យកសត្វទៅចិញ្ចឹម,សូមកុំទិញពីហាងឲ្យសោះ!

Read this article in English.

សត្វចិញ្ចឹមគឺជាការបន្ថែមសមាជិកដ៏អស្ចារ្យដល់គ្រួសារនីមួយៗ។ ពួកគេជួយបំបាត់ភាពតានតឹង,បង្កើនប្រព័ន្ធភាពស៊ាំ,ជំរុញឲ្យមានភាពរីករាយនិងល្អសម្រាប់កុមារក្នុងការអភិវឌ្ឍទំនាក់ទំនងនិងរៀនពីរបៀបថែទាំអ្នកដទៃ។ ប៉ុន្តែការបើកហាងលក់សត្វចិញ្ចឹមគឺមិនត្រឹមត្រូវនោះទេ!
នៅក្នុងការផ្សាយនៃអត្ថបទប្លុកនេះ, បង្ហាញអំពីកសិដ្ឋានចិញ្ចឹមកូនឆ្កែរួមទាំងទីកន្លែងនិងវិធីដើម្បីទទួលបានសត្វឆ្មានិងឆ្កែចិញ្ចឹមថ្មីដោយសុវត្ថិភាពនិងដោយក្តីរីករាយសម្រាប់គ្រួសាររបស់អ្នក។

ហេតុផល ៤ យ៉ាងដែលមិនគួរទិញសត្វចិញ្ចឹមពីហាងលក់សត្វចិញ្ចឹម

ទាំងនេះគឺជាហេតុផលសំខាន់ទាំងបួនរបស់យើងក្នុងការចិញ្ចឹមសត្វចិញ្ចឹមជាជាងទិញសត្វពីហាងលក់សត្វចិញ្ចឹមឬអ្នកបង្កាត់ពូជ។

  1. ហាងលក់សត្វចិញ្ចឹមគឺជាការធ្វើអាជីវកម្ម – ពួកគេចាត់ទុកសត្វដូចជាផលិតផល/ទំនិញ
  2. សត្វចិញ្ចឹមក្នុងហាងតែងមានជំងឺហើយមានបញ្ហាផ្នែកអាកប្បកិរិយា
  3. ភាពភ័យរន្ធត់នៃកសិដ្ឋានកសិដ្ឋានកូនឆ្កែ
  4. ជាសត្វព្រៃនិងសត្វចិញ្ចឹមដែលជាសត្វព្រៃកម្រមួយចំនួន
    យើងនឹងនិយាយអំពីបញ្ហាទាំងនេះដោយលំអិតខាងក្រោមបន្ថែមទៀត។

១. ហាងលក់សត្វចិញ្ចឹមគឺជាការធ្វើអាជីវកម្ម 

សព្វថ្ងៃនេះ, ការនិយមនៃម៉ូដមិនត្រូវបានកំណត់ទៅលើតែសម្លៀកបំពាក់និងស្បែកជើងនោះទេ ការជ្រើសយកពូជឆ្កែនិងឆ្មាក៏មានការនិយមផងដែរ។ ឧទាហរណ៍ដូចជានៅប្រទេសជប៉ុន, កូរ៉េខាងត្បូង,​ និងកម្ពុជាផងដែរ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាប្រទេសដែលនិយមពូជសត្វចិញ្ចឹម។ ខណៈពេលដែលវាអាចមានប្រជាប្រិយភាពនិងទាន់សម័យក្នុងការទិញដើម្បីធ្វើជាម្ចាស់ឆ្កែពូជកម្រ ពីហាងលក់សត្វចិញ្ចឹមគឺជាបញ្ហាដែលបង្កប់ទៅដោយភាពព្រៃផ្សៃនិងការបោះបង់ចោលនៃសត្វទាំងអស់នោះ។

