តើអ្វីទៅជាជំងឺឆ្កែឆ្កួត ហើយវិធីសាស្រ្តព្យាបាលជំងឺនេះមានអ្វីខ្លះ (ចំពោះមនុស្ស និងសត្វចិញ្ចឹម)

Read this article in English.

តើជំងឺឆ្កែឆ្កួតគឺជាអ្វី?

យោងទៅតាមអង្គការសុខភាពពិភពលោក World Health Organization  ជំងឺឆ្កែឆ្កួតគឺជាជំងឺដែលបណ្តាល មកពីវីរុសដែលចម្លងពីសត្វទៅមនុស្ស។ ជំងឺនេះចម្លងដោយសត្វឆ្កែដែលមានវីរុសឆ្កែឆ្កួត ត្រូវបានបញ្ជូនចូលតាមទឹកមាត់ទៅក្នុងរាងកាយមនុស្សដែលមានមុខរបួស(នៅពេលត្រូវបានខាំដោយសត្វ) ។

ការបង្ហាញមុខសញ្ញា២ដ៏សំខាន់នៃជំងឺឆ្កែឆ្កួត:

  • ការខឹងសម្បាររបស់ឆ្កែ, មានប្រតិកម្មលឿន ហើយកាចខ្លាំង។
  • មិនអាចធ្វើអ្វីបាន, ធ្វើឱ្យងងុយគេង។

តើប្រភេទនៃការប៉ះពាល់ដូចម្តេចខ្លះដែលអាចធ្វើឲ្យមានការឆ្លងកើតឡើង?

ប្រភេទនៃការចម្លងដោយការប៉ះពាល់មាន​ ៤​ លក្ខណៈផ្សេងៗគ្នា :

  1. ការប៉ះពាល់សត្វនិងការលិតដោយសត្វលើស្បែកធម្មតា (ដែលមិនមានរបួស)
  2. ការពិតជិត/ ការកោស, ការលិតលើស្បែកដែល ដាច់រឺ រយះ
  3. ការឆ្លងដោយខាំ/កោសដែលនាំទឹកមាត់ដែលមានវីរុសចូលទៅប៉ះនឹងមុខរបួស ក្រោយពីការដាច់រលាត់ ឬខាំពីសត្វប្រជៀវ។
  4. ការប៉ះពាល់/ទំនាក់ទំនងជាមួយផ្នែកណាមួយនៃរាងកាយដែលមានមេរោគ

មេរោគទាំងនេះគឺត្រូវការការព្យាបាលផ្សេងៗគ្នា។

តើគួរព្យាបាលដោយវិធីណា?

បើមានករណីណាមួយដូចខាងលើ ត្រូវប្រញ៉ាប់លាងសម្អាតស្បែកដែលត្រូវបានឆ្កែខាំ។ ប៉ុន្តែ បើគ្រាន់តែមានការប៉ះ/លិតមិនត្រូវការការព្យាបាលបន្ថែមទៀតទេ។

ករណីទី ១ : ការប៉ះពាល់សត្វ/ការលិតដោយសត្វលើស្បែកធម្មតាគឺមិនចាំបាច់ត្រូវការព្យាបាលនោះទេ។ ប៉ុន្តែបើសិនជាអ្នកសង្ស័យថាសត្វដែលបានលិតឬប៉ះពាល់លើអ្នកនោះមានផ្ទុកជំងឺឆ្កែឆ្កួតនោះអ្នកគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ។

សូមទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់:​​​ បើសិនជាជួបករណីដូចទី ២,៣​ និងទី៤ខាងលើត្រូវទាមទារឲ្យពង្រឹងប្រព័ន្ធការពារយើងផងដែរ ដោយមេរោគនឹងជ្រាបចូលតាមរយះការខាំ​ ឬតាមទឹកមាត់ប៉ះទៅផ្ទៃដែលមានរបួស។ ការព្យាបាលដំបូងនៃករណីនេះជាទូទៅគឺត្រូវចាក់ ៤ ទៅ​ ៥ ដងលើសពី៤ សប្តាហ៍។

