Click here to read the article in English.
ហេលេន (Helen) ដែលជាម្ចាស់ជំនួយរយះពេលវែងរបស់ ARC និងគ្រួសារដ៏គួរឱ្យស្រឡាញ់របស់នាងបានចិញ្ចឹមសត្វឆ្កែឈ្មោះ ឡាក់គី (Lucky) និងឆ័រី (Cherry) ។ សេចក្តីស្រឡាញ់ និងការអត់ធ្មត់របស់គ្រួសារមួយនេះ បានជួយអោយសត្វឆ្កែមានភាពជឿ ជាក់លើមនុស្សកាន់តែច្រើនឡើង និងបានធ្វើអោយសត្វមាន ភាពរួសរាយរាក់ទាក់ កាត់បន្ថយអារម្មណ៍តានតឹងនៅពេលដែលមានមនុស្សនៅក្បែរ។
អំពីគ្រួសារ
ហេលេន (Helen) គឺជាគ្រូបង្រៀនកំរិតបឋមសិក្សាក្នុងសាលាអន្តរជាតិមួយនៅរាជធានីភ្នំពេញចន្លោះឆ្នាំ 2019-2021។ នាងបានធ្វើដំណើរមកប្រទេសកម្ពុជាជាមួយស្វាមី និងកូនស្រីវ័យក្មេងម្នាក់ ក្នុងគោលបំណងចាកចេញពីផ្ទះនៅប្រទេសអូស្ត្រាលី ជាបណ្ដោះអាសន្នដើម្បីដំណើរផ្សងព្រេងដ៏រីករាយនៅក្នុងប្រទេសថ្មីដ៏អស្ចារ្យ។ ។
ឥឡូវនេះ មកស្តាប់ពីហេលេន (Helen) ដោយផ្ទាល់ម្តង :-)
តើអ្វីទៅដែលបំផុសគំនិតអ្នកឱ្យចិញ្ចឹមសត្វពីមជ្ឈមណ្ឌល់សង្គ្រោះសត្វ?
កាលរស់នៅទីក្រុងមែលប៊ន (Melbourne) គ្រួសាររបស់ខ្ញុំតែងតែទទួលយកសត្វឆ្កែនៅមជ្ឈមណ្ឌល់សសង្គ្រោះសត្វមកចិញ្ចឹម ។ តាមពិតទៅ នៅអំឡុងពេលដែលយើងរស់នៅក្នុងប្រទេសអូស្ត្រាលី យើងមានសត្វឆ្កែចិញ្ចឹមចំនួន 3 ក្បាល។ វាពិតជាសមហេតុផល ណាស់ក្នុងការចិញ្ចឹមឆ្កែញីដ៏ស្រស់ស្អាត និងគួរអោយស្រឡាញ់ទាំងពីរនេះ គឺ Cherry (អាយុ 2 ឆ្នាំ) និង Lucky (អាយុ 5 ឆ្នាំ) ពី ARC នៅក្នុងខែមករា ឆ្នាំ 2020។
ការរក្សាពួកវាឱ្យនៅជាមួយគ្នាពិតជាមានសារៈសំខាន់ ព្រោះវាហាក់ដូចជាមិនអាចបំបែកពីគ្នាបាន។ ពួកវាមានទំនាក់ទំនងល្អជាមួយគ្នា ខ្លាំងណាស់ ។ ខ្ញុំនិងក្រុមគ្រួសារបានលង់ស្រឡាញ់ពួកវាតាំងពីជួបដំបូង ប្រៀបដូចជាក្តីស្នេហ៏ដែលឃើញភ្លាមស្រឡាញ់ភ្លេត ។ យើងត្រូវតែទទួលយកពួកវាទាំងពីរមករស់នៅជាមួយ។ ឆ័រី ( Cherry) គួរអោយស្រលាញ់ខ្លាំងណាស់ និងចូលចិត្តអោយយើងស្និទ្ឋស្នាលជាមួយភ្លាមៗ។ ឡាក់គី (Lucky) ពិតជាមានអារម្មណ៏ធុញថប់ និងហត់នឿយខ្លាំងណាស់។ យើងបានចំណាយពេលទៅសួរសុខទុក្ខឡាក់គី (Lucky) ជាច្រើនដង និងព្យាយាមបង្ហាញអោយវាបាន ឃើញពីក្តីស្រឡាញ់ ចិត្តសណ្តោះប្រណី ហើយធ្វើអោយឡាគីជឿជាក់ថាវានឹងទទួលបាននូវក្តីស្រឡាញ់និងចិត្តមេត្តាពីពួកយើង។