នៅទូទាំងពិភពលោក,ហាងលក់សត្វចិញ្ចឹមគឺជាការធ្វើអាជីវកម្មរួមទាំងប្រទេសកម្ពុជាផងដែរ។ ពួកគេពឹងផ្អែកទៅលើទំនិញរបស់ពួកគេ (សត្វឆ្មា,សត្វឆ្កែ,ទន្សាយ,បក្សី,ត្រី។ ល។ ) ធ្វើយ៉ាងណាឱ្យគួរឱ្យស្រលាញ់ដើម្បីទាក់ទាញដល់អតិថិជនរបស់ពួកគេ។ ពីព្រោះនេះគឺជារបៀបដែលពួកគេរកលុយបាន។ ហាងលក់សត្វចិញ្ចឹមច្រើនតែមិនខ្វល់អំពីសុខុមាលភាពនៃសត្វរបស់ពួកគេឡើយ។ សម្រាប់ពួកគេ, សត្វទាំងអស់គ្រាន់តែជា“ ផលិតផល” ដែលមនុស្សទិញតែបុ៉ណ្ណោះ។ ហើយនៅក្នុងប្រទេសកម្ពុជាមិនមានសូម្បីច្បាប់ដើម្បីការពារសត្វទាំងនេះនោះទេហើយសុខមាលភាពនៃសត្វគឺជាគំនិតថ្មីមួយ។ ទាំងនេះគឺច្រើនតែឆ្លុះបញ្ចាំងពីរបៀបដែលសត្វត្រូវបានគេប្រើប្រាស់។ ពួកគេត្រូវបានរក្សាទុកនៅក្នុងទ្រុងតូចៗ,ដែលមានទឹកនិងអាហារតិចតួចបំផុត,នៅចំកណ្តាលថ្ងៃត្រង់នៅក្បែរមាត់ផ្លូវ។ ហើយប្រសិនបើគ្មាននរណាម្នាក់ទិញវានោះទេ,នៅភាគអាស៊ី សត្វទាំងនោះអាចនឹងបញ្ចប់នៅក្នុងខ្ទះចំអិន។

២. សត្វចិញ្ចឹមក្នុងហាងតែងមានជំងឺហើយមានបញ្ហាផ្នែកអាកប្បកិរិយា

ដោយសារតែហេតុផលខាងលើ,ហាងលក់សត្វចិញ្ចឹមភាគច្រើនតែមានសុខភាពមិនល្អនិងមានបញ្ហាអាកប្បកិរិយា។ ទាំងនេះអាចបណ្តាលឲ្យកង្វះនៃភាពកក់ក្តៅនៅពេលដែលកូនឆ្កែទាំងនោះត្រូវបានគេយកចេញពីម្តាយនិងបងប្អូនរបស់ពួកគេឆាប់ពេក។ ជាការពិតណាស់សត្វក៏មានអារម្មណ៌ដូចជាអ្នកដែរនៅពេលដែលអ្នកនឹកមនុស្សជាទីស្រឡាញ់របស់អ្នក។

ប្រសិនបើអ្នកបាន/ត្រូវបានជាប់ឃំុនៅក្នុងផ្ទះនៅក្នុងកំឡុងពេលការរីករាលដាលនៃមេរោគកូរ៉ូណាហើយកំពុងមានអារម្មណ៍ក្រៀមក្រំនិងដូចជាប់ក្នុងគុក … សាកគិតទៅមើលថាតើសត្វទាំងនេះមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដាក់ពួកគេនៅក្នុងទ្រុងតូចៗហើយរង់ចាំអោយគេទិញ។ វាអាចធ្វើឱ្យពួកគេមានភាពតានតឹងជាច្រើនរួមជាមួយនឹងការអសមត្ថភាពក្នុងការលាក់ (ដែលជាអាកប្បកិរិយាធម្មជាតិ) ដោយសារតែពួកគេត្រូវបានគេយកមកដាក់តាំង។ ទង្វើទាំងនេះនាំឱ្យសត្វមានភាពតានតឹង,មានបញ្ហាអាកប្បកិរិយាហើយថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផង។ ចំពោះម្ចាស់ហាងលក់សត្វចិញ្ចឹម,នេះគ្រាន់តែជារឿងបន្តិចបន្តួចតែប៉ុណ្ណោះ។

៣. ភាពភ័យរន្ធត់នៃកន្លែងបង្កើតកូនឆ្កែ

ជាពិសេសខ្សែលោហិតពូជឆ្កែដូចជា Huskies និងសត្វឆ្មាដូចជា Maine Coon ជាញឹកញាប់ត្រូវបានគេ បង្កាត់ពូជដែលគេហៅថារោងចក្រកូនឆ្កែ។ សត្វឆ្មានិងឆ្កែញីត្រូវបានបង្ខំឱ្យមានកូនជាច្រើនក្នុងមួយឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនមែនជាសត្វដែលត្រូវបានចិញ្ចឹមដោយគ្រួសារកក់ក្តៅ,ដោយក្តីស្រឡាញ់និងយកចិត្តទុកដាក់។ សត្វមេៗគេយកទៅធ្វើជាមុខជំនួញដើម្បីកេងប្រវ័ញ្ចយកកូនចៅរបស់ពួកគេ។ ហើយនៅពេលដែលពួកគេលែង“ លែងបង្កើតកូនបានហើយ ” ពួកគេនឹងត្រូវគេយកទៅបោះបង់ចោល។

