Click here to read the article in English.
Mnandi និង Minxy គឺជាអ្នកឧបត្ថម្ភយូរអង្វែងរបស់ ARC តាមរយះការចិញ្ចឹមកូនឆ្មាដែលកំព្រាជាទៀងទាត់។ ការលះបង់ និងសេចក្តីស្រឡាញ់របស់ពួកគេបានផ្តល់ឱកាសជាលើកទីពីរដល់កូនឆ្មាទាំងនេះ បើគ្មានការថែរក្សាពីពួកគាត់ទេ កូនឆ្មាទាំងនេះប្រហែលជាមិនអាចឆ្លងផុតពីសេចក្តីស្លាប់បានឡើយ ។
កូនឆ្មាតូចៗងាយនឹងរងផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិត ខ្លាំងណាស់ ហើយពួកវាគឺពិតជាត្រូវការការមើលថែទាំ និងការស្រលាញ់ ការយកចិត្តទុកដាក់ជាច្រើន ហើយអ្វីទាំងអស់នេះត្រូវបាន ផ្តល់អោយបានយ៉ាងល្អពីសមាជិកគ្រួសារចិញ្ចឹមរបស់ពួកវា ។
ដូចច្នេះហើយការដែលមានពួកគាត់នៅក្នងផ្ទះ អ្នកមិនត្រឹមតែបានបន្ថែមកុូនតុក្តាគួរឱ្យស្រឡាញ់មួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹង ទទួលបានសមាជិកគ្រួសារថ្មីមួយបន្ថែមទៀតផងដែល។
~ ម៉ានឌី និង ម៊ិចស៊ី( Mnandi & Minxy), ជាអាណាព្យាបាល (ឪពុកម្តាយ) របស់កូនឆ្មា
អំពី ម៉ានឌី និង ម៊ិចស៊ី (Mnandi & Minxy)
គូស្នេហ៍មួយគូនេះមានដើមកំណើតមកពីប្រទេសអាហ្វ្រិកខាងត្បូង បានមករស់នៅក្នុងទីក្រុងភ្នំពេញអស់រយះពេល ២-៣ ឆ្នាំមកហើយ ។ ម៉ានឌី និង ម៊ិចស៊ី (Mnandi & Minxy) គឺជាប្រធានផ្នែកសិល្បៈ និងជាគ្រូបង្រៀនបច្ចេកទេសផ្នែកធ្វើសក់ ពួកគាត់ចូលចិត្តចូលរួមក្នុងសកម្មភាពមួយចំនួនដែ លអាចជាចំណែកមួយធ្វើឱ្យពិភពលោកមួយនេះកាន់តែប្រសើរឡើង។
ការមើលថែកូនឆ្មាដែលជួយសង្គ្រោះពីមជ្ឈមណ្ឌល់ចិញ្ចឹមសត្វ ជួយរក្សាតុល្យភាពសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាង ល្អប្រសើរ ហើយការចូលរួមមួយនេះប្រកបដោយក្តីស្រលាញ់និងការលះបង់ ។
ឥឡូវនេះសូមចូលរួមស្តាប់នូវអ្វីដែល Mnandi និង Minxy ចង់និយាយអំពីការចិញ្ចឹមកូនឆ្មា :-)
តើអ្វីដែលជំរុញចិត្តរបស់អ្នកឱ្យចិញ្ចឹមសត្វដែលជួយសង្គ្រោះពីមជ្ឈមណ្ឌលចិញ្ចឹមសត្វ?
