ឆ្មាដែលមានជំងឺAIDS ត្រូវការសេចក្ដីស្រឡាញ់និងការថែរក្សារបស់យើង

Read this blog post in English here.

តើ FIV ជាអ្វី ហើយវាប៉ះពាល់ដល់ឆ្មាយ៉ាងដូចមេ្តច?

Feline Immunodeficiency Syndrome (FIV) គឺជាវីរុសដែលមានដែលស្រដៀងទៅនឹងរោគសញ្ញាមេរោគអេដស៍។
ដោយហេតុផលនេះ វាត្រូវបានគេហៅថា “ជំងឺមហារីកអេដស៍” ។

វាធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ឆ្មានិងមុខងារការពារចុះខ្សោយ។ ដូច្នេះសត្វឆ្មាកាន់តែងាយនឹងជំងឺឆ្លងនិងមេរោគផ្សេងៗដូចជា:

  • ជំងឺឆ្លងផ្លូវដង្ហើម,
  • ជំងឺសើរស្បែក
  • ជំងឺធ្មេញ

ក្នុងករណីកម្រខ្លះ (តិចជាង 5%) វីរុសអាចធ្វើឱ្យអសមត្ថភាពប្រព័ន្ធភាពស៊ាំទាំងមូលនៅរបស់ឆ្មាដោយបំផ្លាញកោសិកា។ គួរឱ្យស្តាយដែលយើងមិនមានវិធីដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយឬព្យាបាល FIV បាន។

ឆ្មារដែលមានFIV អាចរស់នៅបានយូរ និងរស់នៅដោយសប្បាយចិត្ត

ប៉ុន្តែ FIV មិនគ្រោះថ្នាក់ដល់ស្លាប់ទេ ។ ជាមួយនឹងការថែរក្សាសុខភាពនិងបរិយាកាសរស់នៅក្នុងផ្ទះដែលគ្មានភាពតានតឹង សត្វឆ្មាដែលមានជំងឺអេដស៍អាចមានជីវិតរស់នៅប្រកបដោយសុភមង្គលនិងសប្បាយរីករាយជាច្រើនឆ្នាំទៀត។

Stevie កំពុងនៅផ្ទះបន្តោះអាសន្នរបស់គេ និងទទួលការថែទាំយាងល្អ

យោងទៅតាម ASPCA បាន ឲដឹងថា “ឆ្មាដែលបានឆ្លងវីរុស FIV ប្រហែលជាមិនបង្ហាញរោគសញ្ញាភ្លាមទេរហូតដល់ដំនាក់កាលចុងក្រោយនៃការឆ្លងមេរោគនេះបានកើតឡើង។ ទោះបីជាវីរុសមានសកម្មភាពយឺតក៏ដោយក៏ប្រព័ន្ធភាពស៊ាំរបស់ឆ្មាមួយត្រូវបានចុះខ្សោយយ៉ាងខ្លាំងនៅពេលដែលជំងឺនេះបានកើតឡើង។ ដូចនេះវាធ្វើឱ្យឆ្មាងាយមានជំងឺទី២។ សត្វឆ្មាផ្ទុកមេរោគដែលទទួលបានការថែទាំសុខភាពនិងរក្សាទុកក្នុងបរិយាកាសមិនមានភាពតានតឹងក្នុងផ្ទះ អាចមានភាពធូរស្រាលបានយូឆ្នាំមុនពេលដែលជំងឺនេះឈានដល់ដំណាក់កាលរ៉ាំរ៉ៃ។

 FIV មិនឆ្លងដល់មនុស្សទេ!

FIV មិនចម្លងជំងឺដល់មនុស្សឬសត្វផ្សេងក្រៅពីឆ្មានោះទេ។ នេះមានន័យថាយើងអាចចែករំលែកកន្លែងរស់នៅដូចគ្នានិងអាចធ្វើអន្តរកម្មដោយសេរីជាមួយឆ្មា ដែលមានFIV ដែលមានដែលមានសុវត្ថិភាពចំពោះសុខភាពឬសុខភាពរបស់កូន ៗនិង គ្រួសាររបស់យើង។ ដូច្នេះប្រសិនបើអ្នកប៉ះពាលរោមសត្វដែលមានជំងឺ FIV, សូមកុំមានអារម្មណ៍ភ័យ ឬមិនហ៊ានប៉ះ។ អ្នកមានសុវត្ថិភាពទាំងស្រុង!

