Click here to read the article in English.
ការវះកាត់គ្រៀវសត្វឆ្កែនិងសត្វឆ្មារបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃភាពជាម្ចាស់សត្វចិញ្ចឹមដែលប្រកបដោយទំនួលខុសត្រូវ ។ ហើយត្រូវបានគេទទួលស្គាល់ថាការវះកាត់គ្រៀវសត្វឆ្មា/សត្វឆ្កែ (ញី/ឈ្មោល) ផ្តល់នូវអត្ថប្រយោជន៏ជាច្រើនសម្រាប់សត្វម្ចាស់ សត្វចិញ្ចឹម និងអ្នកថែរក្សាសត្វជាដើម ។
អត្ថបទនេះត្រូវបានរៀបចំឡើងដោយ អង្គការសង្គ្រោះសត្វកម្ពុជា(ARC) ដើម្បីបកស្រាយអំពីប្រធានបទនៃការវះកាត់គ្រៀវកូនឆ្មា និងកូនឆ្កែដែលមានអាយុក្រោម ៦ខែ ។ ដោយសារតែកន្លងមកមានការយល់ច្រឡំមួយចំនួន ជុំវិញប្រធានបទមួយនេះ ដូច្នេះយើង សូមលើកមកពិភាក្សាដោយពឹងផ្អែកទៅលើការស្រាវជ្រាវអន្តរជាតិ និងបទពិសោធន៏របស់អ្នកជំនាញផ្ទាល់ ។
តើអ្វីទៅជាការវះកាត់គ្រៀវកូនសត្វដែលមានអាយុតិច?
ការវះកាត់គ្រៀវសត្វនៅក្មេង/មានអាយុតិចមានន័យថា ជាការវះកាត់គ្រៀវកូនឆ្មា/កូនឆ្កែដែលមានអាយុចន្លោះ ១.៥ខែ ទៅដល់ ៣.៥ខែ ។
នៅអង្គការសង្គ្រោះសត្វកម្ពុជារបស់យើង ធ្វើការវះកាត់គ្រៀវសត្វឆ្មានិងសត្វឆ្កែដែលមានអាយុចាប់ពី ៣ខែឡើងទៅ ដោយពឹងផ្អែក ទៅលើការណែនាំចុងក្រោយបង្អស់របស់ក្រុមបសុពេទ្យអន្តរជាតិ ។
“ការនាំយកសត្វចិញ្ចឹម(សត្វឆ្មានិងសត្វឆ្កែ)ដែលមានសុខភាពល្អមកទទួលសេវាវះកាត់គ្រៀវ គឺជាជម្រើសដ៏ល្អបំផុតរបស់ម្ចាស់សត្វ ដែលមានទំនួលខុសត្រូវខ្ពស់ ” ~បសុពេទ្យដូល្លា ពេទ្យសត្វនៅអង្គការសង្គ្រោះសត្វកម្ពុជា (ARC)
សំនួរដែលត្រូវបានសួរជាញឹកញាប់ទាក់ទងទៅនិងការវះកាត់គ្រៀវកូនឆ្មានិងកូនឆ្កែ
សូមក្រឡេកមើលសំនួរដែលត្រូវបានសួរជាញឹកញាប់បំផុតអំពីការវះកាត់គ្រៀវសត្វតូចៗ ។
១.ខ្ងុំបានលឺថាការវះកាត់គ្រៀវសត្វចិញ្ជឹម(សត្វឆ្មា/សត្វឆ្កែ) ដែលល្អបំផុតគឺចាប់ពីអាយុ6ខែឡើងទៅ
ថ្វីត្បិតតែបសុពេទ្យជាច្រើនត្រូវបានបង្រៀនពីមុនមកថាអាចវះកាត់គ្រៀវសត្វបាននៅពេលដែលពួកវាមានអាយុច្រើន (៦-៨ខែ) ដ៏ដោយ ប៉ុន្តែការស្រាវជ្រាវនៅពេលថ្មីៗនេះបានបង្ហាញថា ការវះកាត់គ្រៀវសត្វឆ្មានិងសត្វឆ្កែដែលមានអាយុចាប់ពី ៣ខែឡើងទៅ ផ្តល់នូវអត្ថប្រយោជន៏និងកាត់បន្ថយនូវហានិភ័យបានជាច្រើន(បានធ្វើការសិក្សារយះពេលវែង)។
ការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ននេះបានបង្ហាញថាការវះកាត់គ្រៀវសត្វឆ្មានិងសត្វឆ្កែដែលមានអាយុតិច មិនមានផលប៉ះពាល់ ជាអវិជ្ជមានដល់សុខភាពសត្វ ការរីកលូតលាស់ និងកាត់បន្ថយអាយុសត្វទេ។ ហើយការវះកាត់គ្រៀវសត្វដែលមានអាយុតិច ក៏មិន មានផល់ប៉ះពាល់ដល់អកប្បកិរិយារបស់សត្វ ឬក៏ការកើតឡើងនូវជំងឺឆ្លង និងជំងឺធាត់ដែរ។
ហេតុដូច្នេះហើយបានជាមានអ្នកជំនាញខាងពេទ្យសត្វកាន់តែច្រើនណែនាំអោយធ្វើការវះកាត់គ្រៀវសត្វនៅអាយុតិច ។ ហើយមាន លក្ខខណ្ឌតែមួយគត់គឺត្រូវប្រាកដថាសត្វមានសុខភាពល្អ និងទទួលបានការពិនិត្យសុខភាពយ៉ាងត្រឹមត្រូវពីបសុពេទ្យ ។
ASPA Pro (សមាគមអាមេរិចដើម្បីការពារអំពើឃោរឃៅចំពោះសត្វ) បានធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របន្ថែមលើ ប្រធានបទនៃការវះកាត់គ្រៀវសត្វដែលមានអាយុតិច ហើយវាមានតម្លៃសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមអំពីប្រធានបទនេះ :
www.aspcapro.org/resource/dealing-concerns-about-pediatric-spayneuter
២.សាច់ញាតិរបស់ខ្ងុំប្រាប់ថាវាល្អប្រសើរជាងប្រសិនបើទុកអោយសត្វឆ្មា/សត្វឆ្កែមានកូនមួយដងមុនពេលដែលវះកាត់គ្រៀវ
សត្វឆ្មានិងសត្វឆ្កែមានលក្ខណះជា ”គ្រួសារ” ខុសប្លែកពីមនុស្ស ។ ជាការពិតណាស់ពួកវាស្រឡាញ់និងចូលចិត្តមនុស្សសត្វដែលរស់ នៅជុំវិញខ្លួនវា ។ ប៉ុន្តែមេឆ្មាឈប់បំបៅដោះកូននៅពេលដែលវាមានអាយុ3ខែឡើង ។ ដូចគ្នាដែរមេឆ្កែដែរ វារុញកូនវាចេញអោយ មានឯករាជ្យនៅពេលដែលពួកវាមានអាយុ 2ខែ ។
ហើយក៏គ្មានការសិក្សាណាដែលបង្ហាញថាសត្វឆ្មា/សត្វឆ្កែដែលធ្លាប់បានបង្កើត កូនរួចហើយទើបធ្វើការវះកាត់គ្រៀវ មានសុខភាពល្អ ឬមានអារម្មណ៏ផ្លូវចិត្តល្អប្រសើរជាងសត្វដែលមិនធ្លាប់មានកូននោះទេ ។ម្យ៉ាងវិញទៀត
សត្វឆ្មាញីនិងឈ្មោលមួយគូអាចបង្កើតកូនឆ្មាបានប្រមាណ ១១,០០០ ក្បាលឬច្រើនជាងនេះនៅក្នុងរយះពេល ៦ឆ្នាំប៉ុណ្ណោះ ។ ដូចគ្នាដែរ សត្វឆ្កែញីនិងឈ្មោល១គូអាចបង្កើតកូនបានប្រមាណ ២,០០០ក្បាល និងច្រើនជាងនេះក្នុងរយះពេលតែ ៦ខែប៉ុណ្ណោះ (ពត៌មានបន្ថែម: https://spca.bc.ca/faqs/what-is-the-solution-to-pet-overpopulation)។
ដូច្នេះប្រសិនបើអ្នកមានចិញ្ចឹមសត្វឆ្មាឬសត្វឆ្កែ តើអ្នកនឹងធ្វើដូចម្តេចចំពោះកូនឆ្មានិងកូនឆ្កែទាំងអស់នោះ?