ការរស់នៅក្នុងប្រទេសកម្ពុជាពិតជាបានធ្វើអោយយើងសម្លឹងឃើញការកំពុងកើនឡើងនូវវិបត្តិរបស់សត្វ និងការរងទុក្ខរបស់សត្វឆ្មា និងសត្វឆ្កែអនាថាតាមដងផ្លូវ។ ពួកយើងពិតជាចង់ជួយពួកវាទៅតាមលទ្ឋីភាពដែលអាចធ្វើទៅបាន។
សម្រាប់យើង ការជួយយកកូនឆ្មាមកចិញ្ចឹមគឺជាវិធីដ៏ល្អមួយក្នុងការជួយពួកវា ។ លើសពីនេះ យើងមានអារម្មណ៍ថាតាមរយៈការចិញ្ចឹម យើងអាចជួយសង្គ្រោះជីវិតសត្វបានច្រើនជាង បើប្រៀបធៀបទៅនឹងការយកទៅចិញ្ចឹមឆ្មាមួយ ឬពីរ។
អំពីការចិញ្ចឹមកូនឆ្មា តើមានចំនុចអ្វីខ្លះដែលអ្នកចូលចិត្ត?
មែនហើយ យើងនឹងមិនកុហកទេ វាជាការងារបន្តិចបន្តួចដើម្បីថែទាំកូនឆ្មារៀងរាល់ពីរម៉ោងម្តង។ ប៉ុន្តែវាពិតជាសំណាងណាស់ ដោយដឹងថាអ្នកកំពុងជួយសង្គ្រោះជីវិតមួយដ៏មានតម្លៃ។
ការសង្កេតមើលកូនឆ្មានីមួយៗដែលគំពុងលូតលាស់ធំធាត់និងអភិវឌ្ឍទៅតាមបុគ្គលិកលក្ខណៈរបស់វាមិនដែលឈប់ធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ ហើយពិតណាស់វាជាអព្ភូតហេតុនៃធម្មជាតិ។
យើងក៏ពិតជាថ្លែងអំណរគុណផងដែរចំពោះការពិតដែលថាតាមរយៈការចិញ្ចឹមកូនឆ្មាជាច្រើនក្នុងពេលតែមួយ យើងអាចរក្សាបងប្អូនបង្កើតជាមួយគ្នា ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន។ វិធីនេះ ពួកគេក៏អាចរៀន “ជំនាញឆ្មា” ពីគ្នាទៅវិញទៅមក ។ បន្ថែមពីលើសេចក្តីស្រឡាញ់របស់យើង និងអ្វីដែលយើងអាចបង្រៀនពួកគេ។ ឧទាហរណ៍៖ សុវត្តិភាព ការអោយរង្វាន់ ការបណ្តុះបណ្តាលពីអ្នកមើលថែ និងការអនុវត្តការកាត់ក្រចកជាដើម។
ទីបំផុត ពួកគេមិនសប្បាយចិត្តហើយមិនចង់ឱប? នោះគ្មានបញ្ហាទេ ;-) កូនឆ្មាគឺជាបណ្តុំនៃសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ភាពគួរឱ្យស្រលាញ់ ការឱប ភាពសប្បាយរីករាយ និងពេលវេលាលេង។ ជាការពិតណាស់ នៅពេលដែលពួកគេកំពុងញ៉ាំ គេង ឬរវល់លេង នោះពួកវាប្រហែលជាមិនចង់អោយមានការរំខានខណះពេលនោះទេ តែវាក៏មិនមែនជាបញ្ហារអ្វីដែរ ។ មួយសន្ទុះក្រោយ មកពួកវានឹងត្រឡប់មកអោយអោបចើប និងប្រលែងលេងជាមួយអ្នកជាថ្មីម្តងទៀត។
ជាក់ស្តែងទៅតើការចិញ្ចឹមកូនឆ្មាជាបណ្តោះអាសន្នយ៉ាងដូម្តេចដែរ?
