្នក 3-៤ ម៉ោងជារៀរាល់ថ្ងៃ។ ប៉ុន្មានម៉ោង/ថ្ងៃដំបូងគឺវាសំខាន់បំផុត។ បង្ហោះសត្វរបស់អ្នកនៅលើបណ្តាញសង្គម facebook ហើយបង្ហោះម្តងទៀតជារៀងរាល់ថ្ងៃ។
សត្វរបស់អ្នកអាចនឹងមានការភ័យខ្លាច និងរត់ទៅពួននៅពេលថ្ងៃ។ សាកល្បងស្វែងរកនៅពេលល្ងាច នៅពេលដែលស្ងាត់ ហើយងងឺត! សត្វអាចដឹងក្លិនពីចំងាយ។ សាកល្បងដាក់សម្លៀកបំពាក់,កាកសំណល់បង្គន់និង ពូករបស់សត្វនោះជាដើម នៅជិតគេហដ្ឋាន/បន្ទប់ជួលរបស់អ្នក ដែលសត្វនោះបានបាត់ខ្លួន។ វានឹងអាចរកឃើញផ្លូវមកវិញបាន។
យើងខ្ញុំសង្ឈឹមថា អ្នកនឹងរកឃើញសត្វរបស់អ្នក ហើយយើងខ្ញុំក៏មានការសោកស្តាយដែរ ដែលបានលឺដំណឹងថា អ្នកនឹងសត្វចិញ្ចឹមរបស់អ្នកនឹងត្រូវឆ្លងកាត់រឿងបែបនេះ។
រសិនបើអ្នកគិតថាសត្វសុនខមួយអាចមានជំងឺឆ្កែឆ្កួត សូមនៅឲ្យឆ្ងាយពីសុនខនោះ ហើយកុំទៅជិតវាឱ្យសោះ! សូមទូរស័ព្ទទៅកាន់ភ្នាក់ងារបន្ទាន់របស់ IBCM ហើយបុគ្គលិកដែលមានចំណេះដឹងនៅទីនោះ នឹងណែនាំដល់អ្នកពីសកម្មភាព ដែលអ្នកគួរធ្វើបន្ត។
+855 (0)81 80 41 76 (ភាសាអង់គ្លេស និង ខ្មែរ)
សញ្ញានៃជំងឺឆ្កែឆ្កួតរួមមាន៖ ហៀរទឹកមាត់ខ្លាំង សត្វតែងខាំអ្វីៗគ្រប់យ៉ាង និងបញ្ចេញអាកប្បកិរិយាចម្លែក។
អង្គការសង្គ្រោះសត្វកម្ពុជាគឺធ្វើការផ្តោតទៅលើសត្វឆ្កែ និងសត្វឆ្មាតែប៉ុណ្ណោះ។ យើងអាចជួយសត្វចិញ្ចឹមសត្វតូចៗ ប៉ុន្តែយើងខ្ញុំមិនមានបំពាក់នូវឩបករណ៍សម្រាប់ជួយ និងព្យាបាលសត្វព្រៃនោះទេ។ សូមធ្វើការទំនាក់ទំនងទៅកាន់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
លេខទូរស័ព្ទសម្រាប់ពេលអាសន្ននៃបទឩក្រិដ្ឋលើសត្វព្រៃរបស់ពួកគេគឺ 012 500 094 ឬ ផ្ញើរសារនៅទីនេះ Wildlife Crime Hotline-Cambodia “បង្រ្កាបបទល្មើសសត្វព្រៃកម្ពុជា”។
គ្លីនិកពេទ្យសត្វនៅប្រទេសកម្ពុជាជាច្រើន មិនសូវមានចំណោះដឹងក្នុងការព្យាបាលសត្វឆ្កែ និងឆ្មានោះទេ។ សូមប្រុងប្រយ័ត្ននៅពេលជ្រើសរើសគ្លីនិកពេទ្យសត្វមួយសម្រាប់សត្វចិញ្ចឹមអ្នក។ ពេទ្យសត្វដែលមិនមានសមត្ថភាព តែងតែផ្តល់នូវឳសថដែលបង្កឳ្យសត្វចិញ្ចឹមរបស់អ្នកស្លាប់បាត់បង់ជីវិតតបាន!
យើងខ្ញុំសូមណែនាំគ្លីនិក និងអង្គការដូចខាងក្រោម៖
ទីក្រុងភ្នំពេញ៖
Phnom Penh Animal Welfare Society (មានកន្លែងទំនេរ)
សៀមរាប៖
កំពតនិង ខេត្តព្រះសីហនុ៖
Sihanoukville Animal Welfare Cambodia (ក៏នៅកំពតដែរ)
យើងខ្ញុំធ្វើការផ្តោតទៅលើការគ្រៀវសត្វ,ការបណ្តុះបណ្តាលពេទ្យសត្វ និងថែទាំសត្វដែលរស់នៅតាមចិញ្ចើមថ្នល់។ យើងខ្ញុំចង់ឳ្យក្រុមពេទ្យសត្វរបស់យើងមានពេលវេលាគ្រប់គ្រាន់តាមដែលអាចធ្វើទៅបាន ដើម្បីព្យាបាលសត្វដែលរស់នៅតាមចិញ្ចើមថ្នល់។ ដូច្នេះហើយ យើងខ្ញុំមិនមិនមានផ្តល់នូវការព្យាបាលសត្វសម្រាប់ម្ចាស់នៃសត្វចិញ្ចឹមនោះទេ។ ដើម្បីអោយសត្វចិញ្ចឹមរបស់អ្នកទទួលបាននូវការព្យាបាល យើងខ្ញុំសូមណែនាំគ្លីនិកដូចខាងក្រោម៖
ទីក្រុងភ្នំពេញ៖
Phnom Penh Animal Welfare Society (មានកន្លែងទំនេរ)
Animal Mama (មានកន្លែងទំនេរ)។
សៀមរាប៖
កំពតនិង ក្រុងព្រះសីហនុ:
Sihanoukville Animal Welfare Cambodia (មាននៅកំពតផងដែរ)
ការនាំយកសត្វចិញ្ចឹមទៅរស់នៅក្នុងគ្រួសាររបស់អ្នកគឺជាជម្រើសដ៏ល្អបំផុត ។ សូមចងចាំថាការនាំយកសត្វចិញ្ចឹមទៅនៅក្នុងផ្ទះគឺទាក់ទងជាមួយនឹងទំនួលខុសត្រូវលើការចំណាយថវិការ វេលវេលា ព្រមទាំងការយកចិត្តទុកដាក់ខាងផ្លូវចិត្ត។ ដូច្នេះហើយយើងបានរួមបញ្ចូលនូវគន្លឺសសំខាន់ៗដែលផ្តោតទៅលើភាពជាម្ចាស់របស់សត្វចិញ្ចឹមនៅក្នុងអត្ថបទមួយ នេះ។
យើងខ្ញុំមិនមានបម្រើនូវសេវាផ្លាស់ប្តូរទីលំនៅសត្វចិញ្ចឹមអន្តរជាតិ (ទៅក្រៅប្រទេស) នោះទេ។ សូមទំនាក់ទំនងទៅកាន់គ្លីនិកដែលធ្លាប់ស្គាល់អំពីការផ្លាស់ប្តូរទីលំនៅ ដូចជា គ្លីនិកពេទ្យសត្វ VSL Veterinary Clinic, Agrovet, ឬ Pet Services Cambodia ។
អ្នកក៏អាចស្វែងរកពត៌មាននៅលើបណ្តាញសង្គម Facebook group “Import/Export Pets Cambodia“ ផងដែរ ។