នៅ ARC ពួកយើងយល់ច្បាស់ណាស់ថា សត្វឆ្មារបស់អ្នកមានតម្លៃខ្លាំងយ៉ាងណាចំពោះអ្នក! ការគិតដល់ពីរឿងបាត់សត្វចិញ្ចឹមដ៏ សំណព្វចិត្ត ជារឿងមួយដែលក្រុមគ្រួសារទាំងអស់មិនចង់ឱ្យកើតឡើង ហើយវាអាចបង្កជាទុក្ខព្រួយយ៉ាងធ្ងន់ធ្ងរដល់គ្រួសារនីមួយៗ ទៀតផង។
នៅក្នុងអត្ថបទរបស់ Animal Rescue Cambodia មួយនេះ ពួកយើងនឹងរៀបរាប់អំពីវិធី សាស្ត្រដ៏ល្អបំផុតក្នុងការស្វែងរ កឆ្មារបស់អ្នក ប្រសិនបើឆ្មារបស់អ្នកបានបាត់ និងវិធីក្នុងការការពារឆ្មារបស់អ្នកពីការបាត់នាពេលអនាគត។
អ្វី ដែលអ្នកគួរធ្វើភ្លាមៗ
ឆ្មារបស់អ្នក ប្រហែលជាអាចនៅក្បែរៗផ្ទះនោះទេ!
នៅពេលដែលឆ្មារបស់អ្នកបានបាត់ ពីរបីម៉ោងដំបូងក្រោយការបាត់នោះ គឺសំខាន់ណាស់! ពួកយើងសូមណែនាំឱ្យអ្នកដាក់ច្បាប់សម្រាកនៅកន្លែងធ្វើការយ៉ាងហោចណាស់ពីរបីម៉ោង ប្រសិនបើអ្នកមិនអាចសុំគេឈប់សម្រាកពេញមួយថ្ងៃ ដើម្បីទៅរកមើល ឆ្មារបស់អ្នកឱ្យបានភ្លាមៗ។ សត្វឆ្មាកម្រនឹងដើរទៅកន្លែងឆ្ងាយៗ ដែលពួកគេមិនស្គាល់ណាស់។ អ្នកគួរចាប់ផ្តើមដើររក ដោយរកមើលនៅកន្លែងក្បែរៗផ្ទះ៖
- ជាដំបូង សូមពិនិត្យរកក្នុងផ្ទះរបស់អ្នកម្តងទៀត។ ត្រូវប្រាកដថាអ្នកបានពិនិត្យឱ្យបានហ្មត់ចត់គ្រប់ច្ កល្ហក ទាំងខាងក្នុង និងខាងក្រៅផ្ទះ។ ជារឿយៗ សត្វឆ្មាដែលបាត់ខ្លួន តែងតែបានជាប់ហើយចេញមិនរួច នៅកន្លែងណាមួយក្នុងផ្ទះ។ ធ្វើការពិនិត្យកន្លែងនានាក្នុងផ្ទះ ដែលអ្នកគិតថាឆ្មារបស់អ្នកមិនអាចនៅបាន ឧទាហរណ៍ដូចជា នៅក្នុងទូចាន ខាងក្នុងពិដាន ក្រោមពូក ឬផ្នែកខាងក្នុងនៃគ្រឿងសង្ហារឹមផ្សេងៗ។
- បន្ទាប់មក សូមធ្វើការសាកសួរទៅកាន់អ្នកជិតខាងរបស់អ្នក ក្រែងលរពួកគាត់បានឃើញឆ្មារបស់អ្នក ហើយសូមឱ្យពួកគាត់ជួយតាមដានផង។ ការដើរស្វែងរកដោយខ្លួនឯង ជាមធ្យោបាយដ៏ល្អបំផុតដើម្បីស្វែង រកឆ្មាដែលបានបាត់។ អ្នកគួរសុំការអនុញ្ញាតពីអ្នកជិតខាងរបស់អ្នក ដើម្បីចូលក្នុងផ្ទះរបស់ពួ កគាត់ក្នុងការ ស្វែងរកឆ្មារបស់អ្នក។ ត្រូវប្រាកដថាអ្នកបានរកមើលនៅក្នុងរោងដា ក់ឥវ៉ាន់ និងកន្លែងបិទជិតផ្សេងទៀត ដែលឆ្មារបស់អ្នកអាចជាប់នៅក្នុង។