លក្ខណ្ឌធម្មតានៃការចិញ្ចឹមកូនឆ្មាវាពិតជាអាស្រ័យលើសុខភាព និងអាយុនៃការចិញ្ចឹមនៃកូនឆ្មាតូចៗ។ កូនឆ្មាខ្លះមានអាយុ៣ខែហើយ ខ្លះទៀតអាចជាកូនទើបនងកើត។ កូនឆ្មាកាន់តែក្មេង វាកាន់តែឆាប់រងផលប៉ះពាល់ ហើយពួកវាត្រូវការការយកចិត្តទុកដាក់កាន់តែ ច្រើន ។
ប្រសិនបើកូនឆ្មាមានអាយុ 2 ខែ ឬក៏មានអាយុច្រើនជាងនេះ ហើយមានសុខភាពល្អ នោះអ្វីដែលពួកវាត្រូវការគឺ គ្រែដ៏កក់ក្តៅមូយ អាហារទៀងទាត់ និងការយកចិត្តទុកដាក់ច្រើនតាមតែអាចធ្វើទៅបាន រហូតដល់ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញ និងផ្លាស់ទៅផ្ទះចិញ្ចឹមជារៀងរហូត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកូនឆ្មាមានជំងឺផ្តាសាយ ឬឈឺ នោះវាទាមទារ ពេលវេលា បន្ថែមទៀតដើម្បីផ្តល់ថ្នាំ និងតាមដានស្ថានភាពសុខភាពរបស់ពួកគេយ៉ាងដិតដល់។
អ្នកក៏អាចពិនិត្យមើលពត៍មានបន្ថែមតាមរយះគណនី Instagram របស់ Kitten Squad យើងខ្ញុំ (kitten_me_not) ដែលជាកន្លែងដែលយើងចែករំលែកពត៍មានជាប្រចាំថ្ងៃ ហើយអ្នកអាចទទួលបានការយល់ដឹង កាន់តែច្បាស់អំពីថាតើពួក គេផ្តល់ក្តីស្រឡាញ់ដល់យើងដោយរបៀបណា។
ថ្ងៃធម្មតាចាប់ផ្តើមដោយការឱបដ៏កក់ក្តៅ និងដេកសន្ធឹងលើគ្រែ។ បន្ទាប់មក គឺដល់ពេលសំរាប់អោយអាហារពេលព្រឹកដល់គាត់ ហើយពួកយើងនឹងផ្តល់ថ្នាំផងដែរ (ប្រសិនបើចាំបាច់) អមដោយការសម្អាតពួកគាត់ (កូនឆ្មាមិនអាចសម្អាតខ្លួនឯងបានទេ) និងការស្រលាញ់ ហើយការស្ទាបអង្អែលថ្នមៗ។
បង្វែរមកថ្ងៃរបស់យើង ប្រសិនបើយើងធ្វើការពីផ្ទះ កូនឆ្មាគឺជាការរំលឹកដ៏អស្ចារ្យមួយក្នុងការក្រោកពីដំណេកម្តងបន្តិចៗ លាតត្រដាង ។ នៅពេលរសៀល ជាធម្មតា យើងលេងជាមួយវា គេងឱបវា និង ធ្វើបែបនេះជាប្រចាំ ។ នៅមុនពេលការផ្តល់អាហារពេលល្ងាច របស់ពួកវា យើងធ្វើការជូតសំអាត និងផ្តល់ថ្នាំអោយពួកគេ (ប្រសិនបើចាំបាច់) និងបើកភ្លើងបំភ្លឺសម្រាប់ពួកវានៅពេលយប់។
យ៉ាងវិញទៀត កូនឆ្មាដែលទើបនឹងកើតរហូតដល់អាយុ 4 សប្តាហ៍យើងចាត់ចូលជាកូនឆ្មាដែលទើបនឹងកើត ហើយទាមទារការថែទាំ 24/7 ដើម្បីធានាអោយបានថាពួកវារស់រានមានជីវិត និងធំឡើងដោយរីករាយ និងមានសុខភាពល្អ។ អ្នកអាចអានបន្ថែមអំពីការចិញ្ចឹមកូនឆ្មាដែលទើបនឹងកើតនៅទីនេះក្នុងអត្ថបទ ARC ដ៏ទូលំទូលាយនេះ។
អ្វីដែលសំខាន់សម្រាប់យើងគឺ យើងមិនត្រឹមតែរើសកូនឆ្មាដែលមានសុខភាពល្អ និងស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ចិញ្ចឹមកូនឆ្មាដែល មានជំងឺ ឬពិការភ្នែកដែរ។ យើងពិតជាចង់ជួយសត្វគ្រប់ប្រភេទដែលត្រូវការជំនួយពីយើងពិតប្រាកដ ។
តើអ្នករៀបចំការចំណាយយ៉ាងដូចម្តេចដែរ?
