គន្លឹះ ១០ យ៉ាងដើម្បីមើលថែរក្សាកូនឆ្មាទើបនឹងកើត

Click here to read the article in English.

កូនឆ្មាទើបនឹងកើត (អាយុពី ០-៤ សប្តាហ៍) មានសុខភាពផុយស្រួយខ្លាំង ។ ពួកវាងាយនិងស្លាប់ណាស់បើគ្មានភាពកក់ក្តៅ ការមើល ថែរក្សា​ សេចក្តីស្រឡាញ់ និងគ្មានការបំបៅទឹកដោះពីមេពួកវាទេ ។ ដូច្នេះការចិញ្ចឹមកូនឆ្មាមិនមែនជាការងារងាយស្រួលនោះទេ។ នោះហើយជាមូលហេតុដែលក្រុមពេទ្សត្វសង្គ្រោះកម្ពុជារបស់យើងបានដាក់បញ្ចូលគន្លឹះ ១០ យ៉ាងដោយផ្អែកលើបទពិសោធន៍ របស់យើងនៅពេលចិញ្ចឹមកូនឆ្មា។

គន្លឹះ ១០ យ៉ាងដើម្បីចិញ្ចឹមកូនឆ្មាទើបនឹងកើតដោយសុវត្ថិភាព

មុនពេលអ្នកយកកូនឆ្មា ‘ដែលគេបោះបង់ចោល’ ត្រូវប្រាកដថាមេរបស់វាមិននៅក្បែរនោះ ពេលខ្លះមេឆ្មាប្រហែលជាគ្រាន់តែទៅ ស្វែងរកអាហារ ឬកំពុងតែការពារជម្រកសុវត្ថិភាពរបស់ពួកគេ។ នៅពេលដែលអ្នកបានប្រាកដក្នុងចិត្តរួចហើយថាជាសត្វដែលគ្មាន មេមើលថែ

សូមចូរទៅប្រមូលកូនឆ្មាដោយថ្នមៗ និងប្រើកន្សែង ឬភួយរុំពួកវា ។

សូមចងចាំថាការជួយសត្វតាមដងផ្លូវដែលគ្មានផ្ទះសម្បែងមិនមានន័យថាអ្នកត្រូវតែថែរក្សាវាជារៀងរហូតនោះទេ ទោះបីជាអ្នកអាច ធ្វើបានក៏ដោយ ;-) វាជាកិច្ចការដ៏អស្ចារ្យ និងទទួលបានបុណ្យច្រើនណាស់ទៅហើយ ប្រសិនបើអ្នចាប់ផ្តើមជួយ។​ ឧទាហរណ៍ អ្នកអាចជួយដោយការយកសត្វដែលរងរបួសទៅពេទ្យសត្វ ឬជួយចិញ្ចឹមកូនឆ្មារហូតដល់ពួកវាអាចផ្លាស់ទីទៅផ្ទះចិញ្ចឹមជារៀងរហូត របស់ពួកវាបាន។

ប្រសិនបើអ្នកចិញ្ចឹមកូនឆ្មា ទាំងនេះគឺជាគន្លឹះមួយចំនួនដើម្បីថែរក្សាសត្វដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងជាច្រើនឆ្នាំ។

១. ពិគ្រោះជាមួយពេទ្យសត្វ

បើអាចធ្វើបានសូមនាំកូនឆ្មាទៅពេទ្យសត្វ ដើម្បីពិនិត្យនិងពិគ្រោះដើម្បីប្រាកដថាពួកវាមានសុខភាពល្អ និងផ្តល់ដំបូន្មានសមស្រប ទៅតាមអាយុរបស់កូនឆ្មានិងស្ថានភាពសុខភាពសត្វនីមួយៗ។ ប្រសិនបើអ្នករកឃើញកូនឆ្មាហើយត្រូវការ ដំបូន្មាននៃការថែទាំសូម ទាក់ទងក្រុមរបស់យើង។ យើងរីករាយក្នុងការជួយអ្នកក្នុងការចាប់ផ្តើម!