សត្វឆ្មាចូលចិត្តកន្លែងដែលតូចចង្អៀត ហើយបិទជិតណាស់ ដូច្នេះសូមអ្នកពិនិត្យនូវតំបន់បែបនេះទាំងអស់ ដែលអ្នកអាចរកឃើញ។ ពិនិត្យគ្រប់កន្លែង ដែលឆ្មារបស់អ្នក អាចលាក់ខ្លួនបាន ដូចជា៖ គុម្ពព្រៃ នៅក្រោមរានហាល និងរន្ធបង្ហូរផ្សេងៗ។ អ្នកក៏គួរយកពិលទៅជាមួយផងដែរ ទោះបីជាពេលថ្ងៃក៏ដោយ ដើម្បីពិនិត្យស្វែងរកនៅកន្លែងងងឹតៗ។
ឆ្មាដែលកំពុងស្ថិតក្រោមភាពភ័យខ្លាច ជាទូទៅតែងតែចូលចិត្តឡើងទៅតំបន់ខ្ពស់ៗ ដើម្បីគេចពីស្ថានភាពស្ត្រេស។ ដូចនេះ អ្នកក៏គួរតែស្វែងរកនៅកន្លែងខ្ពស់ៗដូចជា លើដើមឈើ ឬនៅលើដំបូលផ្ទះនានា ដែលអ្នកអាចចូលបាន។ ឆ្មាភាគច្រើនអាចរត់ឡើងទីខ្ពស់ ជាជាងឆ្លងកាត់ផ្លូវ ដែលមមាញឹក។ អ្នកក៏គួរធ្វើការពិនិត្យមើល នៅតាមជណ្តើរដែលនៅជិតៗផងដែរ។
បន្តការស្វែងរករបស់អ្នក ហើយធ្វើការពិនិត្យមើលនៅកន្លែង ដែលអ្នកបានពិនិត្យរួចម្តងទៀតផង ព្រោះសត្វឆ្មាអាចផ្លាស់ប្តូរកន្លែងលាក់ខ្លួនរបស់ពួកគេ។ ផ្លាស់ប្តូរពេលវេលានៃការស្វែងរករបស់អ្នក ហើយចងចាំថាឆ្មាភាគច្រើនសកម្មបំផុតនៅពេលយប់ និងពេលព្រឹកព្រលឹម។
ពង្រីកការស្វែងរករបស់អ្នកបន្តិចម្តងៗ
- អ្នកក៏អាចយករូបថតឆ្មារបស់អ្នកតាមខ្លួនផងដែរ ហើយបង្ហាញរូបទាំងនោះដល់អ្នកលក់ ដូរតាមផ្លូវនៅក្បែរៗអ្នក និង អ្នកបើកម៉ូតូកង់បី ដើម្បីសាកសួរពួកគាត់ថា ពួកគាត់បានប្រទះឆ្មាស្រដៀងនេះ ដែរឬទេ។ សូមផ្តល់ជាសគុណច្រើនដល់ពួកគាត់ ប្រសិនបើពួកគាត់អាចរកឃើញ ហើយយកឆ្មាមកឱ្យអ្នកវិញ។ ការធ្វើបែបនេះ នឹងធ្វើឱ្យមនុស្សកាន់តែច្រើន ចូលរួមក្នុងការស្វែងរកសត្វចិញ្ចឹមរបស់អ្នក។ ធ្វើការរំលឹកពួកគាត់ជារៀងរាល់ថ្ងៃ។ ពួកយើងណែនាំឱ្យអ្នកមានការផ្តល់ជូនវិញជាសគុណ ពីព្រោះនេះនឹងជំរុញឱ្យមានមនុស្សកាន់តែច្រើន ចូលរួមក្នុងការស្វែងរកដែរ។
- នៅក្នុងការសិក្សាមួយរបស់ប្រទេសអូស្ត្រាលីលើសត្វឆ្មាដែលបាត់ជាង 1,000 ក្បាល, 75% នៃឆ្មាទាំងនោះ ត្រូវបានគេរកឃើញឆ្ងាយពីផ្ទះ ក្នុងចម្ងាយតែ 500 ម៉ែត្រតែប៉ុណ្ណោះ។ ហើយ 18% ទៀត ត្រូវបានរកឃើញនលាក់ពួននៅម្តុំមាត់ទ្វាផ្ទះតែម្តង (ប្រភព៖ Jacquie Rand Missing Cat Study)។ ចំពោះសត្វឆ្មា ដែលចិញ្ចឹមបែបប្រលែង អាចដើរទៅតំបន់ឆ្ងាយៗបន្តិច។ សូមចងចាំថាសត្វឆ្មា ដែលចិញ្ចឹមបែបប្រលែង អាចដើរទៅតំបន់ឆ្ងាយៗពីផ្ទះ ដូចនេះសូមធ្វើការស្វែងរកនៅផ្ទៃដី 1គ.ម នៅជុំវិញផ្ទះរបស់អ្នក (ប្រភព៖ How Far Do Cats Travel?)