ប៉ុន្តែបើសិនជាអ្នកធ្លាប់ចាក់វ៉ាក់សាំងនេះពីមុនមកដំបូងបំផុតដើម្បីការពារទុកជាមុនឬ ធ្លាប់ព្យាបាលរួចហើយនោះ,​ គឺកំរិតនៃថ្នាំដែលចាក់មានតែ២​ នោះទេដែលត្រូវបែកចែកឲ្យមកចាក់៣ ថ្ងៃគឺមានប្រសិទ្ធភាពហើយ មិនចាំបាច់ការព្យាបាល/បំប៉នប្រព័ន្ធការពារសិននោះទេ។

សូមចងចាំថាយើងមានវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។ អង្គការសុខភាពពិភពលោកណែនាំឱ្យប្រើវ៉ាក់សាំងសំរាប់ការពារពេទ្យសត្វ, អ្នកដោះស្រាយបញ្ហាសត្វ និងមនុស្សដែលរស់នៅក្នុងតំបន់ដែលមានសត្វតាមចិញ្ចើមផ្លូវច្រើន។

តើអ្នកគិតថាសត្វសុនខដែលអ្នកឃើញមួយនេះ អាចកើតជំងឺឆ្កែឆ្កួតដែរឬទេ? បើអ្នកសង្ស័យថាសត្វសុនខនោះ មានជំងឺឆ្កែឆ្កួត អ្នកគួរធ្វើបែបនេះ៖

រសិនបើអ្នក​គិត​ថា​សត្វសុនខមួយអាច​មាន​ជំងឺ​ឆ្កែឆ្កួត សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​សុនខនោះ ហើយ​កុំ​ទៅ​ជិតវាឱ្យសោះ! សូមទូរស័ព្ទទៅកាន់ភ្នាក់ងារបន្ទាន់របស់ IBCM ហើយបុគ្គលិកដែលមានចំណេះដឹងនៅទីនោះ នឹងណែនាំដល់អ្នកពីសកម្មភាព ដែលអ្នកគួរធ្វើបន្ត។

+855 (0)10 804 176 (ភាសាអង់គ្លេស និង ខ្មែរ)

សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​រួមមាន​៖ ហៀរ​ទឹកមាត់​ខ្លាំង សត្វតែងខាំ​អ្វីៗ​គ្រប់យ៉ាង និង​បញ្ចេញអាកប្បកិរិយា​ចម្លែក​។

បន្ទាប់ពីត្រូវបានសុនខខាំ តើត្រូវធ្វើដូចម្តេច?

ប្រសិនបើអ្នកត្រូវបានសត្វខាំ ឬបានប៉ះពាល់ជាមួយសត្វ (តាមរយៈការខ្វាច លិតជាដើម) ដែលអ្នកសង្ស័យថាអាចមានជំងឺឆ្កែឆ្កួត សូមប្រញាប់ទៅកាន់វេជ្ជបណ្ឌិត ឬគ្លីនិក ដែលមានវីជ្ជាជីវៈឱ្យបានឆាប់រហ័ស! ទោះបីជាអ្នកបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួ តមុនការប៉ះពាល់ជាមួយសត្វក៏ដោយ។ នៅរាជធានីភ្នំពេញ វិទ្យាស្ថានប៉ាស្ទ័រជាកន្លែងមួយ ដែលមានបទពិសោធន៍ជាមួយនឹងជំងឺឆ្កែឆ្កួត៖ ទីតាំង នៅលើមហាវិថីព្រះមុនីវង្ស/ផ្លូវលេខ 84, លេខទំនាក់ទំនង +855 12 812 003។

ប្រសិនបើអ្នកត្រូវបានសុនខ ដែលមិនបង្ហាញរោគសញ្ញាជំងឺឆ្កែឆ្កួតខាំ សូមទាក់ទងក្រុមការងារ ARC-IBCM ដើម្បីសាកសួរថាតើចាំបាច់ត្រូវចាក់វ៉ាក់សាំងភ្លាមៗ ឬអត់៖ +855 (0)81 80 41 76 (អង់គ្លេស និង ខ្មែរ)

តើនៅប្រទេសកម្ពុជាមានស្ថានភាពយ៉ាងដូចម្តេចដែរ?

