ចុចត្រង់នេះដើម្បីអានអត្ថបទជាភាសាខ្មែរ។.

យើងចាប់ផ្តើមដោយដើរតាមវត្តអារាម ក្នុងឆ្នាំ២០១៦, សត្វថ្ងៃកម្មវិធីផ្សព្វផ្សាយសគមន៍មានកម្មវិធីចម្រុះ។

សង្គ្រោះសត្វ មានយុទ្ធសាស្ត្រ សសរទ្រូង៣ គឺ វះកាត់គ្រៀវ ការអប់រំ និងផ្សព្វផ្សាយសហគមន៍។ នៅក្នុងប្រធានបទមួយនេះ យើងចង់ប្រាប់លោកអ្នកពី   កិច្ចការបស់យើង ដែរធ្វើជាមួយ នឹងសហគមន៍ក្នុងតំបន់នៅកម្ពុជា  ជាកិច្ចការប្រចាំថ្ងៃ។

 វត្តអារាមជាស្ថាសួគ៌សុវត្ថភាពរបស់សត្វ?

មានការយល់ច្រឡំទូរទៅមួយ ថាវត្តអារាម គឺជាស្ថានសួរសុវត្ថភាពរបស់សត្វ។ ការយល់ឃើញបែបនេះលើកទឹកចិត្តអោយអ្នកភូមិ យកសត្វដែលគេមិនចូលចិត្តយកទៅដាក់ ក្នុងវត្ត ។ ភាគច្រើនវត្តនីមួយៗមានសត្វជាមធ្យម ពី  30 ទៅ 100 ក្បាល, ជាសត្វដែល ឈឺ ខ្វះអាហារបំប៉ន និងជាសត្វត្រូវបានគេប៉ោះបងចោល ។

លើសពីនេះទៅទៀត សត្វទាំងនោះមិនទទួលបានការវះកាត់គ្រៀវទេ ដែលជាហេតុធ្វើអោយចំនួនសត្វកើនឡើង ហើយមានការីករាលដាលជំងឺ ។ ករណីបែបនេះធ្វើអោយទាក់ទានការចាប់អារម្មណ៍ដល់អ្នកទាក់ចាប់សត្វយកលក់ សូមអានពត៌មានបន្ថែម កាលួចឆ្កែរនិងឆ្មាពីតាមវត្តអារាមដើម្បីយកសាច់ទៅលក់

មានវត្តអារាម ជាង  5,000 វត្ត ក្នុងប្រទេសកម្ពុជាទាំងមូល , ហើយមាន 140 វត្តអារាម  នៅក្នុងទីក្រុងភ្នំពេញ    តាមការវាយតម្លៃ ត្រួសៗ ឃើញថាមានសត្វជាង១០០ក្នុងចំណោម ១០០០ ទទួលរងការគំរាមគំហែង ។

community outreach program

ព្រសង្ឃង និងអ្នកមើលថែមួយចំនួន ចង់ជួយ តែពួកគេមិនដឹងពីររបៀបថែរក្សាសត្វ ហើយចំនួនសត្វគឺមានច្រើន ព្រមទាំងការរាលដាលឆ្លងក៏ច្រើនដែលនាំអោយអត្រានៃការស្លាប់ក៏ច្រើន ។

នៅក្នុងស្ថានភាពកូវីត មាន អ្នកមើលថែរមួយចំនួន បន្តកិច្ចការបស់ពួកគេដោយដាក់ចំនីសត្វ តាមវត្តអារាម និងថែរក្សាសត្វតាមវត្តអារាម អ្នកទាំងនោះប្រឈម នឹងការលំបាកដោយព្រោះពួគគេបានបាត់បងប្រាក់ចំណូល អ្នកខ្លះមិនហ៊ានចេញពីផ្ឬះដោយព្រោះខ្លាចឆ្លងជំងឺ។ 

ដូចនេះ ការខ្លះអាហាឬនិងខ្វះថវិការ នាំអោយមានផលលំបាកដល់សត្វនៅតាមវត្តអារាម ។ តាមវត្តអារាមទាំងអស់ ដែលយើងកំពុងធ្វើការជំយយ កំពុងជួបការខ្វះអាហាហើយ ត្រូវការបារបរិច្ចាកបន្ទាន់

បន្ថែមពីនេះទៅទៀង ឆ្មា និងឆ្កែដែរវង្វែងតាមផ្លូវ ដោយព្រោះម្ចាស់ខ្វះចិត្តអាណិតមេត្តា និងយកចិត្តទុកដាក់ចំពោះគេ។ អ្នកខ្លះខ្វះការទទួលខុសត្រូវ ដែលធ្វើអោយគេមិនមើលថែរសត្វដែលមានជំងឺឬសត្វរបួសនៅតាមផ្លូវ ។ 

ការអប់រំតាមរយៈចិត្តអាណិតអាសូរ

យើងជាទូទៅធ្វើការជាមួយ នឹងវត្តអារាមនៅភ្នំពេញ។​ម៉ោនិច (34)គឺជាបុគ្កលិក ផ្សព្វផ្សាយ សហគមន៍ ។គាត់គឺជាជំនួយការពេទ្យសត្វ ហើយបានចូលបំរើកិច្ចការនៅ អង្កការនៅឆ្នាំ២០១៩

សត្វថ្ងៃគាត់ទទួលខុសត្រូវ កម្មវិធីផ្សព្វផ្សាសសហគមន៍របស់យើង .ជំនាញរបស់គាត់ជាពេទ្យសត្វ បូករួមទាំងមានចិត្តស្រលាញសត្វផង ធ្វើអោយ គាត់ចង់អប់រំព្រជាជនពីសុខមាលភាពសត្វនៅកម្ពុជា