តាមការពិត,សត្វភាគច្រើនដែលដាក់លក់នៅក្នុងហាងលក់សត្វចិញ្ចឹមគឺបានមកពីកសិដ្ឋានចិញ្ចឹមកូនឆ្កែឬដែលគេហៅថា “ កន្លែងបង្កើតកូនឆ្កែ ” ។ នៅក្នុងរោងចក្រកូនឆ្កែនេះ,សត្វឆ្កែត្រូវបានទទួលរងនូវស្ថានភាពយ៉ាងអាក្រក់។ តាំងពីចាប់កំណើតកើតមក, សត្វត្រូវបានរក្សាទុកក្នុងទ្រុងតូចៗដែលមានស្ថានភាពមិនស្អាតហើយមិនទទួលបានការថែទាំសុខភាពឬទទួលថ្នាំបង្ការអ្វីឡើយ។ នៅពេលពួកវាចាស់ល្មមឆ្កែញីត្រូវបានគេបង្ខំឱ្យបង្កាត់ពូជហើយរហូតដល់ពួកគេស្លាប់ដោយមកពីការប្រើប្រាស់ថ្នាំលើសកម្រឹត ឬត្រូវបានសម្លាប់នៅពេលពួកគេមិនអាចមានកូនបានតទៀត។

កូនឆ្កែត្រូវបានយកចេញឆ្ងាយពីដើមទ្រូងម្តាយរបស់ពួកគេនៅពេលដែលពួកគេទើបតែមានអាយុ 4 សប្តាហ៍ ដែលពួកគេគួរតែបន្តនៅជាមួយម្តាយរហូតដល់សប្តាហ៍ទី 12 ពីព្រោះពួកគេអាចមានអាហាររូបត្ថម្ភមិនល្អនិងប្រព័ន្ធភាពសុំាខ្សោយដោយសាមិនបានទទួលទឹកដោះម្តាយបានគ្រប់គ្រាន់។ ការបំបែកពីម្តាយលឿនយ៉ាងនេះធ្វើឱ្យកូនឆ្កែកាន់តែមានភាពតានតឹងដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយហើយបង្កើនឱកាសនៃការឆ្លងមេរោគនិងជំងឺ។ លើសពីនេះទៅទៀតវាធ្វើឲ្យសត្វទាំងនោះមិនចង់លេងជាមួយសត្វដ៏ទៃ ឬជាមួយនឹងមនុស្សដោយសារពួកគេមានភាពភ័យខ្លាច, ថប់បារម្មណ៌និងអាចធ្វើអោយមានចរិកកាចផងដែរ។

អ្នកអាចនឹងសួរថា ហេតុអ្វីបានជាមានការធ្វើបាបសត្វដ៏ឃោឃៅបែបនេះ?

ចម្លើយនោះគឺ ដើម្បីបង្កើនផលចំណេញ។ នៅពេលអ្នកទិញឆ្កែពីហាងលក់សត្វចិញ្ចឹម អ្នកនឹងបង់ប្រាក់រាប់រយ រាប់ពាន់ដុល្លារសម្រាប់ពូជសត្វឆ្កែដែលចង់បាន។ សត្វឆ្កែទាំងនេះដែលបានកើតនៅកន្លែងបង្កើត កូនឆ្កែ ហើយលុយទាំងនោះបានផ្តល់ផលចំណេញដល់ទីនោះ។ នៅពេលយកកូនឆ្កែទាំងនោះទៅហាងលក់សត្វចិញ្ចឹម ពួកគេមើលទៅមានភាពស្រស់ស្អាត តែអ្វីដែលអ្នកមិនដឹងគឺពួកគេមានកង្វះអាហារូបត្ថម្ភ, ផ្ទុកជំងឺផ្សេងៗនិងអាចមានជំងឺថប់បារម្មណ៌ផ្នែកទំនាក់ទំនងជាមួយមនុស្សផងដែរ។ សុខភាពរបស់ពួកគេច្រើនតែចុះខ្សោយខ្លាំងណាស់ដែលពេលខ្លះពួកគេអាចស្លាប់នៅក្នុងហាងឬស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានគេទិញយកទៅផ្ទះ។

គ្លីនិកពេទ្យសត្វ VSL នៅរាជធានីភ្នំពេញបានបញ្ជាក់ថានៅពេលដែលគាត់បានព្យាបាលកូនឆ្កែដែលបានមកពីហាងលក់សត្វចញ្ចឹម,ជាញឹកញាប់ពួកគេតែងមានបញ្ហាដូចជាចៃ, អង្គេរ, ព្រូន, វីរុសប៉ាវ៉ូ ( រាគឈាម), និងជំងឺគ្រុនផ្លូវដង្ហើម។ ទោះបីជាយ៉ាងណាក៏ដោយ, ម្ចាស់ហាងសត្វចិញ្ចឹមជាច្រើននឹងប្រាប់អ្នកថា “សត្វរបស់ពួកគេមានសុខភាពល្អនិងបានទទួលថ្នាំបង្ការយ៉ាងពេញលេញ” ។ ប៉ុន្តែវាមិនដូចជាអ្វីដែលពួកគេបាននិយាយនោះទេ។

បញ្ហានៃជំងឺឆ្កែឆ្កួត

បញ្ហាដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាគឺការរីករាលដាលនៃជំងឺឆ្កែឆ្កួតដែលមិនត្រឹមតែកើតដោយសារសត្វតាមចិញ្ចើមនោះថ្នល់ទេ ប៉ុន្តែវាក៏មាននៅក្នុងខ្លួនសត្វឆ្កែដែលអ្នកបានទិញនៅក្នុងហាងលក់សត្វចិញ្ចឹមដែរ។ ដោយសារពួកគេមិនបានទទួលបានវ៉ាក់សាំងបង្ការជាក់លាក់ឡើយ។

វេជ្ជបណ្ឌិតពេទ្យសត្វធំនៅអង្គការសង្គ្រោះសត្វកម្ពុជា(ARC)បាននិយាយថា “សត្វឆ្កែអាចមានជំងឺឆ្កែឆ្កួតដែលឆ្លងយ៉ាងងាយពីម្តាយរបស់ពួកគេយ៉ាងយូរប្រហែលជាប៉ុន្មានសប្ដាហ៍ឬខែ មុនពេលវាចាប់ផ្តើមបញ្ចេញសញ្ញា” ។ ” មិនមានការធានាណាមួយថាម្តាយឆ្កែបានទទួលថ្នាំបង្ការទាំងអស់នោះទេ ហើយនេះជាមូលហេតុសំខាន់ដែលត្រូវយកកូនឆ្កែរបស់អ្នកទៅចាក់វ៉ាក់សាំងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ជាទូទៅមនុស្សតែងតែឆ្លងជំងឺឆ្កែឆ្កួតនេះពីការខាំរបស់ឆ្កែក៏ប៉ុន្តែវាក៏អាចចម្លងនៅពេលដែល​សត្វឆ្កែនោះមកលិតយើងផងដែរ។ ការចាក់វ៉ាក់សាំងការពារគឺមានសារៈសំខាន់ណាស់ជាពិសេសនៅពេលដែលកូនឆ្កែឆ្លងជំងឺនេះនឹងមានអាកប្បកិរិយាទាមទារត្រូវការច្រើន។ ”

៤.  សត្វព្រៃនិងសត្វចិញ្ចឹមដែលជាសត្វព្រៃកម្រមួយចំនួន

ពិតប្រាកដណាស់, សត្វព្រៃដូចជាសត្វស្វា, ឥន្ទ្រី, ឬខ្លាឃ្មុំគឺជា (ក) ដោយតាមធម្មជាតិពួកវាគឺជាសត្វដែលមិនសមនឹងយកមកចិញ្ចឹមនោះទេហើយ (ខ) ជារឿយៗត្រូវបានការពារឬជាប្រភេទសត្វដែលជិតផុតពូជហើយដែលគ្មានហេតុផលត្រូវយកមកធ្វើជាម្ចាស់ផ្ទាល់ខ្លួននោះទេ។ ពួកវាគឺជាកម្មសិទ្ធិរបស់សត្វព្រៃ! អ្នកប្រហែលជាគិតថាយើងកំពុងតែនិយាយបំផ្លើស។ ប៉ុន្តែយើងបានឃើញអ្វីៗទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ភ្នែករបស់ពួកយើង! តាមការពិតទៅ,ការកាន់កាប់សត្វព្រៃគឺជាការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកបានជួបរឿងទាំងនេះសូមទាក់ទងមិត្តភក្តិរបស់យើងតាមលេខទូរស័ព្ទទាន់ហេតុការណ៍ឧក្រិដ្ឋកម្មសត្វព្រៃ – ប្រទេសកម្ពុជា“ បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា” ភ្លាមៗ! Wildlife Crime Hotline – Cambodia “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា”