នេះជារូបភាពដែលគេនៅជាមួយអ្នកសង្រ្គោះរបស់គេ

ប៉ុន្តែត្រូវចាំថាវាចម្លងទៅឆ្មាដ៏ទៃ

សត្វឆ្មាផ្សេងទៀតអាចឆ្លង FIV ដែលវាអាចចម្លងវីរុសទៅឆ្មាផ្សេងៗទៀតតាមរយៈស្នាមរបួស ការខាំគ្នាធ្ងន់ធ្ងរ ប្រសិនបើវីរុសមានវត្តមាននៅក្នុងទឹកមាត់របស់ឆ្មាដែលឆ្លងនោះវាអាចចូលទៅក្នុងជាលិការាងកាយរបស់ឆ្មាមូយទៀតដែលមានសុខភាពល្អនិងចម្លងតាមកោសិកាយ៉ាងឆាប់រហ័ស។ ដូចគ្នា, ឆ្មាដែលមានផ្ទៃពោះអាចចម្លងមេរោគនេះទៅកូនរបស់ពួកគេនៅក្នុងស្បូន (ទោះបីជាករណីបែបនេះកម្រនឹងកើតឡើងក៏ដោយ) ។   ឆ្មាដែលមាន FIV – វិជ្ជមាន ទទួលបានការព្យាបាលពិសេសនៅ ARC ។

Lara និងDola ព្យាបាលជំងឺធ្មេញនិងព្យាបាលការឆ្លងមេរោគលើមាត់

តើត្រូវថែរក្សានិងការពារឆ្មា FIV យ៉ាងដូចម្តេច?

ជំងឺនេះ មិនគួរឲត្រូវបានធ្វើតេស្តនោះទេ ដោយសារតែ តេស្តខ្លះគ្មានប្រសទ្ធិភាពក្នុងការប្រាប់ថាសត្វមាន FIV រឺក៏អត់ ហើយពេលខ្លះបង្ហាញលទ្ធផលខុស។ ការធ្វើតេស្តបែបនេះអាចនាំមេរោគទៅសត្វឆ្មា (ដែលមិនមានផលប៉ះពាល់ និងវិវឌ្ឍទៅជាអង្គទីករបន្ទាប់ពីទទួលបានវ៉ាក់សាំង)។

សូមចាំថាយើងនៅអាចថែទាំសត្វឆ្មាដែលមាន FIV ដែលនឹងនាំឲមានសុខភាពល្អឡើងវិញបើពួកគេនៅកន្លែងសុខសាន្តនិងតាមច្បាប់ទម្លាប់ដូចជា៖

  • ឆ្មាដែលមាន FIV ដែលកាចខ្លាំង គួរតែទុកនៅដោយឡែកពីគេដើម្បីកំុឲប៉ះពាល់ឆ្មាដ៏ទៃ។.
  • ឆ្មាដែលមាន FIV អាចផឹកទឹកនិងញ៉ាំចំណីជាមួយឆ្មាដ៏ទៃ និងប្រើប្រាស់កន្ថោរតែមួយបាន ។ យ៉ាងណាមិញ, វាត្រូវបាននែណាំថាត្រូវទុកឆ្មាដែលមាន FIV កុំឲប៉ះពាល់ឆ្មាដែលនៅខាងក្រៅដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗ ឬចំលង FIV ទៅឆ្មាខាងក្រៅ ។
  • គ្រប់ឆ្មាដែលមាន FIV គឺតម្រូវឲធ្វើការគ្រាវជាដាច់ខាត ការគ្រាវពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ការនិងការពារដល់សត្វឆ្មាបាន។ វាជួយកាត់បន្ថយចំនួនសត្វឆ្មាដែលមាន FIV និង មិនឲមានទៀតនៅថ្ងៃអនាគត។ ដែលនិយាយឲចំទៅ, ការគ្រាវមានប្រសិទ្វិភាពខ្ពស់ក្នុងការគ្រប់គ្រងការចម្លងនិងការរីករាលដាលនៃជំងឺ។ ការគ្រៀវក៏អាចបង្ក្រាបភាពកោងកាចពីឆ្មាឈ្មោល មិនឲខាំគ្នាដូចមុន។

សូមកុំងាកចេញ ចំពោះឆ្មាដែលមាន FIV ដែលគ្មានផ្ទះ ពីព្រោះឆ្មាទាំងនេះគួរឲស្រលាញ់ដូចឆ្មាធម្មតាចឹង។  ឆ្មាដែលមាន FIV ក៏ត្រូវការក្តីស្រឡាញ់និងការថ្នាក់ ថ្នម ដូចសត្វដ៏ទៃផ្សេង។

តើអ្នកដឹងថាមានករណីជម្ងឺ FIV ប៉ុន្មាននៅកម្ពុជា?