អស់រយៈពេលលើសពីប៉ុន្មានម៉ោងដំបូងហើយ តែឆ្មារបស់អ្នកនៅតែបាត់។ តើអ្នកត្រូវធ្វើដូចម្តេច?
ការស្វែងរកឆ្មាដែលបាត់របស់អ្នក បន្ទាប់ពីពីរបីម៉ោងដំបូង
ដំបូងឡើយ សូមកុំជ្រួលច្របល់។ សត្វឆ្មារបស់អ្នកនៅក្បែរៗផ្ទះនោះទេ ហើយពួកគេចង់ត្រឡប់មកផ្ទះវិញណាស់។ ខាងក្រោមនេះជា វិធីផ្សេងៗទៀត ដែលអ្នកអាចធ្វើបាន៖
- សត្វ មានឃានវិញ្ញាណល្អណាស់។ ដូចនេះសូមពិចារណាក្នុងការ ដាក់ចោលនូវសម្លៀកបំពាក់ ប្រអប់បន្ទោរបង់ ឬពូករបស់សត្វរបស់អ្នក ឬរបស់ស្រដៀងៗគ្នា នៅជិតផ្ទះ ឬអាផាតមិនរបស់អ្នក ដែលជាកន្លែងដែលឆ្មារបស់អ្នកបានបាត់នោះ។ ការធ្វើបែបនេះ នឹងជួយឱ្យពួកគេងាយស្រួលស្វែងរកផ្លូវមកផ្ទះវិញ។ ម៉្យាងទៀតប្រសិនបើឆ្មារបស់អ្នកត្រលប់មកវិញ ខណៈពេល ដែលអ្នកកំពុងសម្រានលក់ ឬចេញពីផ្ទះ របស់របរទាំងនេះ អាចជួយសង្គ្រោះជីវិតរបស់ពួកគេបាន នៅពេលពួកគេត្រឡប់មកផ្ទះវិញ
- ធ្វើការពិនិត្យនៅតាមវត្តអារាមនានា ដែលនៅជិតផ្ទះរបស់អ្នក ដើម្បីរកមើលក្រែងលរ ឆ្មារបស់អ្នកត្រូវបានគេយកទៅដាក់នៅទីនោះ។ នៅតាមវត្តអារាមភាគច្រើន តែងតែមានអ្នកមើលថែសត្វ ដែលមាននៅទីនោះទាំងអស់។ ធ្វើការបង្ហាញរូបសត្វដែលបានបាត់របស់អ្នកទៅកាន់ពួកគាត់ ក្រែងលរពួកគាត់បានឃើញឆ្មារបស់អ្នក។ ប្រសិនបើពួកគាត់មិនទាន់បានឃើញទេ សូមឱ្យពួកគាត់ជួយតាមដានផង។ សូមផ្តល់ឱ្យពួកគាត់នូវព័ត៌មានទំនាក់ទំនងរបស់អ្នក ហើយប្រាប់ពួកគាត់ថា អ្នកនឹងមានសគុណជូន ប្រសិនបើគាត់អាចរកឆ្មារបស់អ្នកឃើញ។
- ដើរបិតផ្លាកប្រកាសស្វែងរកឆ្មារបស់អ្នកនៅជុំវិញតំបន់ ដែលអ្នករស់នៅ ហើយត្រូវប្រាកដថាផ្លាកនោះមានភាពទាក់ទាញ (អ្នកអាចប្រើក្រដាសពណ៌លេចៗ ជាមួយនឹងរូបថតរបស់ឆ្មារបស់អ្នកដ៏ធំមួយ)។ បញ្ចូលនូវព័ត៌មានរបស់អ្នកសម្រាប់ការទំនាក់ទំនង ក៏ដូចជាព័ត៌មានលម្អិតនៃការផ្តល់ជាសគុណ នៅលើផ្លាកប្រកាសស្វែងរកសត្វរបស់អ្នក ពីព្រោះការធ្វើបែបនេះ នឹងធានាថាមានមនុស្សកាន់តែច្រើន អាចជួយអ្នក។
- អ្នកក៏អាចទាក់ទងទៅអង្គការសង្គ្រោះ និងគ្លីនិកពេទ្យសត្វផងដែរ ក្រែងលរឆ្មារបស់អ្នកត្រូវបានគេនាំទៅទីនោះ។ សូម