ការសុំយកសត្វចិញ្ចឹមគឺជាវិធីល្អបំផុតដើម្បីបន្ថែមសមាជិកសត្វចិញ្ចឹមដល់គ្រួសាររបស់អ្នក

មធ្យោបាយតែមួយគត់ដើម្បីធានាថាអ្នកកំពុងនាំយកកូនឆ្កែដែលបានចាក់វ៉ាក់សាំងនិងមានសុខភាពល្អចូលមករស់នៅក្នុងផ្ទះរបស់អ្នកគឺគួរតែត្រូវទទួលយកពីអ្នកបង្កាត់ពូជដែលមានស្តង់ដា,ឬកាន់តែប្រសើរបើអ្នកសុំពីអង្គការជួយសង្គ្រោះសត្វក្នុងស្រុករបស់អ្នកផ្ទាល់! ការទទួលយកទៅចិញ្ចឹមពីកន្លែងជួយសង្គ្រោះសត្វមិនត្រឹមតែបានជួយយកសត្វចេញពីផ្លូវប៉ុណ្ណោះទេប៉ុន្តែនឹងផ្តល់ឱ្យអ្នកនូវសន្តិភាព/សុវត្ថិភាពនៃផ្លូវចិត្តដោយសត្វដែលអ្នកកំពុងយកចិញ្ចឹមត្រូវបានទទួលការគ្រៀវ / ចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺផ្សេងៗ, ដាក់ថ្នាំកម្ចាត់ចៃនិងព្រូន, ហើយយើងអនុញ្ញាតឲ្យយកទៅចិញ្ចឹមបានលុះត្រាតែវាធំល្មមដែលអាចយកទៅបាន។ សត្វទាំងអស់ដែលត្រូវបានទទួលយកទៅចិញ្ចឹមពីទីជំរកបានជួយធ្វើឱ្យមានកន្លែងទំនេរសម្រាប់សត្វផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះពីតាមដងផ្លូវ។

ជម្រកសត្វពោពេញទៅដោយសត្វចិញ្ចឹមដែលត្រូវបានគេបោះបង់ចោលពាសពេញពិភពលោកដែលកំពុងស្វែងរកផ្ទះដែលអាចរស់នៅជារៀងរហូតប្រកបដោយសេចក្តីស្រឡាញ់។ នៅទ្វីបអាស៊ីនិងប្រទេសកម្ពុជា, ក៏មានចំនួនសត្វជាច្រើននៅតាមចិញ្ចើមផ្លូវជាបន្តបន្ទាប់ផងដែរ។

សរុបសេចក្តីមក, នៅពេលដែលអ្នកចង់រកសត្វចិញ្ចឹមថ្មី៖

> ទាក់ទងទៅអង្គការជួយសង្គ្រោះសត្វដែលនៅជិតអ្នកជាងគេដើម្បីសុំយកសត្វទៅចិញ្ចឹម។
> នៅក្នុងរាជធានីភ្នំពេញ, អង្គការសង្គ្រោះសត្វកម្ពុជា (​ Animal Rescue Cambodia ) មានកូនឆ្មានិងសត្វឆ្កែគួរឱ្យស្រឡាញ់ជាច្រើនដែលកំពុងរង់ចាំក្តីស្រឡាញ់និងត្រូវបានគេផ្តល់ស្រឡាញ់។
> សំរាប់ព័ត៌មានបន្ថែមសូមចូលមើលនៅទីនេះ៖ www.ar-cambodia.com/adoption
> អ្នកក៏អាចទស្សនាឬមកលេងឆ្មាដែលបានជួយសង្គ្រោះហើយមួយចំនួននៅជាមួយដៃគូរបស់យើងដែលមាននៅ: មជ្ឈមណ្ឌលសង្គ្រោះសត្វនិងកាហ្វេឆ្មា Ministry of Cat: Rescue Cat Cafe & Adoption Center  នៅផ្សារទួលទំពូង

សត្វដែលត្រូវបានយកទៅចិញ្ចឹមទាំងអស់ សូមថ្លែងអំណរគុណដល់អ្នកដោយស្នាមថើបនៃពួកគេនិងការស្រឡាញ់ដោយគ្មានលក្ខខណ្ឌនិងភាពស្មោះត្រង់!