ជាមួយនឹងស្ថានភាពសត្វជាច្រើនក្បាលដែលយើងបានជួបប្រទះនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ បានធ្វើអោយយើងចង់ជួយពួកវា ដោយមិនមានស្ទាក់ស្ទើបន្ទិចឡើយ ។ ហើយការចងចាំរបស់ខ្ញុំអំពីប្រទេសកម្ពុជា គឺជាក្តីមេត្តាសណ្តោះប្រណីពីមនុស្សជាច្រើននាក់។ ជាពិសេសគឺប្រជាជនកម្ពុជាដែលខ្ញុំបានជួបកាលពីពេលដែលខ្ញុំរស់នៅទីនោះ។
ការចាកចេញពីប្រទេសកម្ពុជា និងពាក្យថាលាគ្នាពី Cherry ព្រមទាំង Lucky ជាទីស្រឡាញ់របស់យើងគឺពិតជាពិបាកខ្លាំងណាស់។ អស់រយះពេលជាង 18 ខែ ដែលយើងបានបង្កើតចំណងមិត្តភាព និងទំនាក់ទំនងដ៏អស្ចារ្យ។មួយនេះ។ ប៉ុន្តែជាអកុសល យើងមិនអាច នាំពួកវាទៅកាន់គោលដៅបន្ទាប់របស់យើងបានទេ។ ប៉ុន្តែវាមានការបញ្ចប់ដ៏រីករាយមួយ៖ ឡាក់គី និង ឆឺរី ទទួលបានភាពស្និទ្ឋិស្នាល នៅជុំវិញមនុស្ស ហើយទីបំផុតពួកវាបានរកឃើញជម្រកថ្មីដ៏កកក្តៅរបស់ពួកវាជារៀងរហូត ជាមួយម្ចាស់ថ្មីដែលប្រជាប្រជនកម្ពុជា តែម្តង។
តើអ្វីទៅជាការចងចាំដ៏ល្អបំផុតរបស់អ្នកអំពីការចិញ្ចឹមសត្វជាបណ្តោះអាសន្ន?
ការជួយចិញ្ចឹមសត្វពីមជ្ឈមណ្ឌលថែទាំសត្វ មានអត្ថប្រយោជន៍ដ៏អស្ចារ្យ និងការលើកទឹកចិត្តជាច្រើនយ៉ាង ។ ហើយអ្វីដែលល្អបំផុត នោះគឺសេចក្ដីស្រឡាញ់ដែលវាផ្តល់ត្រឡប់មកអោយអ្នកវិញ។ ជាសត្វអនាថាដែលរស់នៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ សត្វទាំងនេះ បានស៊ូទ្រាំនឹងការឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ។
ការជួយចិញ្ចឹមសត្វពីមជ្ឈមណ្ឌលសង្គ្រោះសត្វ សូម្បីតែរយៈពេលខ្លីក៏ដោយបានធ្វើអោយពួកវាមានអារម្មណ៏ស្ងប់ស្ងាត់នៅក្នុងជីវិត ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះគឺក្តីសង្ឃឹម។ ការចិញ្ចឹម Cherry និង Lucky សម្រាប់ពេលវេលាដែលយើងរស់នៅក្នុងប្រទេស កម្ពុជាបាននាំមកនូវសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា។
តើនៅពេលដែលអ្នកធ្វើជាម្ចាស់សត្វចិញ្ចឹមជាបណ្តោះអាសន្នយ៉ាងដូម្តេចដែរ?