អ្នកប្រហែលជាជួយរក ជម្រកថ្មីដ៏ល្អសម្រាប់ពួកវាហើយមែនទេ។ ប៉ុន្តែតើវានិងប្រសើរជាងនេះដែរទេបើយើងផ្តល់ “ជម្រកនេះ” ដល់សត្វមួយក្នុងចំណោម សត្វអនាថារាប់លានក្បាលនៅក្នុងប្រទេសកម្ពុជា? សូមមើលបន្ថែមទៀតអំពី “មិនត្រូវទិញសត្វពីហាងលក់សត្វ តែត្រូវទទួលយក សត្វទៅចិញ្ចឹមវិញ” នៅទីនេះ។
៣. មិត្តភក្តិរបស់ខ្ញុំបាននិយាយថាសត្វឆ្មា/សត្វឆ្កែគួរតែបានបង្កកំណើតយ៉ាងហោចណាស់“ មួយវដ្តរដូវ” មុនពេលវះកាត់គ្រៀវ
មិនមានបសុពេទ្យអន្តរជាតិណាធ្វើការស្រាវជ្រាវឬចែករំលែកបទពិសោធន៏ដើម្បីគាំទ្រគំនិតនេះទេ។ តាមពិតការស្រាវជ្រាវបង្ហាញ ថាការវះកាត់គ្រៀវសត្វញីមុនពេលពេញវ័យ (នៅពេលដែលពួកវាចាប់ផ្តើមវដ្តរដូវដំបូង) ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក សុដន់។
៤. តើវាមានសុវត្ថិភាពសម្រាប់កូនឆ្មាឬកូនឆ្កែដែលត្រូវឆ្លងកាត់ការប្រើថ្នាំសន្លប់និងការវះកាត់ដែរឬទេ?
ការវះកាត់គ្រៀវសត្វគឺជានីតិវិធីស្តង់ដារមួយ ។ ជាទូទៅការវះកាត់គ្រៀវមានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែយ៉ាងណាក៏ ដោយរាល់ការវះកាត់នីមួយៗតែងតែប្រឈមជាមួយហានិភ័យ ។ ក្រុមបសុពេទ្យនៅ ARC របស់យើងមានបទពិសោធន៍ខ្ពស់ជាមួយការវះកាត់គ្រៀវដោយបានធ្វើ នីតិវិធីបន្សាបជាតិពុលជាង ២.៦០០ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ក្រុមរបស់យើងក៏មានបទពិសោធន៍ជាមួយនឹងកូនឆ្មានិងកូនឆ្កែដែលអស់សង្ឃឹមផងដែរដោយដឹងថាពួកវាមានអត្រាប្រើប្រាស់អុកស៊ីសែនខ្ពស់ហើយត្រូវការការត្រួតពិនិត្យបន្ថែមសម្រាប់ការថយចុះកម្តៅ។ យើងប្រើថ្នាំនិងនីតិវិធីដែលបានណែនាំដើម្បីកាត់បន្ថយហានិភ័យនៃការប្រើថ្នាំស្ពឹកនិងការវះកាត់ឱ្យទាបបំផុតដែលយើងធ្វើចំពោះសត្វទាំងអស់ដែលយើងព្យាបាលដោយមិនគិតពីអាយុរបស់វា។
ហើយអ្វីដែលល្អនោះគឺថាសត្វវ័យក្មេងជាធម្មតាជាសះស្បើយពីការវះកាត់គ្រៀវលឿនជាងសត្វពេញវ័យ។
ធ្វើសកម្មភាព!
ធ្វើកក់ការណាត់ជួបរបស់អ្នកដើម្បីវះកាត់គ្រៀវឆ្មា/ឆ្កែរបស់អ្នក
- ទូរស័ព្ទ/WhatsApp/តេលេក្រាម៖ +៨៥៥ (០) ១២ ៣៤០ ១១៤ (ខ្មែរអង់គ្លេស)
- អ៊ីមែល៖ info@ar-cambodia.com
- សារហ្វេសប៊ុក
តើអ្នកមានសំណួរបន្ថែមទេ? អ៊ីមែលមកយើងខ្ញុំតាមអ៊ីម៉ែល info@ar-cambodia.com