រឿងរ៉ាវនៃផ្កាយសមុទ្រ

ការគោរព,ការអាណិតអាសូរ,សេចក្តីស្រលាញ់

សត្វមានជីវិតទាំងអស់សមនឹងទទួលបានការគោរព,ការអាណិតអាសូរនិងសេចក្តីស្រឡាញ់។ ដូច្នេះមនុស្សគ្រប់គ្នា – មិនថាមនុស្សឬសត្វ – គួរតែអាចមាននៃសុភមង្គល,សុខភាពនិងការការពារ។ ជាមួយនឹងគំនិតនេះយើងគិតថាវាជាការទំនួលខុសត្រូវរបស់យើងក្នុងការជួយអ្នកដែលត្រូវការការថែទាំ។ យើងមានគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍តាមរយៈការលើកកម្ពស់សុខុមាលភាពសត្វនៅក្នុងប្រទេសកម្ពុជា។

ប្រភពនៃរឿងផ្កាយសមុទ្រ – គោលការណ៍នៃការណែនាំរបស់រឿង

ជាមួយនឹងចេតនាមួយនេះ,យើងត្រូវបានបំផុសគំនិតដោយ“ រឿងផ្កាយសមុទ្រ” ហើយយើងបានធ្វើតាមសារផ្តែផ្តាំនៃរឿងនេះជាប្រចាំថ្ងៃ។ សូមតាមដាននៅ​ខាងក្រោមនេះ:

ថ្ងៃមួយ​ មានបុរសម្នាក់កំពុងតែដើរតាមបណ្តោយឆ្នេរ​ នៅពេលគាត់បានកត់សម្គាល់ឃើញក្មេងប្រុសម្នាក់កំពុងតែរើសនិងបោះរបស់ដោយថ្នមៗចូលទៅក្នុងសមុទ្រ។ បុរសនោះបានសួរថា “ក្មេងប្រុសតូច,តើឯងកំពុងតែធ្វើអ្វីហ្នឹង? “​ 

ក្មេងប្រុសបានតបថា​ “បាទ,ខ្ញុំកំពុងបោះត្រីផ្កាយសមុទ្រចូលទៅក្នុងសមុទ្រវិញ។ រលកឡើងនិងជំនោរកំពុងតែស្រកទៅវិញ។ ប្រសិនបើខ្ញុំមិនបោះពួកវាចូលទៅវិញទេ,​ ពួកវានឹងស្លាប់។”​ 

បុរសនោះបានសើចហើយនិយាយថា”​តើឯងដឹងអត់ថា ឆ្នេរនេះមានចម្ងាយរាប់ម៉ាយល៍និងមានត្រីផ្កាយសមុទ្ររាប់រយ? ឯងមិនអាចធ្វើអោយមានការផ្លាស់ប្តូរអ្វីបានទេ។” 

បន្ទាប់ពីការស្តាប់ដោយការគួរសមរួចហើយ ក្មេងប្រុសបានអោនចុះ​ រើសត្រីផ្កាយសមុទ្រផ្សេងទៀត​ ហើយបានបោះវាចូលទៅក្នុងរលក​ បន្ទាប់មកញញឹមដាក់បុរសនោះ ហើយក៏និយាយថា “ខ្ញុំបានធ្វើអោយមានការផ្លាស់ប្តូរចំពោះសត្វមួយដែលទើបតែបោះចូលមួយនោះ។”​  រឿងដោយលោក​ ឡូរ៉េន អាយស៍លី Loren​ Eiseley​