Click here to read this article in English.
ការបន្សល់ទុកអំណោយក្នុងបណ្តាំដោយការជួយទៅលើអំពើសប្បុរសធម៌ គឺជាមធ្យោបាយមួយដែលមានឥទ្ធិពល និងមាននិរន្តរភាពក្នុងការជួយបុគ្គលផ្សេងៗ ដែលខ្សត់ខ្សោយ និងត្រូវការជំនួយ។
ដោយឡែកនៅអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ពួកយើងពិតជាមានសំណាងណាស់ដែលមាន
អ្នកបរិច្ចាគ ឬម្ចាស់ជំនួយប្រកបទៅដោយភាពស្មោះស្មគ្រ័ជាមួយពួកយើងរហូតដល់ជាង 1200 នាក់នៅជុំវិញពិភព
លោក ដែលបានធ្វើការបរិច្ចាគជាប្រចាំដើម្បីជួយដល់សត្វឆ្មា និងសុនខដែលកំពុងរស់នៅក្រោមភាពលំបាកនៅក្នុង
ប្រទេសកម្ពុជាយើងនេះ។
ក្នុងចំណោមពួកគាត់ ដែលជាអ្នកបរិច្ចាគ ក្នុងនោះដែរមានលោកស្រី Lisa ដែលមកពីប្រទេសអាល្លឺម៉ង់។ នាពេលថ្មីៗនេះ លោកស្រី Lisa ទើបតែបានចូលនិវត្តន៍ពីការងារ ហើយជំងឺរាតត្បាត Covid-19 បានផ្តល់ឱ្យលោកស្រីនូវពេលទំនេរ
គ្រប់គ្រាន់ ដើម្បីរៀបចំ និងដោះស្រាយកិច្ចការងារផ្សេងៗរបស់លោកស្រី។ ដែលកិច្ចការមួយក្នុងនោះ គឺការកែតម្រូវនូវ
ឯកសារបណ្តាំមរតករបស់លោកស្រី ដែលលោកស្រី Lisa បានសម្រេចចិត្តបន្ថែមនូវការបរិច្ចាគទៅដល់អង្គការសង្គ្រោះ
សត្វមួយកន្លែង ទៅក្នុងបណ្តាំមរតករបស់លោកស្រី។
នៅពេលដែលគាត់បានផ្ញើរសារទាក់ទងមកកាន់ក្រុមការងាររបស់ពួកយើង ពួកយើងពិតជារំភើបណាស់ នៅពេលដែល
បានទទួលដំណឹងថាលោកស្រីបានជ្រើសរើសអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) របស់ពួកយើង
ជាកន្លែងដែលលោកស្រីបានបន្ថែមទៅក្នុងបណ្តាំមរតករបស់លោកស្រី ហើយក្រោយមកពួកយើងបានចង់ដឹងបន្ថែម
អំពីការសម្រេបចិត្តមួយនេះរបស់គាត់។ លោកស្រី Lisa ក៏បានយល់ព្រមចែករំលែកបទពិសោធន៍របស់លោកស្រីនៅក្នុង
គេហទំព័រ ARC របស់ពួកយើងផងដែរ ដើម្បីចាប់ផ្តើមការជជែកគ្នាអំពីការបរិច្ចាគដ៏ធំធេង និងមានន័យបែបនេះ។
សូមឱ្យលោកស្រីធ្វើណែនាំខ្លួនបន្តិច មកកាន់ពួកយើង។
នាងខ្ញុំមានឈ្មោះ Lisa មានអាយុ 65 ឆ្នាំ មកពីប្រទេសអាល្លឺម៉ង់ ហើយថ្មីៗនេះខ្ញុំបានចូលនិវត្តន៍ពីការងារការិយាល័យ
របស់ខ្ញុំ។ តាំងពីនៅជាក្មេងស្រី ខ្ញុំតែងតែស្រលាញ់ធម្មជាតិ រុក្ខជាតិ និងសត្វទាំងអស់។ តាមពិតទៅខ្ញុំធ្លាប់ចង់ក្លាយជា
បសុពេទ្យម្នាក់ដែរ ប៉ុន្តែនៅគ្រានោះ ខ្ញុំពុំមានលទ្ធភាពផ្នែកហរិញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីសិក្សាជំនាញនោះឡើយ។ ខ្ញុំរៀបការយូរហើយ ប៉ុន្តែខ្ញុំ និងស្វាមីខ្ញុំពុំអាចមានកូនបាន។ ហើយជំនួសមកវិញ ពួកយើងបានយកសត្វសុនខ និងឆ្មា
អនាថាជាច្រើនក្បាលមកចិញ្ចឹមក្នុងរយៈពេលជាច្រើនឆ្នាំ។ ពួកគេបានក្លាយជាអ្នកជំនួយដល់ផ្លូវចិត្តរបស់ខ្ញុំ ចាប់តាំងពី
ពេលដែលស្វាមីរបស់ខ្ញុំបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន។
តើលោកស្រីបានដឹងពីអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ដោយរបៀបណា?