២. រក្សាសម្ភារៈកូនឆ្មាឱ្យស្អាត

ត្រូវលាងដៃជានិច្ចមុននិងក្រោយពេលមានបះពាល់ជាមួយកូនឆ្មា។ រក្សាបរិស្ថានរស់នៅនិងសំម្ភារះប្រើប្រាស់របស់ពួកវាអោយស្អាត (ប្រអប់ កន្សែង ចំណី និងចានទឹកជាដើម) ។

  • លាងដបទឹកដោះគោបន្ទាប់ពីផ្លាស់ប្តូរទឹកដោះគោរួចរាល់
  • ផ្លាស់ប្តូរកន្ត្រក/ទ្រុង និងកន្សែងរបស់កូនឆ្មាជារៀងរាល់ថ្ងៃ ឬនៅពេលដែលវាកខ្វក់

នៅផ្ទះត្រូវប្រើទឹកក្តៅ និងសាប៊ូ (ប្រសិនជាអាចប្រើសាប៊ូសរីរាង្គ) គឺគ្រប់គ្រាន់ហើយ។ វាមិនចាំបាច់ប្រើសារធាតុគីមីដូចជាថ្នាំសម្លាប់ មេរោគនោះទេ ប៉ុន្តែប្រសិនបើអ្នកធ្វើដូច្នេះត្រូវប្រាកដថាលាងជម្រះវាចេញពីរបស់ប្រើប្រាស់របស់កូនឆ្មារបស់អ្នកឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យពួកវាលិទ្ធរបស់ទាំងនោះដោយចៃដន្យ។

៣. រក្សាកូនឆ្មារមានកំដៅជាប់ជានិច្ច

យើងទាំងអស់គ្នាសសុទ្ធតែចូលចិត្តកំដៅអ៊ូនមែនទេ? ចំពោះកូនឆ្មា វាជាការសំខាន់ដើម្បីរស់រានមានជីវិតបាន នេះជាមូលហេតុ 

  • កូនឆ្មាមិនអាចបង្កើតកំដៅដោយខ្លួនឯងបានទេ ហើយងាយនឹងស្លាបដោយសារតែការថយចុះកម្តៅ សូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ។
  • ត្រូវប្រាកដថាកូនឆ្មាមានដបទឹកក្តៅ ឬភួយកំដៅគ្រប់ពេល

នរណា​គិត​ថា​ដប​ទឹក​ក្ដៅ​អាច​ប្រើ​បាន​នៅ​កម្ពុជា? ;-)

៤. សូមប្រើប្រាសតែទឹកដោះគោកូនឆ្មាតែមួយមុខគត់

កូនឆ្មាមិនអាចរំលាយទឹកដោះគោ និងអាហារូបត្ថម្ភផ្សេងទៀតដែរយើងឱ្យពួកគេដើម្បីរស់បានទេ ។ ដូច្នេះហើយការផ្តល់ឱ្យពួកគេនូវទឹកដោះគោកូនឆ្មាពិសេសសម្រាប់កូនឆ្មាគឺជាអាហារចាំបាច់សម្រាប់ពួកគេដើម្បីរស់។ សូមមកហាង ARC របស់យើងដើម្បីរក ទិញម្សៅទឹកដោះគោកូនឆ្មា និងសំភារះផ្សេងៗទៀត។

៥. របៀបបញ្ចុកអាហារកូនឆ្មារ (រៀងរាល់២ម៉ោងម្តង)

ការមិនបញ្ចុកអាហារអោយកូនឆ្មានៅពេលយប់គឺជាការធ្វេសប្រហែស ហើយបណ្តាលឱ្យមានការឈឺចាប់។ ការ​ផ្តល់​ចំណី​ពេល​យប់ ​គឺ​ជា​កាតព្វកិច្ច​ដើម្បី​ផ្តល់​សុខុមាលភាព​គ្រប់គ្រាន់​ដល់​កូន​ឆ្មា។