ក្នុងនាមយើងជាឪពុកម្តាយចិញ្ចឹមកូនឆ្មា ត្រូវទទួលខុសត្រូវសំរាប់អាហារ ការព្យាបាល កន្លែងគេង កន្តោរសម្រាប់បន្ទោបង់ និងផ្តល់នូវសម្ភារះសត្វឆ្មាលេង ហើយរបស់ទាំងនេះគឺជាអ្វីដែលយើងរីករាយ ក្នុងការផ្តល់ជូនពួកវា។
អង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) គឺជាអង្គការយើងធ្វើការជាមួយ ដោយពួកគេទទួលខុសត្រូវលើការពិនិត្យព្យាបាលសុខភាពសត្វ ។ នេះរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំង ការចាក់ថ្នាំកម្ចាត់សត្វល្អិត ការវះកាត់គ្រៀវជាដើម ។
យើងពិតជាសំណាងណាស់ដែលបានសហការជាមួយអង្គការដែលមានជំនាញ វិជ្ជាជីវៈត្រឹមត្រូវ និងមានទឹកចិត្តសប្បុរសធម៏ផ្តោតទៅលើការជួយសង្គ្រោះសត្វយ៉ាងពិតប្រាកដ។
តើសត្វណាខ្លះដែលកំពុងតែស្ថិតនៅក្នុងការថែទាំរបស់អ្នក?
បច្ចុប្បន្នកូនឆ្មារបស់យើងមាន Kyra, Floyd, Kiara និង Ziggy។
Kyra គឺជាបងស្រីច្បង ហើយតែងតែមើលថែបងប្អូនរបស់នាង។ នាងជាកូនឆ្មាសំណាងមួយដែលមានម្រាមដៃមានបួនពណ៌ ផ្សេងគ្នា។ នាងស្រស់ស្អាតខ្លាំងណាស់ ។ ក្រៅពីនេះ Floyd ចូលចិត្តបង្អួតពីសមត្ថភាពនិង លួចបេះដូងអ្នកគ្រប់គ្នា ជាមួយនឹងច្រមុះពណ៌ផ្កាឈូកដ៏គួរឲ្យស្រលាញ់របស់គាត់។
Kiara មើលទៅដូចជាខ្លាឃ្មុំ Teddy ដ៏គួរឱ្យស្រលាញ់ ជាមួយនឹងរោមភ្នែកវែងរបស់នាង។ ប៉ុន្តែកុំទុកឱ្យភាពស្រស់ស្អាតរបស់នាងបោកអ្នក។ នាងមិនធ្វើអ្វីពាក់កណ្តាលចិត្តទេ។ ពេលនាងញាុំ នាងញាំដូចសត្វតោ។ ហើយពេលនាងអោប នាងក៏ឱបដូចសត្វចម្លែកមួយក្បាល! នាងគួរឱ្យស្រឡាញ់បំផុត។
ទីបំផុត Ziggy ក៏បានក្លាយជាតួអែកដោយខ្លួនរបស់វា ហើយតែងតែចង់បានចំណាប់អារម្មណ៍ជានិច្ច។ វាចូលចិត្តអង្គុយលើស្មារបស់ យើង មិនថាយើងចំអិន សម្អាត បង្រៀន ឬមើលទូរទស្សន៍។ ម្តងម្កាលគាត់នឹងថើបថ្ពាល់យើង នៅពេលណាដែល គាត់ ចង់ផ្តល់រង្វាន់ដល់ពួកយើងសម្រាប់ការជួយព្យាបាលគាត់បានយ៉ាងល្អ ។
តើអ្នកមានគន្លឹះអ្វីខ្លះសម្រាប់អ្នកដែលពិចារណាចិញ្ចឹមសត្វសង្គ្រោះ?