កិច្ចការចំប៉ងរបស់គាត់ទៅតាមវត្តអារាមជាង២៥ ក្នុងទីក្រុងភ្នំពេញ ដើម្បីព្យាលបាលសត្វ បង្រៀនរបៀបមើលថែរដល់អ្នកនៅក្នុងតំបន់ ។

គាត់បើកបង្រើនវគ្គខ្លីៗដែលមានការចូលរួមពីព្រះសង្ឃង ដូនជី និងអ្នកមើលថែសត្វ សិស្សសាលា គាត់ក៏ ទៅតាមសាលា វត្តអារាម ដើម្បីបង្រៀនសហគមន៍អោយម្ចាស់សត្វទទួលខុសត្រូវលើសត្វចិញ្ចឹមរបស់ខ្លួន ។

ម៉ោនិច បានដាក់ចំនីព្យាបាល ឆ្មែឆ្មារតាមវត្តអារាម និងពិភាក្សារពីសុខមាលភាពសត្វក្នុងតំបន់ ។ ប្រសិន គាត់បានឃើញសត្វ ត្រូវការព្យាបាល គាត់យកសត្វទាំងនោះយកមកព្យាលបាលនៅអង្កការ ។ ពេលដែលសត្វបានធូស្រាលពីជំងឺហើយ គេនឹងយកសត្វទៅតាមវត្តអារាមវិញឬអោយទៅម្ចាស់ដើមវិញ

ប្រសិនជាសត្វគ្មាម្ចាស់ នោះត្រូវបញ្ចូនទៅវត្តវិញ។ យើងកំពុងផ្វែងរកម្ចាស់ពិតប្រាដកអោយសត្វ សូមចុចនៅទីនេះដើម្បីបានសត្វចិញ្ចឹម ម៉ោនិចមានរៀបជួយថែរក្សាសត្វឆ្កែ និងឆ្មា។

សេចក្តី្រស្រលាញ់ចំពោះសត្វរបស់ម៉ោនិច មានការការជំរុញចិត្តជាច្រើនទោះបីជាពេលទំនេរបស់គាត់ក៏នៅឆ្លៀតយកសត្វដែលឈឺយកមកព្យាបាលដែរ។ ម៉ោនិចនៅតែបន្តការសិក្សាក្លាយជាគ្រូពេទ្យជំនាញផ្នែកពេទ្យសត្វ ។

កម្មវិធីផ្សព្វផ្សាយសគមន៍របស់យើងជះឥទ្ធិផល

ជាមធ្យម ក្នុងមួយខែកម្មវិធីផ្សព្វផ្សាយសហគមន៍របស់យើងអាច ៖

  • ចុះជួយសហគមន៍បានជាង 15 កន្លែង , ដែលមានសត្វសរុបជាង  700 សត្វ
  • បានបង្រៀន និងអោយមានសហគមន៍ចូលរួមជាង 48 សមាជិកដែលទទួលការបង្រៀនពីរបៀបថែរក្សាសត្វ
  • ផ្គតផ្គង ថ្នាំព្យាលបានសត្វជាង ២០០ ក្បាល
  • ផ្គតផ្គង ការព្យាបាលសត្វបានជាង 60ក្បាល
  • ចាក់វ៉ាកសាំងបានជាង100 ក្បាល ជាវ៉ាសាំងការពារជំងឺឆ្មែឆ្មួត និងជំងឺផ្សេងៗ

យើងអាចបន្តកិច្ចការបស់យើងបានសម្រចការរក្សាសុខមាលភាព សត្វនៅប្រទេសកម្ពុជា បានដោយមានការចូលរួមចំណែក គាំទ្រពីលោកអ្នក ។ សូមអរគុណ លោកអ្នកធ្វើកិច្ចការ ចេញពីសេចក្តីស្រលាញ់ និងចិត្តសប្បុរស់។ យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះសណ្តានចិត្តរបស់អស់លោកអ្នក​។

 

កម្មវិធីនៅកោះសូត 

តាមរយះដៃគូរក្រុមការងារយះពេលវែង របស់អង្កការ Four Paws International,យើងមានកម្មវិធីផ្សព្វផ្សាយសហគមន៍ខែតុលា 2020.

គោលដៅគឺត្រូវវះកាត់គ្រៀវនិងចាក់វ៉ាក់សាំង បានយ៉ាងតិច ៨០% នៃឆ្មែឬឆ្មា នៅលើកោះដាច់ ក្នុងក្រុងភ្នំពេញ ក្នុងរយះពេល៣ឆ្នាំ  (2020-2022).

ឥទ្ធីផលរយះពេលវែអ 

ជីវិតរស់នៅតាមវត្តរបស់សត្វធ្លាប់មានការលំបាក់​កន្លងមក តែពេលនេះនឹងត្រូវផ្លាសប្តូរជារៀងរហូត។ យើងបានមើលឃើញការផ្លាសប្តូរ ផ្នែកសុខភាព តាមរយះកិច្ចការជាមួយនឹងអ្នក ក្នុងតំបន។

ទោះជាយ៉ាងនេះក្តីប្រសិនជាពុំមានការគាំទ្ររ ពីលោកអ្នកទេនោះកិច្ចការទាំងនេះមិនអាចកើតបានទេ។ សូមអរគុណ ដែលបានចូលរួមសហការណ៍ជាមួយនឹងអង្កការសង្គោះសត្វកម្ពុជា។