នៅពេលដែលស្វាមីរបស់ខ្ញុំនៅមានជីវិត ពួកយើងបានធ្វើដំណើរកំសាន្តជុំវិញពិភពលោកដោយផ្តោតពិសេសទៅលើ
តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ហើយក្នុងចំណោមតំបន់ទាំងនោះដែរពួកយើងពេញ
ចិត្តប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប។ ហើយនោះផងដែរ គឺជារបៀបដែលពួកយើងបានស្គាល់ប្រទេសកម្ពុជា។ នៅក្នុងដំណើរកំសាន្តជុំវិញប្រទេសកម្ពុជា ពួកយើងពិតជាក្រៀមក្រំជាខ្លាំង នៅពេលដែលបានឃើញសត្វឆ្មា និងសុនខ
អនាថាជាច្រើន ដែលកំពុងរងទុក្ខដោយគ្មាននរណាម្នាក់មើលថែទាំពួកគេឱ្យបានត្រឹមត្រូវ។
នៅក្នុងទីក្រុងភ្នំពេញ ពួកយើងបានរកឃើញអង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) ដែលជាអង្គការ
មួយក្នុងចំណោមអង្គការដែលមានតិចតួចបំផុតនៅក្នុងប្រទេស ដែលចូលរួមក្នុងការដោះស្រាយបញ្ហាមួយនេះ ជាមួយនឹង
វិធីសាស្រ្ត និងចក្ខុវិស័យក្នុងការជួយសង្គ្រោះសត្វអនាថាប្រកបដោយនិរន្តរភាព។ ក្រោយការដឹងភ្លាម ពួកយើងបាន
បង្កើតនូវកញ្ចប់បរិច្ចាគប្រចាំខែភ្លាមៗ ហើយមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំងជាមួយនឹងពត៌មានប្រចាំខែអំពីឥទ្ធិពល
នៃអំណោយរបស់ពួកយើងក្នុងការជួយដល់សត្វដែលរងទុក្ខដោយផ្ទាល់។
តើហេតុអ្វីបានជាលោកស្រីសម្រេចចិត្តបន្ថែមនូវអង្គការសប្បុរសដែលជួយដល់សត្វ ទៅក្នុងបណ្តាំកេរមរតករបស់ លោកស្រី?
បន្ទាប់ពីបានសម្រាកពីការងារដ៏មមាញឹករបស់ខ្ញុំ ខ្ញុំក៏បានចូលនិវត្តន៍។ ដំបូងឡើយក្រោយការចូលនិវត្តន៍ភ្លាមៗ ខ្ញុំបាននៅ
តែធ្វើខ្លួនឯងឱ្យនៅរវល់ ប៉ុន្តែក្នុងអំឡុងពេលជំងឺ Covid-19 បានរាតត្បាត ខ្ញុំបានមានពេលវេលាទំនេរបន្ថែមខ្លះ។ ខ្ញុំនៅតែមានសុខភាពល្អ និងមានអារម្មណ៍ល្អ។
នៅពេលដំបូង ការបន្សល់ទុកបណ្តាំកេរមរតកបែបនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលបន្តិចដែរ។ ប៉ុន្តែខ្ញុំបានគិត
ពិចារណាពីវា ហើយខ្ញុំបានចងចាំពីឧបសគ្គផ្សេងៗដែលមាន នៅពេលដែលស្វាមីរបស់ខ្ញុំបានទទួលមរណភាព។ នៅ
ពេលនោះខ្ញុំពិតជាពិបាកចិត្ត និងសោកស្ដាយណាស់ ហើយស្វាមីរបស់ខ្ញុំពុំបានបន្សល់ទុកនូវបណ្តាំអ្វីឡើយ ដូច្នេះនៅ
ពេលនោះខ្ញុំមិនច្បាស់ថាគាត់ចង់បានអ្វីនោះទេ ព្រោះគាត់មិនចូលចិត្តនិយាយអំពីរឿងដែលគួរកើតឡើង នៅពេលដែលគាត់មិននៅក្បែរខ្ញុំទៀតនោះឡើយ។
ដោយហេតុនោះហើយ ខ្ញុំចាប់ផ្ដើមធ្វើការអប់រំខ្លួនឯង។ខ្ញុំបានស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណេតហើយ បានរកឃើញ
ព័ត៌មានល្អៗមួយចំនួនអំពីរឿងច្បាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយខ្ញុំក៏បានអានអំពីការបន្សល់ទុកអំណោ យក្នុងបណ្តាំ
កេរមរតកនៅលើគេហទំព័ររបស់ ARC ផងដែរ។ ខ្ញុំបានពិភាក្សាជាមួយមិត្តជិតស្និទ្ធមួ យចំនួនរបស់ខ្ញុំអំពីការបន្សំទុក កេរមរតក ហើយក៏សម្រេចចិត្តដោយខ្លួនឯងថាតើខ្ញុំគួរតែ ចែកទ្រព្យសម្បត្តិរបស់ខ្ញុំយ៉ាងដូចម្តេច នៅពេលដែលខ្ញុំចាក