កុំភ្លេចយកលេខមីក្រូឈីបឆ្មារបស់អ្នកតាមខ្លួនផង នៅពេលដែលអ្នកទៅទីនោះ។ សូមកុំបញ្ឃប់ការស្វែងរករបស់អ្នក ព្រោះឆ្មារបស់អ្នក អាចត្រូវបានគេនាំទៅកាន់អង្គការសង្គ្រោះសត្វ ឬគ្លីនិកពេទ្យសត្វនៅក្បែរៗនោះ។
ដោយសារតែ ARC ពួកយើង មិនអាចធ្វើការបង្ហោះរូបភាពឆ្មា ដែលបានបាត់របស់អ្នកនៅលើផេក Facebook របស់ពួកយើងបានពួកយើងសូមណែនាំគ្រុប Facebook ទាំងនេះសម្រាប់ការចែករំលែករូបថត និងការពិពណ៌នាអំពីឆ្មាដែលបាត់របស់អ្នក៖
- Dogs and Cats Cambodia
- Cambodia Pet Adoption & Rescue
- Phnom Penh Expats & Locals
- Kampot Noticeboard
- Locals and Expats living in Siem Reap, Cambodia
សូមចាំថា មិនមែនគ្រប់គ្នាសុទ្ធតែប្រើប្រាស់ Facebook នោះទេ ដូច្នេះនេះគ្រាន់តែជាជម្រើសមួយ ក្នុងចំណោមជម្រើសផ្សេងៗជាច្រើនទៀត។
សូមធ្វើការបង្ហោះខ្លឹមសាររបស់អ្នកជាភាសាអង់គ្លេសផង និងភាសាខ្មែរផង ដោយសារតែមិនមែនគ្រប់គ្នាអាចប្រើប្រាស់ភាសារបស់អ្នកបានទេ។
សូមកុំអស់សង្ឃឹម! ឆ្មារបស់អ្នកទំនងជាលាក់ខ្លួននៅពេលថ្ងៃ។ សូមព្យាយាមស្វែងរកម្តងទៀតនៅពេលល្ងាច ឬព្រឹកព្រលឹម។ បន្តការស្វែងរកម្តងហើយម្តងទៀត និងផ្លាស់ប្តូរពេលវេលានៃការស្វែងរកផង។ សូមចងចាំថាត្រូវពិនិត្យមើលឡើងវិញនូវកន្លែង ដែលអ្នកស្វែងរកពីមុនរួច។
វិធីការពារសត្វឆ្មារបស់អ្នកពីការបាត់
ការការពារ គឺតែងតែប្រសើរជាងការព្យាបាល។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនអំពីរបៀបរក្សាឆ្មារបស់អ្នក និងសត្វចិញ្ចឹមផ្សេងទៀតឱ្យមានសុវត្ថិភាព។
- រក្សាឆ្មារបស់អ្នកឱ្យនៅក្នុងផ្ទះ នៅពេលណាដែលអាចធ្វើទៅបាន។ សូមកុំឱ្យពួកគេនៅខាងក្រៅឱ្យសោះក្នុងរយៈក្នុងរយៈពេលពីរបីខែដំបូងនៃការយកមកចិញ្ចឹម ព្រោះថាពួកគេមិនទាន់ស៊ំានឹងក្លិនរបស់អ្នកនៅឡើយ។ លើសពីនេះទៅទៀត ឆ្មាដែល ចិញ្ចឹមតែក្នុងផ្ទះច្រើនតែរស់នៅបានយូរជាងឆ្មាដែលចិញ្ចឹមបែបប្រលែងឱ្យដើរនៅខាងក្រៅ។ សត្វឆ្មាដែលចិញ្ចឹមឱ្យតែនៅក្នុងផ្ទះ អាចរស់នៅជាមធ្យមបាន 12-15 ឆ្នាំ បើប្រៀបធៀបទៅនឹងឆ្មាដែលចិញ្ចឹមបែបប្រលែងឱ្យដើរនៅខាងក្រៅ ដែលអាចរស់នៅជាមធ្យមត្រឹមតែ 