ជាធម្មតាក្នុងនាមជាអ្នកថែទាំសត្វម្នាក់ គ្មានអ្វីដែលសំខាន់ជាងក្តីអាណិតមេត្តានិងក្តីស្រឡាញ់ដែលយើងមានចំពោះសត្វនោះទេ! ប្រសិនបើអ្នកមានចំណុចទាំងអស់នេះហើយ នោះអ្នកនឹងអាចក្លាយជាម្ចាស់សត្វចិញ្ចឹមដ៏ល្អម្នាក់បាន។ បន្ថែម គ្រែឆ្កែដ៏កក់ក្តៅជាមួយនឹងទឹកសាប និងអាហារពីរពេលក្នុងមួយថ្ងៃ។ Cherry និង Lucky បានដេកក្នុងផ្ទះជាមួយពួកយើងនៅលើគ្រែឆ្កែដ៏កក់ក្តៅរបស់ពួកគេ។ ពួកគេជាផ្នែកមួយនៃគ្រួសាររបស់យើង។
យើងរស់នៅក្នុងបុរីមួយ ដូច្នេះយើងបានដើរតាមគេរាល់ថ្ងៃ។ ដំបូងមិនប្រាកដពីការដើរលេងរបស់ឆ្កែទេ ប៉ុន្តែក្រោយពីដឹងថាការដើរលេងរបស់ឆ្កែសប្បាយចិត្តខ្លាំងណាស់ ទើបពួកគេចូលចិត្តដើរលេងជុំវិញបុរី! ពួកគេមិនអាចរង់ចាំដើម្បីដើរលេងបានទេ។ ការបណ្តុះបណ្តាលបង្គន់គឺជាបញ្ហាប្រឈមដំបូង ប៉ុន្តែយើងបានទៅដល់ទីនោះ។ យើងធានាថានៅពេលថ្ងៃ ប្រសិនបើយើងទាំងអស់គ្នាត្រូវចេញទៅក្រៅ ពួកគេមានសុវត្ថិភាពនៅក្នុងទីធ្លាដោយមានទ្វារសុវត្ថិភាពដើម្បីរក្សាសុវត្ថិភាពពួកគេ។ ទីជម្រកនៅខាងក្រៅនឹងមានប្រយោជន៍ប្រសិនបើអាចធ្វើទៅបាន។
ខ្ញុំសូមណែនាំពួកគេឱ្យបង្ហាញសេចក្តីស្រឡាញ់ និងការអត់ធ្មត់ជាខ្លាំងជាមួយសត្វសង្គ្រោះ។ ជីវិតរស់នៅតាមដងផ្លូវរបស់សត្វទាំងនេះបានជួបនូវផលវិបាកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេជាច្រើន។ ដូច្នេះហើយត្រូវមានក្ដីស្រឡាញ់ និងក្ដីមេត្តាអោយបានច្រើនសម្រាប់ពួកវា។ ខ្ញុំក៏សូមណែនាំឱ្យម្ចាស់សត្វចិញ្ចឹមអនុញ្ញាតឱ្យសត្វទាំងនោះបានដេកក្នុងផ្ទះជាមួយគ្នា ។ សត្វទាំងនេះគ្រាន់តែចង់នៅជិតម្ចាស់ឬអ្នកថែទាំរបស់វា ដូចគ្នាទៅនឹងមនុស្សដែរ ។ ធ្វើបែបនេះអាចបង្កើននូវទំនាក់ទំនង ជិតស្និទ្ធរវាងម្ចាស់សត្វនិងសត្វចិញ្ចឹមរបស់ពួកគេបានយ៉ាងល្អប្រសើរ ។
បញ្ជាក់ម្តងទៀត, សូមរក្សារការអត់ធ្មត់អោយបានច្រើន ។ ជាឧទាហរណ៍ កាលពីដើមដំបូងឡាក់គីជាសត្វដែលមានវ័យក្មេង មានការភ័យខ្លាចច្រើន និងឆាប់មានអារម្មណ៏ធុញថប់យ៉ាងខ្លាំង។ ដូច្នេះហើយ នាងត្រូវការពេលវេលាដើម្បីសម្របខ្លួន និងធ្វើចិត្តឱ្យស្រួលជាមួយយើង។ ទីបំផុតនាងអាចធ្វើបានយ៉ាងល្អ ហើយវាពិតជាល្អខ្លាំងណាស់ដែលបានឃើញការផ្លាស់ប្តូរ ដ៏ល្អរបស់នាង។
មនុស្សយើងប្រាថ្នាចង់បានសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងក្ដីមេត្តា។ យើងប្រាថ្នាចង់នៅជាមួយមនុស្សដទៃដើម្បីប្រាស្រ័យ ទាក់ទងគ្នាល្អ ។ ក៏ដូចគ្នាដែរ ការចិញ្ចឹមសត្វសង្គ្រោះគឺជាអំណោយដ៏ពិតប្រាកដមួយដែលអ្នកអាចផ្តល់ឱ្យ ដូច្នេះពួកគេក៏បានរស់នៅ ជាមួយនរណាម្នាក់ដែលអាចផ្ដល់ក្ដីស្រឡាញ់ដល់ពួកគេដោយស្មោះត្រង់។
មានអ្វីបន្ទាប់?
សូមចូលរួមជាមួយគ្រួសារ ARC នៃ FANTASTIC FOSTERS របស់យើងថ្ងៃនេះ!
ផ្ញើសារមកកាន់យើងខ្ញុំតាមរយៈ www.facebook.com/animalrescuecambodia
- ទូរស័ព្ទ/WhatsApp/Telegram យើងខ្ញុំ៖ ០១២ ៣៤០ ១១៤ (អង់គ្លេស ខ្មែរ)
- អ៊ីមែលមកយើងខ្ញុំ៖ info@ar-cambodia.com
- ស្វែងយល់បន្ថែម៖ https://ar-cambodia.com/adoption-khmer
សូមអរគុណ ។