យើងមានសំណាងណាស់ដែលបានធ្វើបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត លី សូវ៉ាត និងសហការីរបស់គាត់ ដួង វាសនា មកពីវិទ្យាស្ថានប៉ាស្ទ័រ ដែលបានពន្យល់មកយើងអំពីអ្វីដែលជាបញ្ហាប្រឈមចម្បង ៗ អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា។

ជំងឺឆ្កែឆ្កួតគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ 800 នាក់ក្នុងមួយឆ្នាំ។ យោងតាមការសិក្សាពីវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បានឱ្យដឹងថាសត្វឆ្កែដែលខាំចំនួន 50% បានឆ្លងវីរុសនេះ។ ម្យ៉ាងវិញទៀតសត្វឆ្កែគឺជាសត្វដែលផ្ទុកមេរោគនេះច្រើនជាងគេប៉ុន្តែករណីខ្លះ ក៏មានកើតលើសត្វឆ្មា និងសត្វប្រជៀវផងដែរ។

ហេតុដូច្នេះ,បញ្ហាចម្បងសំខាន់នោះគឺ ត្រូវរក្សាអតិបរមានៃការចាក់វ៉ាក់សាំងឲ្យសត្វឆ្កែស្ថិតក្នុងការគ្រប់គ្រងដែលវាជាអ្វីដែលពិបាកបំផុតព្រោះវាមិនមានជារឿងធម្មតានោះទេក្នុងការគ្រៀវសត្វឆ្កែអនាថាឬធានាពីសុខុមាលភាពនៃពួកគេ។ Read up on all the benefits of spaying and neutering here.

មានតែភាគរយតិចតួចប៉ុណ្ណោះដែលសត្វឆ្កែត្រូវបានទទួលការចាក់ថ្នាំបង្ការ: នោះមានម្ចាស់ឆ្កែជាជនជាតិខ្មែរដែលបានដឹងអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងនិងជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា។

ការចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតមានតម្លៃប្រហែល 10-15 ដុល្លារក្នុងមួយក្បាលដែលជាតម្លៃដែលថ្លៃ សម្រាប់គ្រួសារកម្ពុជាសាមញ្ញមួយ។ ភាគច្រើនម្ចាស់សត្វគឺមិនយល់ដឹងអំពីគ្រោះថ្នាក់និងបញ្ហាផ្សេងទៅលើសត្វចិញ្ចឹមនិងគ្រួសាររបស់គេឡើយ។ ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំម្ចាស់សត្វឆ្កែអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងជំងឺឆ្កែឆ្កួតនិងបង្ហាញឱ្យពួកគេនូវការចាក់វ៉ាក់សាំង ដែលមានដំណើរការងាយនិងចាំបាច់។

នៅរាជធានីភ្នំពេញមានតែកន្លែងមួយចំនួនប៉ុណ្ណោះដែលផ្តល់ការចាក់វ៉ាក់សាំងសំរាប់មនុស្សគឺ: វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ហើយក៏ដូចជាគ្លីនិកឯកជនមួយចំនួន។  The Pasteur Institute in Phnom Penh & the National Institute for Public Health.