2-5 ឆ្នាំប៉ុណ្ណោះ (life expectancy indoor cats)។ សត្វឆ្មាដែលចិញ្ចឹមបែបប្រលែង អាចមានអាយុខ្លីជាងឆ្មាដែល ចិញ្ចឹមឱ្យនៅតែក្នុងផ្ទះ ដោយសារតែពួកគេមានហានិភ័យច្រើនក្នុងការជួបនៅគ្រោះថ្នាក់ផ្សេងៗក៏ដូចជាងាយនឹងឆ្លងនូវ ជំងឺពីឆ្មាអនាថា ថែមទៀតផង។ សត្វឆ្មាដែលចិញ្ចឹមឱ្យនៅតែក្នុងផ្ទះ ភាគច្រើនក៏ពុំសូវទាមទារឱ្យម្ចាស់ត្រូវចំណាយថវិកា ច្រើនក្នុងការព្យាបាលពីពីជំងឺ ឬការរងរបួសផ្សេងៗផងដែរ (Indoor cats are also less likely to have costly vet bills)។ ប៉ុន្តែសូមចងចាំថា ពួកគេក៏ទាមទារឱ្យមានការពិនិត្យ និងថែទាំសុខភាពជាប្រចាំ ហើយពួកគេក៏អាចកើតមាននូវ ជំងឺផ្សេងៗ នៅពេលពួកគេមានអាយុច្រើនផងដែរ។
- យកឆ្មារបស់អ្នកទៅកាន់គ្លីនិកពេទ្យសត្វ ដើម្បីទទួលបានមីក្រូឈីបសម្គាល់ខ្លួន នៅពេលដែលពួកគេមានអាយុគ្រប់គ្រាន់ (ជាធម្មតានៅអាយុ 3 ខែ ឬអាចក្មេងជាងនេះទៅតាមការសម្រេចចិត្តរបស់បសុពេទ្យ)។ ការធ្វើបែបនេះ នឹងជួយកំណត់ អត្តសញ្ញាណឆ្មារបស់អ្នក នៅពេលដែលពួកគេបាត់ ឬវង្វេង។
- ផ្តល់នូវបន្តោងខ្សែកសម្រាប់ឆ្មារបស់អ្នក ហើយបញ្ចូលលេខទូរស័ព្ទរបស់អ្នកនៅលើបន្តោងនោះផង។ ការធ្វើបែបនេះនឹង ធ្វើឱ្យវាអ្នក ដែលរកឃើញឆ្មារបស់អ្នក ងាយស្រួលក្នុងការទាក់ទងមកអ្នក ក្នុងករណីដែលអ្នកបានបាត់ឆ្មា។
- ត្រូវប្រាកដថាឆ្មារបស់អ្នកមិនអាចគេចចេញតាមយ៉រមុខផ្ទះ ឬបង្អួចបានទេ។ ប្រសិនបើអ្នកមិនអាចធ្វើការកែតម្រូវនូវកន្លែង ដែលឆ្មារបស់អ្នកអាចចេញក្រៅបានទេ (ដូចជាការបង្កើត Catio៖ រូបភាពខាងក្រោម) សូមកុំទុកពួកគេចោលតែឯងនៅ ជិតបង្អួចបើកចំហ ហើយទុកពួកគេឱ្យឆ្ងាយពីយ៉រមុខផ្ទះ។ ពួកយើងសូមណែនាំឱ្យអ្នកទាំងអស់គ្នាមានបំពាក់នូវសំណាញ់ ការពារសត្វល្អិតសម្រាប់បង្អួចផ្ទះ និងបិទបាំងគ្រប់ចន្លោះទាំងអស់ នៃបង្កាន់ដៃនៅក្នុងយ៉របស់អ្នក។
- ប្រសិនបើអ្នកចាំបាច់ ត្រូវតែយកឆ្មារបស់អ្នកទៅខាងក្រៅផ្ទះ ឧទាហរណ៍ដូចជាការនាំពួកគេទៅពេទ្យ សូមដាក់ពួកគេ នៅក្នុងកន្រ្តកដាក់ឆ្មា ដែលមានសុវត្ថិភាព។