ជាការប្រសើរណាស់, ក្នុងការត្រៀមខ្លួនជាស្រេចនូវការផ្ដល់ក្ដីស្រលាញ់ទាំងចិត្ត និង កាយដល់ពួកគាត់ ។ យើងមិនបានរំពឹងថានឹងទទួលបាននូវក្ដីស្រឡាញ់ និងក្ដីអំណរដ៏ច្រើននេះទេ។ យើងមិនត្រឹមតែផ្ដល់អោយកូនឆ្មាបានផ្ទះរបស់យើងប៉ុណ្ណោះ ទេ ប៉ិន្តែយើងថែមទាំងផ្ដល់អោយគាត់នូវក្ដីស្រលាញ់ដូចគ្នា។ វាជាកន្លែងដែលមានពោពេញក្តីស្រឡាញ់ និងសប្បាយរីករាយពីមុនមក ហើយកាន់តែពោរពេញទៅដោយក្តី រីករាយ និងក្ដីស្រលាញ់ដែលមានតាមរយៈការចិញ្ចឹមកូនឆ្មា។
មុនពេលចិញ្ចឹមកូនឆ្មា (ឬសត្វសង្គ្រោះផ្សេងទៀត) សូមរៀបចំផ្ទះអ្នកអោយបានរួចរាល់ ។ ជាឧទាហរណ៍ ផ្តល់កន្លែងសម្រាប់ឆ្មាខ្វាច ធ្វើបែបនេះដើម្បីការពារសាឡុង និងកម្រាលយូហ្គារបស់អ្នកអោយមានសុវត្ថិភាព។ សម្រាប់កូនឆ្មាចិញ្ចឹមរបស់យើង យើងត្រួវបង្កើតតំបន់ និង “របង” នៅក្នុងផ្ទះរបស់យើង ជាកន្លែងដែលពួកវាអាចលេងដោយសុវត្ថិភាព និង មិនចាំបាច់យើងត្រូវឃ្លាំមើលញឹកញាប់។
ចូលរួមជាមួយគ្រួសារចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីចែករំលែកនូវរឿងរ៉ាវ ក៏ដូចជាការសួរសំណួរ និងការរៀនពីគ្នាទៅវិញទៅមក។ សម្រាប់សំណួរវេជ្ជសាស្រ្ត យើងតែងតែពឹងផ្អែកលើអង្គការសង្គ្រោះសត្វ( ARC ) ដែលមានពេទ្យជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។
ជាចុងក្រោយ សូមចងចាំថា នៅពេលដែលកូនរបស់អ្នកធំពេញវ័យ និងរឹងមាំគ្រប់គ្រាន់ហើយ នោះមានន័យថា ដល់ពេលដែល ត្រូវផ្ដល់សេរីភាពទៅកាន់ពួកវា។ និយាយតាមត្រង់ យើងមិនគិតថាវារឿងនេះពិបាកអីប៉ន្មានទេ ប៉ុន្តែវាពិតជាមានតម្លៃណាស់ ដោយឃើញពួកវាសប្បាយរីករាយ និងមានសុខភាពល្អនៅក្នុងផ្ទះចិញ្ចឹមរបស់ពួកគាត់ជារៀងរហូត។ នេះបានលើក ទឹកចិត្តយើងឲ្យជួយ សង្គ្រោះជីវិតដ៏មានតម្លៃមួយជាបន្ទបន្ទាប់ ។
មានអ្វីបន្ទាប់?
ចូលរួមជាមួយគ្រួសារ ARC នៃ FANTASTIC FOSTERS របស់យើងថ្ងៃនេះ!
- ផ្ញើរសារមកកាន់ Facebook: www.facebook.com/animalrescuecambodia
- ទូរស័ព្ទ/WhatsApp/Telegram យើងខ្ញុំ៖ ០១២ ៣៤០ ១១៤ (អង់គ្លេស ខ្មែរ)
- អ៊ីមែលមកយើងខ្ញុំ៖ info@ar-cambodia.com
- ស្វែងយល់បន្ថែម៖ https://ar-cambodia.com/adoption-khmer
អំពើល្អតែងតែត្រឡប់មកវិញរកយើងវិញនូវផលវិជ្ជមាន។