ជំងឺឆ្កែឆ្កួត និងឆ្កែនៅកម្ពុជា

យោងតាមការសិក្សាមួយនៅក្រុងបាត់ដំបងបានអនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងភ្នំពេញសត្វឆ្កែតាមចិញ្ចើមផ្លូវជាមធ្យមមានអាយុត្រឹមតែ ១៨ ខែប៉ុណ្ណោះ។ ពេលខ្លះពួកគេឈឺឬត្រូវឡានបុកប៉ុន្តែភាគច្រើមពួកគេត្រូវ បានគេចាប់យកទៅលក់ឱ្យអ្នកធ្វើជំនួញសាច់សត្វឆ្កែដ៏សាហាវ។

ការធ្វើបែបនេះ ជារឿងឃោរឃៅសម្រាប់សត្វសុនខ ហើយវាក៏បង្កគ្រោះថ្នាក់សម្រាប់អ្នកចាប់សត្វសុ នខទាំងនោះផងដែរ ព្រោះជំងឺឆ្កែឆ្កួតអាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់នឹងផ្នែកនៃរាងកាយដែលឆ្លងមេរោគ

កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតសម្រាប់សត្វសុនខតាមដងផ្លូវត្រូវតែឈានដល់យ៉ាងហោចណាស់ 70% នៃសត្វតាមដងផ្លូវទាំងអស់ ដើម្បីសម្រេចបាននូវអ្វីដែលគេហៅថា “ភាពស៊ាំនៃហ្វូងសត្វ”។

ព័ត៌មានបន្ថែមអំពីការបញ្ចប់ការជួញដូរសាច់សុនខ។

ជាក់ស្តែង អង្គការសត្វពិភពលោកជាច្រើនបានលើកឡើងថា ការបញ្ចប់ការជួញដូរសាច់សុនខ និងសាច់ឆ្មាដ៏ឃោរឃៅ គឺជារឿងសំខាន់មួយក្នុងការបញ្ចប់ជំងឺឆ្កែឆ្កួតនៅជុំវិញពិភពលោកនៅឆ្នាំ 2030។

ARC ក៏កំពុងតែជួយផងដែរ!

ពួកយើងកំពុងធ្វើចំណែកនៃកិច្ចការរបស់ពួកយើង! នៅក្នុងឆ្នាំ 2019 Animal Rescue Cambodia ជាមួយនឹង Mission Rabies ដែលជាដៃគូរបស់ពួកយើង បានធ្វើការចាក់វ៉ាក់សាំងដល់សត្វចំនួន 7,400 ក្បាលនៅរាជធានីភ្នំពេញប្រឆាំងទៅនឹងជំងឺឆ្កែឆ្កួត។

មាគាឆ្ពោះទៅរកភាពគ្មានជំងឺឆ្កែឆ្កួតតទៅមុនទៀតនៅប្រទេសកម្ពុជា

ផែនការមួយរបស់អាស៊ាន ASEAN ដែលមានគោលបំណងលុបបំបាត់ជំងឺឆ្កែឆ្កួតមុនឆ្នាំ ២០២៥ ក៏ត្រូវបានអនុវត្តដែរ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងនៅវិទ្យាស្ថានប៉ាស្ទ័រនៅប៉ារីស  Research is conducted at the Pasteur Institute in Paris ដើម្បីកាត់បន្ថយចំនួនចាក់វ៉ាក់សាំង។

ការចាក់ចំនួនបួនដងក្នុងរយៈពេលមួយ ខែគឺត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែគោលដៅគឺដើម្បីកាត់បន្ថយការចាក់នេះអោយបានបីដងក្នុងមួយសប្តាហ៍។ វាមានសារៈសំខាន់ណាស់សម្រាប់គ្លីនិកពេទ្យសត្វអង្គកា រសុខុមាលភាពសត្វនិងរដ្ឋាភិបាលដើម្បីធ្វើ ការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួត។

សម្រាប់ការអានបន្ថែម

ការបង្ការជំងឺឆ្កែឆ្កួត (បច្ចុប្បន្នភាពនៃជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសកម្ពុជា)