ការរៀបចំការបញ្ចុកអាហារ

  • រៀបចំទឹកដោះគោ 20
  • មីលីលីត្រក្នុងកូនឆ្មាមួយ។
  • លាយម្សៅទឹកដោះគោជាមួយទឹកក្តៅ។ អនុវត្តតាមការណែនាំនៅលើកញ្ចប់ម្សៅយ៉ាងពិតប្រាកដ។ ចំណាំគ្រប់ម៉ាកទាំង អស់មានការវាស់វែងខុសៗគ្នា ដូច្នេះត្រូវតែអានមុនពេលរៀបចំទឹកដោះកូរ។
  • កូរឬក្រឡុកបានល្អរហូតទាល់តែដុំម្សៅទាំងអស់ត្រូវបានរលាយចូលគ្នា
  • ពិនិត្យ​សីតុណ្ហភាព​ទឹកដោះ​ដោយ​បញ្ចេញ​ដំណក់​ពីរបី​លើ​អណ្តាត ឬ​កដៃ​ខាងក្រោម។ ប្រសិនបើវាក្តៅពេកសម្រាប់អ្នក វាក្តៅពេកសម្រាប់កូនឆ្មា។
  •  ត្រូវដាក់ម្សៅទឹកដោះកូក្នុងទូទឹកកក

របៀបចញ្ចុកកូនឆ្មា

  • ប្រសិនបើអ្នកកំពុងមើលថែកូនឆ្មាច្រើនជាង ១ ក្បាលសូមផ្តល់អាហារដល់កូនឆ្មានីមួយៗដោយឡែកពីគ្នា។
  • កុំកាន់កូនឆ្មានៅលើខ្នងរបស់វា ព្រោះវាអាចនឹងទទួលទឹកដោះគោនៅក្នុងសួត។
  • អនុញ្ញាតឱ្យកូនឆ្មាក្រោកឈរឡើងដោយធ្វើតាមឥរិយាបថបំបៅតាមធម្មជាតិ (ដូចជាវាបំបៅពីម្តាយរបស់វា)។
  • សង្កត់ដបដោយសម្ពាធបន្តិចបន្តួច ដើម្បីជួយកូនឆ្មាដែលបឺតជញ្ជក់ចេញពីដប។
  • បំបៅកូនឆ្មាច្រើនដង ក្នុងរយៈពេល 10 នាទី។ វា​ត្រូវ​ការ​សម្រាក​បន្តិច​បន្ទាប់​ពី​បឺត​ម្តង ហើយ​អាច​លេច​ចេញ​ជា​ដុំៗ ប៉ុន្តែ​ទុក​ពេល ២ ទៅ ៣ នាទី នោះ​វា​នឹង​ចង់​បឺត​ម្ដង​ទៀត។

ទឹកដោះគោនៅសស់

  • ទឹកដោះគោដែលនៅសល់មានរយៈពេល 3-4 ម៉ោង (ក្នុងទូរទឹកកក) បន្ទាប់ពីការរៀបចំ។
  • ដើម្បី​កំដៅ​ទឹកដោះគោ​ដែល​នៅ​សេសសល់ ចាក់​ទឹក​ក្តៅ​ចូល​ក្នុង​កែវ​មួយ ហើយ​ដាក់​ដប​ក្នុង​រយៈពេល​ប្រហែល ២ នាទី​។
  • ពិនិត្យសីតុណ្ហភាពម្តងទៀត មុនពេលបំបៅកូនឆ្មា។