តាមរយៈឯកសារផ្សេងៗបាន ឲដឹងថា មានឆ្មា 3.5%  នៅជុំវិញពិភពលោក. ប៉ុន្តែ មានតែ 5% ប៉ុន្ណោះ ដែលស្លាប់ដោយសារជំងឺនេះ។

អង្គការក្រៅរដ្ថាភិបាល បានទទួលសត្វឆ្មាដែលមាន FIV ដែលគ្មានផ្ទះ នៅភូកេត, ប្រទេសថៃ បានបង្ហាញតួរលេខយ៉ាងភ្ញាក់ផ្អើល. ការស្រាវជ្រាវបានបង្ហាញថាមានចំនួនដល់ទៅ 13% នៅលើទឹកដីភូកេត។

ឥឡូវនេះ, យើងមិនអាចនិយាយបានថាមានឆ្មាដែលមាន FIV ប៉ុន្មានក្បាលនេាះទេនៅកម្ពុជា ដោយសារតែយើងមិនទាន់មានការស្រាវជ្រាវជាក់លាក់នៅឡើយ។ តែយ៉ាងណាក្តី, យើងគិតថាចំនួននៃ ឆ្មាដែលមាន FIV អាចមានចំនួនខ្ពស់ជាងឆ្មាដែលមាន FIV នៅភូកេត បើគិតទៅលើចំនួនឆ្មាសរុប. ចំនួនកើតឬស្លាប់. ចំនួនគ្រាវ​ (FIV cats – Malaysia study).

សូមអានរឿងរបស់  Stevie។ FIV+ Stevie ARC Facebook Post

នៅឆ្នាំ ២០១៧ ស្ទេវីបានមកដល់មជ្ឈមណ្ឌល ARC ដើម្បីពិនិត្សសុខភាពទូទៅ ការចាក់វ៉ាក់សាំងនិងវះកាត់គ្រៀវ ។ យើងកំពុងរៀបចំបញ្ជូនគាត់ទៅវត្តវិញប៉ុន្តែជាអកុសលគាត់បានFIVអវិជ្ជមានចំពោះការព្យាបាលមួយចំនួន។ ក្រុមគ្រូពេទ្យរបស់យើងបានធ្វើតេស្តបន្ថែមដើម្បីរកមូលហេតុហើយគួរឱ្យស្តាយដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានFIV។

FIVធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ស្ទេវីមានភាពទន់ខ្សោយជាងការធ្វើឱ្យមានសុខភាពល្អ។ គាត់អាចងាយនឹងឆ្លងវីរុសផ្សេងៗឬងាយនឹងមានកន្ទួលលើស្បែក

ញឹកញាប់ហើយត្រូវជួបនឹង ពេទ្យជំនាញ់ភ្លាមៗប្រសិនបើមានរោគសញ្ញាថ្មីៗកើតឡើង

ស្ទេវីគឺជាឆ្មាដែលមានភាពវៃឆ្លាតនិងរួសរាយរាក់ទាក់ហើយយើងរីករាយដែលគាត់បានរកឃើញសត្វចិញ្ចឹមរយៈពេលវែងគឺលោកស្រីBronwyn។ លោកស្រីបានទទួលយកគាត់ដោយគ្មានការស្ទាក់ស្ទើរហើយបានផ្តល់នូវអ្វីគ្រប់យ៉ាងដែលគាត់ត្រូវការដើម្បីឱ្យមានសុខភាពល្អនិងសកម្ម  ហើយសំខាន់បំផុតលោកស្រីផ្តល់ឱ្យគាត់នូវក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះឆ្មា FIV ដែលចង់បានបំផុត។ អរគុណដ៏ធំ Bronwyn!