- បង្កើតនូវចំណងមិត្តភាពជាមួយនឹងឆ្មារបស់អ្នក ដោយការលេងជាមួយពួកគេ ហើយផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់ និងលំហាត់ប្រាណច្រើន។ ការធ្វើបែបនេះ នឹងធានាថាឆ្មារបស់អ្នកមានអារម្មណ៍សប្បាយរីករាយនៅក្នុងផ្ទះ ហើយមិន ចង់រត់ទៅណាទេ។
- ប្រសិនបើឆ្មារបស់អ្នកចូលចិត្តការរុករក អ្នកគួរសាកល្បងប្រើខ្សែសម្រាប់ដឹកឆ្មារបស់អ្នក ដូចទៅនឹងសុនខដែរ។ វិធីនេះ នឹងអនុញ្ញាតឱ្យឆ្មារបស់អ្នក អាចចេញទៅខាងក្រៅបាន និងសុវត្ថិភាពជានិច្ច (Leash Training Your Cat)
- ចាប់ផ្តើម “ការបង្ហាត់នឹង Clicker” ជាមួយនឹងឆ្មារបស់អ្នក។ នេះ ជាដំណើរការមួួយនៃការបង្ហាត់ពួកគេឱ្យយល់ពីសម្លេងក្តក់ ដោយសារតែពួកគេដឹងថា កាលណាមានសម្លេងនោះ ពួកគេនឹងទទួលបានចំណី។ សម្លេងនេះក៏អាចជួយអ្នកក្នុងការ ការស្វែងរកសត្វរបស់អ្នក នៅពេលដែលពួកគេបាត់ខ្លួនផងដែរ (How to Clicker Train Your Cat)។ ប្រសិនបើអ្នកមិនចង់ទិញនូវ clicker ទេអ្នកក៏អាចបង្ហាត់ពួកគេជាមួយនឹងស្នូរហួចរបស់អ្នក ផងដែរ។ នេះអាចមានប្រយោជន៍ច្រើន ដោយសារតែស្នូរហួច ភាគច្រើនអាចលឺជាងសម្លេងក្តក់។ ហើយវាជារឿងមួយ ដ៏សំខាន់ណាស់ ដែលអ្នកត្រូវតែបញ្ចេញស្នូរហួចនោះឱ្យដូចគ្នារាល់ពេលបង្ហាត់សត្វរបស់អ្នក។
ការរក្សាសត្វចិញ្ចឹមរបស់អ្នកឱ្យមានសុវត្ថិភាព គឺជាផ្នែកមួយនៃទំនួលខុសត្រូវជាម្ចាស់សត្វ។ ប៉ុន្តែជាអកុសល ជួនកាលអ្នកក៏អាចបាត់ឆ្មារបស់អ្នក ទោះបីជាអ្នកខិតខំយ៉ាងណាក៏ដោយ។ ប្រសិនបើមានករណីនេះកើតឡើង ពួកយើងមានតែសង្ឃឹមថាអ្នកនឹងអាចជួបជុំជាមួយនឹងសត្វរបស់អ្នកវិញ នាពេលឆាប់ៗខាងមុខ!
អ្វី ទៅជាដំណាក់ការបន្ទាប់?
ប្រសិនបើអ្នកនៅតែមិនអាចស្វែងរកឆ្មារបស់អ្នកឃើញ សូមផ្ញើសារមកកាន់ ARC ហើយសូមភ្ជាប់ជាមួយនឹងរូបថតច្បាស់ៗនៃឆ្មារបស់អ្នកផង។ ពួកយើងនឹងធ្វើការទាក់ទងទៅអ្នកភ្លាមៗ ប្រសិនបើពួកយើងអាចស្វែងរកពួកគេឃើញ។
- សូមផ្ញើសារមកកាន់ Facebook របស់ពួកយើង៖ www.facebook.com/animalrescuecambodia
- ទូរសព្ទដោយផ្ទាល់ ឬទំនាក់ទំនងតាម Whatsapp/Telegram របស់ពួកយើង៖ 012 340 114 (ភាសាអង់គ្លេស និងភាសាខ្មែរ)
- អ៊ីម៉ែលមកពួកយើង៖ info@ar-cambodia.com