របៀបពិនិត្យមើលក្រោយពេលបំបៅកូនឆ្មារួច

៦. ជួយកូនឆ្មានោម និងជុះ

សូមជូយកូនឆ្មារតូចជាង៤សប្តាហ៍ ដើម្បី បន្ទោបង និងនោម

  • ម៉ាស្សាគូតរបស់កូនឆ្មាដោយប្រើដុំសំឡីទន់ៗ បន្ទាប់ពីបំបៅម្តងៗដោយរំកិលដុំកប្បាស ឡើងលើចុះក្រោម។
  • កូនឆ្មាអាចត្រូវការពេលបន្ទោរបង់បានយូរ ដូច្នេះបន្តម៉ាស្សាបាតឱ្យយូរបន្តិច បន្ទាប់ពីវាបត់ជើងតូចរួច។
  • កូនឆ្មាងាយឈឺគូត! នេះជារបៀបដែលអ្នកអាចជួយ៖
  • ជ្រលក់ដុំសំឡីក្នុងទឹកក្តៅ ដើម្បីកាត់បន្ថយការកកិតអំឡុងពេលម៉ាស្សា។
  • កុំប្រើសម្ភារៈ “រឹង” ។ ប្រើបាល់កប្បាសឬសមមូល។
  • ប្រសិនបើក្រហម និងឈឺ ចូរលាបម្សៅទារក ឬក្រែម Bepanthen។

នៅពេលដែលកូនឆ្មាមានអាយុ 3-4 សប្តាហ៍ ហើយចាប់ផ្តើមបត់ជើងតូច/បន្ទោរបង់ដោយខ្លួនឯងដាក់វាចូលទៅក្នុងប្រអប់ ទុកដាក់សំរាម បន្ទាប់ពីបំបៅម្តងៗ។ ប្រសិនបើវានៅតែត្រូវការជំនួយ សូមត្រលប់ទៅម៉ាស្សាបាត របស់វាវិញ។

៧. ជួយកូនឆ្មាអោយនៅឆ្អាតជានិច្ច

កូនឆ្មាមិនអាចសម្អាតខ្លួនឯងបានទេ។ ប្រសិនបើកូនឆ្មាកខ្វក់ (ត្រចៀក ផ្ទៃមុខ ក្រញាំជើង ផ្នែកពោះឬខាងក្រោម) សូមងូតទឹកជាមួយទឹកក្តៅឧណ្ឌៗ ជូតជាមួយនិងសំឡី។

កុំប្រើសាប៊ូសម្រាប់មនុស្សឬសាប៊ូសត្វឆ្កែ មានតែសាប៊ូឆ្មាពិសេសប៉ុណ្ណោះ (សាប៊ូឆ្កែមានជាតិពុលដល់ឆ្មា)។ អ្នកអាចទិញសាប៊ូកក់សក់ឆ្មានៅគ្លីនិកពេទ្យសត្វរបស់អ្នក។

ន្ទាប់ពីលាងសម្អាតកូនឆ្មាហើយ រក្សាវាឱ្យក្តៅ ហើយសង្កេតរហូតដល់រោមសត្វស្ងួត ដើម្បីជៀសវាងការថយចុះកម្តៅ។

៨. ផ្តល់ភាពស្និទ្ឋស្នាល និងលេងជាមួយពួកវា ព្រមទាំងរក្សាបងប្អូនវាអោយនៅជាមួយគ្នាប្រសិនបើអាចធ្វើទៅបាន

កូនឆ្មាត្រូវការភាពស្និទ្ឋស្នាលពីមេរបស់វា ។ សូមបបោសអង្អែល និងចំណាយពេលជាមួយកូនឆ្មាឱ្យបានច្រើនតាមដែលអាចធ្វើទៅ បាន។ ព្យាយាមរក្សាទុកកូនឆ្មាអោយមានប្រាស្រ័យទាក់ទងជាមួយកូនឆ្មាផ្សេងទៀតគ្រប់ពេល។

ប្រសិនបើមានសត្វឆ្មាពេញវ័យដែលរួសរាយរាក់ទាក់ សូមពិចារណាក្នុងការដែលអនុញ្ញាតឱ្យកូនឆ្មាចំណាយពេលខ្លះជាមួយឆ្មាពេញ វ័យដែលរួសរាយរាក់ទាក់នោះ ។ ត្រួតពិនិត្យសកម្មភាពរបស់សត្វឆ្មាពេញវ៏យអោយបានជាប់លាប់ដើម្បីធានាសុវត្ថិភាពកូនឆ្មាល្អ។