ចេញពីពិភពលោកនេះទៅ។ ដើម្បីឱ្យប្រាកដ ខ្ញុំក៏បានពិគ្រោះជាមួយទីប្រឹក្សាអចលនវត្ថុម្នាក់ក្នុងស្រុកផងដែរ ដែលបាន ជួយខ្ញុំក្នុងការសរសេរអ្វីៗគ្រប់យ៉ាង និងស្របទៅតាមច្បាប់។ តាមពិតទៅ ការធ្វើបែបនេះមានលក្ខណៈងាយស្រួលជាង
នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តបន្សល់ទុកផ្នែកមួយនៃទ្រព្យរបស់ខ្ញុំទៅឱ្យមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារដែលតែងតែនៅក្បែរខ្ញុំរៀងរាល់គ្រាទាំងអស់មិន ថាគ្រានោះសប្បាយ ឬលំបាកក្តី ហើយមួយផ្នែកទៀតនៃទ្រព្យរបស់ខ្ញុំគឺ
បន្សល់ទុកឱ្យអង្គការសង្រ្គោះសត្វ (Animal Rescue Cambodia)។ នៅពេលខ្ញុំបានទាក់ទង និងប្រាប់ក្រុមការងារ ARC អំពីរឿងមួយនេះ ខ្ញុំពិតជារំជួលចិត្តនៅពេលដែលឃើញប្រតិកម្ មរបស់ពួកគេនៅពេលដែលពួកគេតបមកខ្ញុំវិញ ហើយខ្ញុំបានដឹងថានេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
ខ្ញុំពិតជាសប្បាយចិត្តណាស់ និងអរគុណដែលខ្ញុំបានមានជីវិតរស់នៅមួយដ៏ល្អ និងឱកាសក្នុងជីវិតជាច្រើន។ ទោះបីជាជួប
ឧបសគ្គដែលយើងគ្រប់គ្នាជៀសមិនរួចក៏ដោយ ក៏ខ្ញុំនៅតែគិតថាខ្ញុំមានសំណាងណាស់នៅក្នុងជីវិតនេះ។ ខ្ញុំរីករាយ
ណាស់ដែលបានដឹងថា ARC នឹងប្រើប្រាស់អំណោយក្នុងបណ្តាំកេរមរតករបស់ខ្ញុំ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
ជំហានបន្ទាប់
តាមរយៈការជួយពីសត្វឆ្មា និងសុនខពីមួយក្បាលទៅមួយក្បាល ពួកយើងមិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់សត្វមួយ
ក្បាលនោះតែប៉ុណ្ណោះទេ ប៉ុន្តែពួកយើងក៏អាចទប់ស្កាត់ការឈឺចាប់ និងការរងទុក្ខវេទនារបស់កូនឆ្មា និងកូនសុនខរាប់
ពាន់រាប់ម៊ឺនក្បាលជាច្រើនជំនាន់ទៀតផងដែរ។
អំណោយក្នុងបណ្តាំកេរមរតកបែបនេះ អាចធ្វើឱ្យវត្តមាននៃសត្វអនាថា នៅក្នុងប្រទេសកម្ពុជាគ្រាន់តែការចងចាំពី
អតីតកាលមួយតែប៉ុណ្ណោះនាពេលអនាគត ហើយថាសត្វឆ្មា និងសុនខទាំងអស់ក្នុងព្រះ រាជាណាចក្រអាចរស់នៅក្នុង ជីវិតមួយដែលមានសុខភាព សុវត្ថិភាព និងភាពរីករាយ។
ក្រុមការងាររបស់យើងយល់ច្បាស់ណាស់ថា ការគិតជាមុនអំពីពេលវេលាមួយ ដែលយើងមិននៅលើពិភពលោក
នេះទៀតទេ អាចនឹងធ្វើឱ្យពួកយើងទាំងអស់គ្នាមានអារម្មណ៍មិនស្រួល ឬភ័យខ្លាច។ ប៉ុន្តែជាជំហានដំបូង អ្នកអាចធ្វើ
ការពិភាក្សា និងនិយាយជាមួយ Andrea ដើម្បីស្វែងយល់បន្ថែម៖ helping-animals@ar-cambodia.com
ជាមួយនឹងអំណោយដែលបន្សល់ទុកក្នុងបណ្តាំរបស់លោកអ្នកបែបនេះ អ្នកកំពុងតែជួយរួមចំណែកក្នុងការលុបបំបាត់នូវ
វដ្តនៃការងទុក្ខវេទនារបស់សត្វអនាថានៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។ ពួកយើងសូមអរគុណដល់អ្នកទាំងអស់គ្នា ជំនួសឱ្យសត្វឆ្មា និងសុនខទាំងអស់! អំណោយនីមួយៗរបស់អ្នកទាំងអស់គ្នា អាចផ្លាស់ប្តូរជីវិតដ៏មានតម្លៃរបស់សត្វបាន។
ការបដិសេធផ្សេងៗ៖ អង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) មិនអាចផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុ ឬផ្នែកច្បាប់ដល់លោកអ្នកបានទេ។ សូមពិគ្រោះជាមួយទីប្រឹក្សាអចលនវត្ថុរបស់អ្នក មុននឹងធ្វើការសម្រេចចិត្តណាមួយ។