៩.ប្រើប្រាស់ថ្នាំសំលាប់ចែ សត្វល្អិត និងវះកាត់គ្រៀវកូនឆ្មា

អ្នក​អាច​និង​គួរ​តែផ្តល់ថ្នាំសំលាប់ចៃ និងសត្វល្អិតដល់កូនឆ្មាដែលមានអាយុចាប់ពី ២ សប្តាហ៍​ឡើងទៅដើម្បី​ចៀសវាង​ការឆ្លង ​ប៉ារ៉ា- ស៊ីត​ដ៏​សាហាវ។

ដូចគ្នានេះដែរការវះកាត់គ្រៀវសត្វឆ្មានិងសត្វឆ្កែគឺជាផ្នែកសំខាន់មួយនៃទំនួលខុសត្រូវរបស់ម្ចាស់សត្វចិញ្ចឹម ។ កូនឆ្មា និងកូនឆ្កែអាចទទួលបានសេវាវះកាត់គ្រៀវចាប់ពីអាយុ ១.៥ ទៅ ៣.៥ ខែ ប្រសិនបើពួកវាមានសុខភាពល្អ។ វាជាវិធីដែលមាន សុវត្ថិភាព និងទទួលខុសត្រូវខ្ពស់ ។ ស្វែងយល់បន្ថែមអំពីអ្វីដែលគេហៅថា ការវះកាត់គ្រៀវកូនឆ្មាដែលមានវ័យក្មេង ។ នៅ ARC យើងជាធម្មតាវះកាតគ្រៀវកូនឆ្មាដែលមានអាយុប្រហែល 3 ខែ។

១០. កូនឆ្មាដែលមានសុខភាពល្អ – រីករាយ

ការរក្សាកូនឆ្មាឱ្យមានសុខភាពល្អអាចស្តាប់ទៅដូចជាពិបាកបន្តិច ហើយវាគឺជាពិតជាមិនងាយស្រួលឡើយ ។ អ្នកអាចធ្វើការ ពិចារណាអំពីគន្លឹះទាំងនេះ ដើម្បីផ្តល់ឱ្យពួកវានូវឱកាសដ៏ល្អបំផុតក្នុងការរីកលូតលាស់ទៅជាសត្វពេញវ័យដែលមានសុខភាពល្អ និង ក្លាយជាសត្វឆ្មាដែលរីករាយ ។

សូមប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ហើយពិគ្រោះជាមួយពេទ្យសត្វភ្លាមៗ ប្រសិនបើអ្នកសម្គាល់ឃើញថាមានភាពមិន ប្រក្រត្តីណាមួយ។ កូនឆ្មាអាចស្លាប់ក្នុងរយៈពេលតែពីរបីម៉ោងប៉ុណ្ណោះ ដូច្នេះការថែទាំបន្ទាន់គឺសំខាន់ណាស់! រោគសញ្ញាអាចរួមមានៈ
កង្វះសារជាតិទឹក (ឧ. ស្បែកខ្មៅ ភ្នែកស្រអាប់)

  • មានអាការះរាគ ក្អួត និងហើមពោះ
  • សខ្សោយកម្លាំង (គេងច្រើនខុសធម្មតា)
  • រោគសញ្ញាគ្រុនផ្តាសាយ ហៀរសំបោរ/ភ្នែក អញ្ចាញធ្មេញស្លេក។ល។

កង្វះចំណង់លើចំនីអាហារ៖ នេះសំខាន់ណាស់! កូនឆ្មាដែលមិនចង់ញ៉ាំមានន័យថាកំពុងតែឈឺខ្លាំង ។ វាកំពុងតែត្រូវការជំនួយបន្ទាន់។ សូមកុំរង់ចាំយូរ!

តើត្រូវធ្វើអ្វីបន្ទាប់?

យើងតែងតែស្វែងរកផ្ទះចិញ្ចឹមជាបណ្តោះអាសន្នរយៈពេល 1-3 ខែ ដើម្បីជួយចិញ្ចឹមកូនឆ្មាដែលត្រូវបានគេបោះបង់ចោល។ តើ​អ្នក មាន​ចំណាប់​អារ​ម្ម​ណ៏​ទេ? សូមទាក់ទង​មក​ពួក​យើងតាមរយះ: